Trending now

KOICA និង WHO សម្របសម្រួល ដើម្បីជួយគាំទ្រវៀតណាមក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩

10:39 | 25/11/2021 ឌីណា

យុគសម័យ - ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាង​ត្បូង​ប្រចាំ នៅវៀតណាម (KOICA) និងអង្គការសុខភាពពិភពលោក (WHO) ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់មូលនិធិសម្រាប់កម្មវិធីឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម។

KOICA ផ្តល់ថវិកាចំនួន ៨,៥ លានដុល្លារសម្រាប់វិស័យសុខាភិបាលនៅកម្ពុជា KOICA ផ្តល់ថវិកាចំនួន ៨,៥ លានដុល្លារសម្រាប់វិស័យសុខាភិបាលនៅកម្ពុជា
KOICA ផ្តល់ជំនួយសុខភាពជាបន្ទាន់ដល់ប្រជាពលរដ្ឋចំណាកស្រុកកម្ពុជាពីថៃ KOICA ផ្តល់ជំនួយសុខភាពជាបន្ទាន់ដល់ប្រជាពលរដ្ឋចំណាកស្រុកកម្ពុជាពីថៃ
KOICA និង WHO សម្របសម្រួល ដើម្បីជួយគាំទ្រវៀតណាមក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩
ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលកូរ៉េខាង និង KOICA បានរួមដំណើរការក្នុងការអភិវឌ្ឍន៍នៃប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងវៀតណាមផងដែរ។ ចាប់ពីថ្ងៃដំបូងនៃការឆ្លើយតបទៅនឹងជំងឺរាតត្បាត កូវីដ- ១៩ KOICA បានអនុវត្តគម្រោងជាច្រើន ដើម្បីជួយវៀតណាម។

ជំនួយហិរញ្ញវត្ថុពី KOICA នឹងពង្រឹងបន្ថែមទៀតនូវការគាំទ្ររបស់ WHO ដល់ក្រសួងសុខាភិបាលក្នុងវិស័យដូចខាងក្រោមៈ ការបង្ការជំងឺ និងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍សុខភាពសាធារណៈបន្ទាន់នៅតាមច្រក​ទ្វារព្រំដែន។ កម្មវិធីចាក់វ៉ាក់សាំងកូវីដ -១៩ នៅតំបន់លំបាកក្នុង​ការ​ចាក់​វ៉ាក់សាំង ការបណ្តុះបណ្តាលបុគ្គលិកពេទ្យ​សម្រាប់​ការ​ចាក់​វ៉ាក់សាំងកូវីដ -១៩ គ្រប់គ្រងទិន្នន័យនូវការចាក់ថ្នាំបង្ការ រួមទាំងសុវត្ថិភាពវ៉ាក់សាំងនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល។

នាថ្ងៃ​ដំបូង​នៃ​កា​រឆ្លើយតបនឹង​ជំងឺកូវីដ-១៩ រដ្ឋាភិបាល​កូរ៉េខាងត្បូង តាមរយៈតំណាង KOICA បានអនុវត្តគម្រោងនានា ដើម្បីជួយគាំត្រដល់ប្រទេសវៀតណាម។ KOICA បានឧបត្ថម្ភគម្រោងដំឡើងឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាពរាងកាយពីចម្ងាយចំនួន ៤០ គ្រឿង នៅអាកាសយានដ្ឋានអន្តរជាតិចំនួន ១០ ដែល​ជូនដល់ក្រសួងសុខាភិបាលវៀតណាម។ កូរ៉េខាងត្បូងក៏បានផ្តល់ជំនួយឥតសំណងចំនួន 2.5 លានដុល្លារអាមេរិក ដើម្បីផ្តល់ម្ជុល និងប្រអប់សុវត្ថិភាព ដើម្បីគាំទ្ររដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ -១៩។

លោក Cho Han Deog នាយកជាតិ KOICA ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ KOICA សង្ឃឹមនាពេលខាងមុខ តាមរយៈដៃគូរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង និងអង្គការអន្តរជាតិ ផ្នែកនៃកញ្ចប់គម្រោងដែល​មាន​តំលៃចំនួន ២,៥ លានដុល្លារអាមេរិក ដើម្បីគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលឆាប់ៗនេះ សំដៅ​បង្កើន​សមត្ថកិច្ចសមត្ថភាពចាក់វ៉ាក់សាំង​កូវីដ​ - ១៩ ដល់បុគ្គលពេទ្យវៀតណាម។/.

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu
អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្វាគមន៍ចំពោះរាល់ការរួមចំណែកជាក់ស្តែងរបស់វៀតណាម
គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”