យុគសម័យ - នៅថ្ងៃទី ៧ ខែតុលា បណ្ឌិត្យសភាការទូតវៀតណាមសហការជាមួយអង្គ UN Women និងស្ថានទូតបារាំង ម៉ិកស៊ិក អេស្ប៉ាញ ស៊ុយអែតនិងកាណាដា ប្រចាំនៅវៀតណាមបានរៀបចំកម្មវិធីសន្ទនាមួយស្តីពី“ លើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងគោលនយោបាយការបរទេស” (គោលនយោបាយការបរទេសស្ត្រីនិយម) ។
![]() |
![]() |
![]() |
ប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា “លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងគោលនយោបាយការបរទេស” |
នៅក្នុងពិធីនេះ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Pham Quang Hieu បានសង្កត់ធ្ងន់ថា ការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការអនុវត្តគោលនយោបាយការបរទេសនៅ ក្នុងវេទិកាទ្វេភាគីនិងពហុភាគីគឺមានសារៈសំខាន់ខ្លាំងណាស់។ នៅប្រទេសវៀតណាម ក្រសួងការបរទេស (MOFA) មានជំហានឈានទៅមុខដោយសកម្ម ដើម្បីធានាការប្តេជ្ញាចិត្តរបស់ប្រទេសវៀតណាម ចំពោះកិច្ចព្រមព្រៀងអន្តរជាតិស្តីពីសមភាពយេនឌ័រ។ MOFA បានអនុវត្តកម្មវិធីនិងការសន្ទនាជាច្រើនស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក៏ដូចជាសមភាពយេនឌ័រ។ ដោយកិច្ចខិតខំប្រឹងប្រែងខាងលើ បរិយាកាសធ្វើការ នៅ MOFA កាន់តែមានភាពស្មើគ្នាជាមួយកម្មាភិបាលស្រ្តីជាច្រើនដែលមានជំនាញវិជ្ជាជីវៈខ្ពស់។
![]() |
ទិដ្ឋភាពនៃកិច្ចសន្ទនានេះ។ (រូបថត៖ Thuy Duong) |
កិច្ចសន្ទនានេះមានចំនួន ២វគ្គ ដើម្បីផ្លាស់ប្តូរទស្សនៈនិងការចែករំលែកពីឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ៥ ស៊ុយអែត កាណាដា បារាំង ម៉ិកស៊ិក និងអេស្ប៉ាញស្តីពីការអនុវត្តគោលនយោបាយការបរទេសស្ត្រីនិយក្នុងសមត្ថភាពនិងទឹកដីរបស់ប្រទេសទាំង ៥ ខាងលើនេះ។ ព្រមទាំង វាក៏ផ្តល់ឱកាសសិក្សាប្រកបដោយមានអត្ថន័យសម្រាប់អ្នកការទូតវ័យក្មេងនិងអនាគតវៀតណាម
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានបញ្ជាក់ថា៖“ ស្ត្រីថែមទាំងមានភាពខ្លាំងជាងបើប្រៀបធៀបទៅនឹងបុរស នៅពេលស្តី្រមានលក្ខណៈពិសេសនិងសុភាពរាបសារ។ ពួកគេមិនត្រឹមតែចេះស្តាប់ យល់យ៉ាងច្បាស់ ចេះបត់បែន ទន់ភ្លន់ប៉ុណ្ណោះទេ ថែមទាំង ព្យាយាមនិងការប្តេជ្ញាចិត្ត ផងដែរ។ នោះគឺជាគុណសម្បត្តិដែលអ្នកការទូតត្រូវការ” ។
នៅក្នុងវគ្គពិភាក្សា វាគ្មិនបានចំណាយពេលឆ្លើយសំណួរពីនិស្សិតមកពីបណ្តាសាកលវិទ្យាល័យអំពីគុណវិបត្តិទូទៅរបស់ស្ត្រីនៅកន្លែងធ្វើការឬរឿងវប្បធម៌ចំពោះការផ្តល់សិទ្ធិដល់ស្ត្រីនិងការឆ្លើយសំណួររបស់និស្សិត។ វាគ្មិនបានចែករំលែកថា នៅក្នុងសង្គមបច្ចុប្បន្ន នៅពេលដែលគោលនយោបាយស្ត្រីនិយមបានលើកកម្ព ស់ស្ត្រីនឹងមានភាពស្មើគ្នាជាមួយបុរសក្នុងទិដ្ឋភាពនិងបញ្ហាជាច្រើន៕

thoidai.com.vn
មតិពីមិត្តអ្នកអាន