Trending now

ចិន ធ្វើការសាកល្បងយន្តហោះ ដឹកអ្នកដំណើរប្រភេទធំ C919 ឲ្យហោះហើរ ក្នុងកម្រិតសីតុណ្ហភាពខ្ពស់

16:39 | 06/07/2020 (បូកសរុបដោយឌីណា)

ទីបំផុតការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំ ផលិតដោយក្រុមហ៊ុនក្នុងស្រុកចិនផ្ទាល់ នៅទីក្រុងសៀងហៃ ត្រូវបានបញ្ចប់ និងសម្រេចជោគជ័យសម្រាប់មួយគ្រឿងថ្មីទៀត ដែលនេះជាសញ្ញាបញ្ជាក់អំពីសមត្ថភាព និងសុវត្ថិភាពជាចម្បង ជូនដល់អតិថិជនទាំងនៅក្នុងស្រុក និងអន្តរជាតិ។

ការធ្វើតេស្តហោះហើរយន្តហោះ C919 ដែលជាប្រភេទយន្តហោះដឹកអ្នកដំណើរខ្នាតធំ។ (រូបថត៖ dap.com.khmer)

នៅក្រុង Turpan ដែលជាដឹងថា ជាដែនដីរងការបំផ្លាញ ដោយអគ្គិភ័យ នៅភាគខាងពាយ័ព្យ នៃប្រទេសចិន ដែលជាតំបន់ស្វ័យយ័ត Xinjiang Uygur ត្រូវបានក្រុមអ្នកជំនាញ ដាក់ឲ្យដំណើរការ សាកល្បងការហោះហើរ សម្រាប់យន្តហោះ ដឹកអ្នកដំណើរប្រភទេធំ ដែលមានឈ្មោះថា C919 ដែលវាស់ស្ទង់អំពីកម្រិត នៃការហោះហើរក្នុងរលកបរិយាកាស ដែលមានសីតុណ្ហភាពខ្ពស់ ។

យ៉ាងណាមិញ ការសាកល្បង មិនទាន់បង្ហាញច្បាស់ថា យន្តហោះប្រភេទនេះ ដែលចិនបានផលិតឡើង ក្នុងបំណងដឹកអ្នកដំណើរ បានច្រើននាក់ មិនទាន់ដឹងច្បាស់ថា អាចហោះក្នុងកម្រិតខ្ពស់ ដែលមានសីតុណ្ណភាព បែបណានោះទេ ។

យន្តហោះប្រភេទថ្មីនេះ ត្រូវបានគេដឹងថា យកគំរូតាមប្រភេទយន្តហោះ របស់ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Airbus ដែលផលិតឡើង ដោយប្រទេសចិនផ្ទាល់ ។

C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែពេញនិយមបំផុតលើលោក នាពេលបច្ចុប្បន្ន។ មួយវិញទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការកក់យន្តហោះប្រភេទ C919 នេះចំនួន ៥៧០គ្រឿងហើយពីក្រុមហ៊ុនចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុមហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ។ សម្រាប់ក្រុមហ៊ុនដែលយក C919 មកបម្រើអតិថិជនដំបូងវិញនោះគឺ អាកាសចរណ៍ភាគខាងកើតចិន China Easter Airlines៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR