Trending now

អង្គការសុខភាពពិភពលោកបន្តព្រមានអំពីការកើតឡើងម្តងទៀតនៃជំងឺរាតត្បាតសកល COVID-19

15:29 | 26/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នៅថ្ងៃទី ២៥ ខែឧសភា នាយកប្រតិបត្តិនៃកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Michael Ryan បានព្រមានថា ទោះបីបណ្តាប្រទេសកំពុងឃើញអំពីការថយចុះនៃជំងឺរាតត្បាត COVID-19 ប៉ុន្តែបណ្ដាប្រទេសនៅតែអាចនឹងប្រឈមមុខនឹង “រលកទី ២ នៃជំងឺរាតត្បាតនេះជាបន្ទាន់” ប្រសិនបើការដកចេញយ៉ាងឆាប់ៗនូវវិធានការណ៍បង្ការទប់ស្កាត់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។

បុគ្គលិកពេទ្យមើលថែអ្នកឆ្លងជំងឺរាតត្បាត COVID-19 នៅមន្ទីរពេទ្យមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ីនាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២០។

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញ លោក Ryan បានបញ្ជាក់ថា ពិភពលោកនៅតែស្ថិតក្នុងរលកដំបូងនៃការផ្ទុះនៃវីរុស SARS-CoV-2 ។ ទោះបីជាចំនួនករណីមានការថយចុះនៅក្នុងប្រទេសជាច្រើនក៏ដោយក៏ស្ថានភាពនេះកំពុងកើនឡើងនៅតំបន់អាមេរិកកណ្ដាលនិងអាមេរិកខាងត្បូង អាស៊ីខាងត្បូងនិងអាហ្វ្រិក។

យោងតាមលោកវេជ្ជបណ្ឌិត Ryan បានឱ្យដឹងថា បណ្ដាជំងឺរាតត្បាតតែងតែកើតឡើងតាមរលករលក។ ដូច្នេះការផ្ទុះឡើងថ្មីអាចកើតឡើងម្តងទៀតនៅឆ្នាំនេះនៅក្នុងតំបន់ដែលរលកដំបូងបានថយចុះ។ មន្រ្តីអង្គការសុខភាពពិភពលោកបានវាយតម្លៃថា អត្រាឆ្លងក៏នឹងមានឱកាសកើនឡើងម្តងទៀតយ៉ាងឆាប់រហ័ស ប្រសិនបើវិធានការណ៍បង្ការនិងទប់ស្កាត់នឹងរលកដំបូងនៃជំងឺរាតត្បាតត្រូវបានដកចេញយ៉ាងឆាប់ៗនេះ។

លើសពីនេះទៅទៀត លោក Ryan បានបន្ថែមថា បណ្តាប្រទេសនៅអឺរ៉ុបនិងអាមេរិកខាងជើងគួរតែ “បន្តអនុវត្តវិធានការសុខភាពសាធារណៈនិងសង្គម វិធានការឃ្លាំមើល វិធានការសាកល្បងនិងត្រូវមានយុទ្ធសាស្ត្រទូលំទូលាយដើម្បីជំនះជំងឺរាតត្បាតនេះ ជំនួសឱ្យរលកទី ២ នៃការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

Tags: WHO COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR