Trending now

ការអភិរក្សសំលៀកបំពាក់ប្រពៃណី

12:49 | 20/10/2021

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការស្លៀកពាក់បែបប្រពៃណីរបស់ជនជាតិភាគតិចនៅខេត្ត Dien Bien មាននិន្នាការធ្លាក់ចុះ ជាពិសេសគឺក្នុងចំណោមបុរសនិងយុវជន។

ខេត្ត Dien Bien៖ ទទួលស្វាគមន៍និស្សិតឡាវចំនួន ៧៥ នាក់មកនិងសិក្សារៀនសូត្រនៅប្រទេសវៀតណាម ខេត្ត Dien Bien៖ ទទួលស្វាគមន៍និស្សិតឡាវចំនួន ៧៥ នាក់មកនិងសិក្សារៀនសូត្រនៅប្រទេសវៀតណាម
គំរូ“ វង្សត្រកូលប្រកបដោយសុខសាន្តត្រាណ” នៅស្រុក Tua Chua (ខេត្ត Dien Bien)៖ ជួយគាំទ្រជនក្រីក្រនិងស្វាគមន៍ជនដែលធ្លាប់ធ្វើខុសឆ្គងនៅពេលវិលត្រឡប់រស់នៅក្នុង គំរូ“ វង្សត្រកូលប្រកបដោយសុខសាន្តត្រាណ” នៅស្រុក Tua Chua (ខេត្ត Dien Bien)៖ ជួយគាំទ្រជនក្រីក្រនិងស្វាគមន៍ជនដែលធ្លាប់ធ្វើខុសឆ្គងនៅពេលវិលត្រឡប់រស់នៅក្នុង

នាពេលថ្មីៗនេះ យើងខ្ញុំមានឱកាសបានទៅកាន់ឃុំ Chung Chai ស្រុក Muong Nhe ជាទីតាំងដែលមានជនជាតិ Si La ជាង ២០០ នាក់រស់នៅ។ មុនពេលមកដល់ទីនេះ យើងខ្ញុំទាំងអស់គ្នាមានអារម្មណ៍អន្ទះអន្តែងចង់ស្វែងយល់ ចង់ឃើញដោយផ្ទាល់ភ្នែកនូវសំលៀកបំពាក់ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Si La ប៉ុន្តែបន្ទាប់ពីមកដល់ហើយយើងខ្ញុំពិតជាខកចិត្តយ៉ាងខ្លាំងដោយមិនសូវឃើញទាំងបុរស និងស្ត្រីក្នុងសំលៀកបំពាក់ប្រពៃណីរបស់ខ្លួនទេ។ យោងតាមលោកពូ Pu Xa Chu ជនជាតិ Si La ជាលេខាគណៈកម្មាធិការបក្សឃុំ Chung Chai បានអោយដឹងថា សំលៀកបំពាក់របស់ជនជាតិ Si La មានលក្ខណៈអត្តសញ្ញាណពិសេសជាច្រើនដូចជា៖ អាវរបស់ស្ត្រីតែងតែត្រូវបានគេដេរដោយក្រណាត់ខ្មៅ កអាវត្រូវបានគេតុបតែងជាមួយនឹងខ្សែក្រណាត់ពីរគឺព៌ណខៀវនិងក្រហម។ ខ្សែក្រវ៉ាត់ត្រូវបានធ្វើពីសូត្រពណ៌ខៀវ តុបតែងដោយគែមក្រណាត់ចម្រុះ​ពណ៌​។ល។

ការអភិរក្សសំលៀកបំពាក់ប្រពៃណី
សម្លៀកបំពាក់ប្រពៃណីជនជាតិ Si La

ក្រម៉ារុំក្បាលដែលស្ត្រីជនជាតិ Si La ពាក់នោះក៏ជាសញ្ញាសម្គាល់មួយរបស់ស្ត្រីដែលបានរៀបការហើយដែរ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះមានមនុស្សតិចតួចណាស់ដែលនៅតែរក្សាបានសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Si La ហើយមនុស្សភាគច្រើនពាក់វាតែនៅថ្ងៃបុណ្យ និងបុណ្យតេតប៉ុណ្ណោះ។

មិនត្រឹមតែជាមួយសំលៀកបំពាក់របស់ជនជាតិ Si La នោះទេ បច្ចុប្បន្ននេះសំលៀកបំពាក់របស់ជនជាតិ Mong ក៏កំពុងត្រូវបានសាបសូន្យ និងខូចទ្រង់ទ្រាយផងដែរ។ លោក Pha Nhia Ly មកពីភូមិ Doan Ket ឃុំ Muong Toong ស្រុក Muong Nhe បាននិយាយថា៖ “កាលពីអតីតកាលស្ត្រីជនជាតិ Mong មានទម្លាប់ប៉ាក់ និងដេរសំលៀកបំពាក់អោយប្ដីរបស់ខ្លួន ប៉ុន្តែឥឡូវនេះសម្លៀកបំពាក់បុរសត្រូវបានដាក់តាំងលក់យ៉ាងច្រើនហើយ ថែមទាំងមានសម្បូរម៉ូដប្លែកៗទៀតផងនាំឱ្យស្ថានភាពសំលៀកបំពាក់ប្រពៃណីមានការខូចទ្រង់ទ្រាយបន្តិចម្តងៗ”។

នៅឆ្នាំ ២០១៩ គណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានចេញផែនការអភិរក្ស និងពង្រីកសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចក្នុងខេត្តសម្រាប់ឆ្នាំ ២០១៩-២០២៥ ដោយមានការតំរង់ទិសដល់ឆ្នាំ ២០៣០។ ដើម្បីដាក់ពង្រាយផែនការនេះ ក្នុងរយៈពេលកន្លងមក ផ្នែកវប្បធម៌បានខិតខំប្រឹងប្រែងផ្សព្វផ្សាយការឃោសនាផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចដោយផ្សារភ្ជាប់ទាក់ទងទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dien Bien បានរៀបចំវគ្គបណ្តុះបណ្តាលអំពីវិធីសាស្ត្រ និងជំនាញក្នុងការអភិរក្ស និងផ្សព្វផ្សាយសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចនៅតំបន់នោះ។ មូលដ្ឋាននេះក៏ផ្តោតលើការថែរក្សា និងអភិវឌ្ឍនូវគំរូសហករណ៍ មូលដ្ឋានផលិតកម្ម និងកសាងភូមិសិប្បកម្មថ្មីទាក់ទងនឹងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិច។ រៀបចំសកម្មភាពឃោសនាផ្សព្វផ្សាយ និងលើកតម្កើងតម្លៃសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចដោយភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ ...។

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ