Trending now

កម្ពុជាសង្ឃឹមថានឹងបើកដំណើរការសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញ

11:25 | 12/10/2021 ឌីណា

ក្នុងរយៈពេល ៩ ថ្ងៃជាប់ៗគ្នានៅដើមខែតុលាឆ្នាំ ២០២១ កម្ពុជាបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ស្ថិតនៅកម្រិតទាប ពោលគឺមានតែប្រមាណ ២០០ ករណីប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រការនេះបង្កើនក្តីសង្ឃឹមសម្រាប់លទ្ធភាពនៃការបើកដំណើរការសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញឆាប់ៗ។

កម្ពុជាអំពាវនាវឱ្យអនុវត្តក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន កម្ពុជាអំពាវនាវឱ្យអនុវត្តក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន
ផ្តល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនអាជ្ញាធរ និងកងកម្លាំងការពារព្រំដែនកម្ពុជា ផ្តល់សម្ភារៈបរិក្ខារពេទ្យសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនអាជ្ញាធរ និងកងកម្លាំងការពារព្រំដែនកម្ពុជា

នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី ៩ ខែតុលា ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ពីការស្លាប់ចំនួន ២៣ នាក់បន្ថែមទៀត និងករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២២០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ដូច្នេះគិតត្រឹមថ្ងៃទី ៩ ខែតុលា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៤,៥៧១ នាក់ ក្នុងនោះ ១០៧,៣៧៦ នាក់បានជាសះស្បើយ និង ២,៤៨២ នាក់បានស្លាប់។

កម្ពុជាសង្ឃឹមថានឹងបើកដំណើរការសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញ

ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាជនកម្ពុជា (រូបថត៖ Reuters)

នៅក្នុងសេចក្តីប្រកាសមួយនៅថ្ងៃទី ៩ ខែតុលា ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ពីការស្លាប់ចំនួន ២៣ នាក់បន្ថែមទៀត និងករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២២០ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ដូច្នេះគិតត្រឹមថ្ងៃទី ៩ ខែតុលា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១៤,៥៧១ នាក់ ក្នុងនោះ ១០៧,៣៧៦ នាក់បានជាសះស្បើយ និង ២,៤៨២ នាក់បានស្លាប់។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី ៨ ខែតុលា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា ក្នុងរយៈពេលពី ១០ ទៅ ១៥ ថ្ងៃខាងមុខ ប្រសិនបើស្ថានភាពឆ្លងថ្មី និងស្លាប់ដោយសារជំងឺកូវីដ ១៩ ស្ថិតនៅកម្រិតបច្ចុប្បន្ន គឺដល់ពេលវេលាដែលកម្ពុជាត្រូវបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យហើយ។ តែទោះយ៉ាងណា ជីវភាពរស់នៅក្នុងស្ថានភាពប្រក្រតីឡើងវិញមានន័យថានៅតែត្រូវគោរពវិធានការបង្ការការរីករាលដាល។

គួររំលឹកដែរថា អាជ្ញាធររាជធានីភ្នំពេញនៅថ្ងៃទី ៩ ខែតុលានេះបានចេញសេចក្តីជូនដំណឹងលម្អិតស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងទី ៣ ជូនប្រជាជនដែលចាប់ផ្តើមពីថ្ងៃទី ១១ ខែតុលា។ ដូច្នោះហើយ ប្រជាជននឹងបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ របស់ស៊ីណូវ៉ាក (ចិន) ដោយឥតគិតថ្លៃ ហើយត្រូវផ្តល់ឱ្យយ៉ាងតិច ៤ ខែបន្ទាប់ពីចាក់លើកទី ២៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤