Trending now

នាំទំនាក់ទំនងទ្វេភាគីវៀតណាម - ព័រទុយហ្គាល់ឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងពិពិធកម្ម

09:13 | 31/10/2021 ហេង វុធ្ធី

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ត្រីសកលនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ នាថ្ងៃទី ២៩ តុលា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo De Sousa។

ពិធីប្រគល់វ៉ាក់សាំងចំនួន ២០ ម៉ឺនដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិធីប្រគល់វ៉ាក់សាំងចំនួន ២០ ម៉ឺនដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា
ព័រទុយហ្គាល់​ឈ្នះ​ជើងឯក Nations League លើក​ដំបូង ក្រោយ​ឈ្នះ​ហូឡង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព័រទុយហ្គាល់​ឈ្នះ​ជើងឯក Nations League លើក​ដំបូង ក្រោយ​ឈ្នះ​ហូឡង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
នាំទំនាក់ទំនងទ្វេភាគីវៀតណាម - ព័រទុយហ្គាល់ឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនិងពិពិធកម្ម
អនុប្រធានាធិបតី Vo Thi Anh Xuan អញ្ជើញជួបជាមួយប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa (រូបថត៖ Phuong Hoa/TTXVN)

ក្នុងជំនួបនេះ ប្រធានាធិបតីលោក Marcelo Rebelo De Sousa បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងអះអាងថា ព័រទុយហ្គាល់តែងតែយកចិត្តទុកដាក់ និងមានបំណងចង់កសាងទំនាក់ទំនងយូរអង្វែងនិងជិតស្និទ្ធជាមួយវៀតណាមលើទិដ្ឋភាពទ្វេភាគីនិងពហុភាគី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនាពេលឥឡូវនេះ។

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ព័រទុយហ្គាល់នៅក្នុងសហភាពអឺរ៉ុប (EU) ក៏ដូចជាក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ ដែលកិច្ចប្រជុំកំពូលស្ត្រីបានលើកយកសំណើនេះជាឧទាហរណ៍។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ ចាំបាច់ត្រូវពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត ជាពិសេសថ្នាក់ខ្ពស់ ដើម្បីកំណត់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងពិពិធកម្ម។

នាថ្ងៃដដែល ថ្ងៃទី ២៩ តុលា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានទទួលជួបជាមួយសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត អនុប្រធានរដ្ឋសភាព័រទុយហ្គាល់ Antonio Filipe Gaiao; ជួបជាមួយសហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅប្រទេសព័រទុយ ហ្គាល់ផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម