Trending now

Hoi An នឹងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ តាំងពីថ្ងៃទី 15 ខែវិច្ឆិកា និងចុះតំលៃ 50% នៃថ្លៃសំបុត្រ

11:24 | 13/11/2021 ឌីណា

យុគសម័យ - គណៈកម្មាធិការប្រជាជនទីក្រុង Hoi An (ខេត្ត Quang Nam) បានឲ្យដឹងថា ទីក្រុងបានសម្រេចបើកទ្វារ​និងទទួល​ភ្ញៀវ​ទេសចរឡើងវិញ នៅគោលដៅដែលគ្រប់គ្រងដោយរដ្ឋ ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា។

ធ្វើឲ្យប្រសើរឡើងនូវតម្លៃទីក្រុងបុរាណហូយអាន (Hoi An) ធ្វើឲ្យប្រសើរឡើងនូវតម្លៃទីក្រុងបុរាណហូយអាន (Hoi An)
សកម្មភាពជាច្រើនក្នុងឱកាស Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ សកម្មភាពជាច្រើនក្នុងឱកាស Hoi An ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ
Hoi An  នឹងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ តាំងពីថ្ងៃទី 15 ខែវិច្ឆិកា និងចុះតំលៃ  50% នៃថ្លៃសំបុត្រ

Hoi An នឹងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ តាំងពីថ្ងៃទី 15 ខែវិច្ឆិកា និងចុះតំលៃ 50% នៃថ្លៃសំបុត្រ

មជ្ឈមណ្ឌលវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Hoi An បានស្នើកម្មវិធីដំណើរកម្សាន្ត ទាំងនៅពេលថ្ងៃ និងនៅពេលយប់ កន្លែង​ឈប់ កន្លែង​ទទួលនិងបញ្ចប់​ដំណើរការ និងជ្រើសរើសកេរ្តិ៍​ដំណែល​ក្នុងដំណើរការទេសចរណ៍ ដើម្បីបំពេញតម្រូវការ តាមការកំណត់ “ ក្រមលក្ខណៈវិនិច្ឆ័យទេសចរណ៍ ប្រកបដោយសុវត្ថិភាព" ។

Hoi An នឹងកាត់បន្ថយ 50% នៃតម្លៃសំបុត្រចូលទស្សនាវិថី​បុរាណ និងភូមិសិប្បកម្មប្រពៃណី។ រៀបចំសកម្មភាពវប្បធម៌-សិល្បៈ ព្រឹត្តិការណ៍ និងពិធីបុណ្យដ៏ទាក់ទាញ ដើម្បីបម្រើតម្រូវការលេងកម្សាន្ត របស់ប្រជាជន និងអ្នកទស្សនា។ សហគ្រាសអាជីវកម្មទេសចរណ៍ កន្លែងស្នាក់នៅ កន្លែងមកទស្សនា... ក៏ដូជជា​កញ្ចប់​ចុះតំលៃ​​សម្រាប់​ភ្ញៀវទេសចរណ៍ក្នុងឱកាសនេះ។

ទីក្រុង Hoi An បានរៀបចំផែនការ ដែលធានាសុវត្ថិភាពទេសចរណ៍ ក្នុងស្ថានភាពធម្មតាបែបថ្មី ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសំណើនៃ “ក្រុមលក្ខណៈវិនិច្ឆ័យទេសចរណ៍ប្រកបដោយសុវត្ថិភាព” ក្នុងទីក្រុង ឆ្ពោះទៅកាន់​គោលដៅទីក្រុង Hoi An “ទេសចរណ៍បៃតង” រៀបចំកម្មវិធីទេសចរណ៍សម្រាប់ភ្ញៀវអន្តរជាតិដែលឆ្លើយតប​យ៉ាងពេញលេញនូវលក្ខខណ្ឌនៃការចូល និងចត្តាឡីស័ក​។

លោក Phan Xuan Thanh - ប្រធានសមាគមទេសចរណ៍ខេត្ត Quang Nam បាននិយាយថា “ការបើកទ្វារមានន័យថា ត្រូវជ្រើសរើសបុគ្គលិកឡើងវិញ ដំណើរការម៉ាស៊ីនឡើងវិញ និងជាពិសេសត្រូវការការចំណាយច្រើន... ថែមទាំងការថប់បារម្ភនៃការរាតត្បាត Covid-19 នោះ នៅតែកំពុងវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញក្នុងតំបន់ជាច្រើន រួមទាំងខេត្ត Quang Nam”៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា
អុជធូបសម្តែងការដឹងគុណចំពោះគុណូបការៈរបស់លោកប្រធានហូជីមិញនៅកម្ពុជា
ទីក្រុងហូជីមិញពង្រឹងការតភ្ជាប់ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន
បង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍វប្បធម៌របស់វៀតណាម