Trending now

ចិន ដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿង ទៅក្បែរកោះតៃវ៉ាន់

10:27 | 26/05/2020 (សរុបដោយវិច្ឆិកា)

នាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី Liaoning និង Shandong បច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធ នៅឯឆ្នេរ Bohai Bay នៃតំបន់ សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធាមួយនៅក្បែរកោះ Pratas។ ម្យ៉ាងវិញទៀត វានឹងក្លាយជាលើកដំបូងបំផុត ដែលនាវាចម្បាំងស៊េរីថ្មីរបស់ចិនទាំងពីរ គ្រឿង ត្រូវដាក់ពង្រាយព្រមពេលជាមួយគ្នា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងនៅឯកោះតៃវ៉ាន់ ពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាពីសំណាក់ទីក្រុងប៉េកាំង ដើម្បីបង្រួមបង្រួមដែនកោះមួយនេះ។

រូបតំណាង។

យោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Sun នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ថាប្រទេសចិន ត្រូវបានគេរាយការណ៍ថា កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿង ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីការផ្ទុះឡើងនូវសង្រ្គាមត្រជាក់ថ្មីមួយ ជាមួយសហរដ្ឋអាមេរិក រួមទាំងការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់។

នាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី Liaoning និង Shandong បច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការហ្វឹកហាត់ពីរបៀបត្រៀមខ្លួនប្រយុទ្ធ នៅឯឆ្នេរ Bohai Bay នៃតំបន់ សមុទ្រលឿង មុននឹងទៅចូលរួមក្នុងសមយុទ្ធយោធាមួយនៅក្បែរកោះ Pratas។ ម្យ៉ាងវិញទៀត វានឹងក្លាយជាលើកដំបូងបំផុត ដែលនាវាចម្បាំងស៊េរីថ្មីរបស់ចិនទាំងពីរ គ្រឿង ត្រូវដាក់ពង្រាយព្រមពេលជាមួយគ្នា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងនៅឯកោះតៃវ៉ាន់ ពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាពីសំណាក់ទីក្រុងប៉េកាំង ដើម្បីបង្រួមបង្រួមដែនកោះមួយនេះ។

គួរបញ្ជាក់ថា ព័ត៌មានពីការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង Liaoning និង Shandong កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងព្រមានពី ការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់ ជាការឆ្លើយទៅនឹងលោក ដូណាល់ ត្រាំ ដែលបានព្រមានផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយចិន។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យ ម្សិលមិញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានលើកឡើងផងដែរថាសហរដ្ឋអាមេរិក និងចិន កំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមត្រជាក់ ថ្មីមួយ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ