Trending now

សិក្ខាសាលាអន្តរជាតិ «សមភាពយេនឌ័រពង្រឹងតួនាទីស្ត្រីនិងបង្ការប្រឆាំងនឹងអំពើហិង្សាលើស្ត្រី»

09:26 | 16/12/2020

យុគសម័យ - នៅថ្ងៃទី ១៥-១៦ ខែធ្នូ នាយកដ្ឋានកិច្ចការបរទេសនៃក្រសួងនគរបាលបានសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រនិងការពង្រឹងសិទ្ធិអំណាចស្ត្រី (UN Women) ដើម្បីរៀបចំសិក្ខាសាលាអន្តរជាតិ «សមភាពយេនឌ័រពង្រឹងតួនាទីស្ត្រីនិងការពារអំពើហឹង្សាបង្ការប្រឆាំងនឹងអំពើហិង្សាលើស្រី»។

ប្រតិភូថតរូបអនុស្សាវរីយ៍នៅសិក្ខាសាលា។

សិក្ខាសាលានេះមានការចូលរួមពីប្រតិភូជិត ៥០ នាក់មកពី ក្រសួងនិងអង្គភាពមូលដ្ឋាន។ ជាពិសេសសិក្ខាសាលានេះមានការចូលរួមពីសំណាក់ភ្ញៀវអន្តរជាតិដូចជាលោកស្រី Elsbeth Akkerman ឯកអគ្គរាជទូតហូឡង់ប្រចាំនៅប្រទេសវៀតណាម លោក Joseph Mayhew អគ្គទីប្រឹក្សានៃប្រទេសនូវែលសេឡង់ប្រចាំនៅប្រទេសវៀតណាមលោក Bevan Moroney - មន្ត្រីទំនាក់ទំនង ប៉ូលីសសហព័ន្ធអូស្រ្តាលី លោកស្រី Alita Douangkeomany និងលោកស្រី Vilayvone Bonatong លេខាទី ១ និងលេខាទី ២ នៃស្ថានទូតឡាវប្រចាំនៅប្រទេសវៀតណាម។

ថ្លែងមតិក្នុងឱកាសបើកសិក្ខាសាលានេះឧត្តមសេនីយ៍ឯក Nguyen Thanh Son បានអះអាងថាសមភាពយេនឌ័រនិងការជឿនលឿនរបស់ស្ត្រីទទួលបានការយកចិត្តទុកដាក់និងការអនុវត្តយ៉ាងខ្លាំងគ្រប់ជាន់ថ្នាក់គ្រប់វិស័យនិងសង្គមទាំងមូលនៅវៀតណាម ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗក្នុងពេលថ្មីៗនេះ។

ឧត្តមសេនីយ៍ឯក Nguyen Thanh Son ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងនគរបាលបានថ្លែងក្នុងពិធីបើក។

កងកំលាំងនគរបាលប្រជាជនវៀតណាម បានអនុវត្តយ៉ាងខ្លាំងនូវសមភាពយេនឌ័រពង្រឹងតួនាទីរបស់មន្ត្រីនគរបាលស្រីនិងទាហាននិងបង្ការប្រឆាំងនឹងអំពើហឹង្សាលើស្ត្រី។ កម្មាភិបាលនិងទាហានស្រី ជាច្រើនបានចូលរួមវិភាគទានដ៏សំខាន់ក្នុងកិច្ចការការពារសន្តិសុខជាតិធានាសន្តិសុខសណ្តាប់ធ្នាប់សង្គមសុវត្ថិភាពនិងកសាងកងកំលាំងនគរបានប្រជាជនវៀតណាម ។

លោកស្រី Elisa Fernandez ថ្លែងក្នុងពិធីបើកសិក្ខាសាលា។

ថ្លែងនៅក្នុងសិក្ខាសាលាលោកស្រី Elisa Fernandez បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមជាទូទៅនិងក្រសួងនគរបាលវៀតណាមជាពិសេស ក្នុងការងារសមភាពយេនឌ័របង្កើនតួនាទីរបស់ស្ត្រីនិងបង្ការប្រឆាំងនឹងអំពើហឹង្សាលើស្ត្រីពេលចុងក្រោយ; លោកស្រីបានថ្លែងអំណរគុណដល់ក្រសួងនគរបាលដែលបានសម្របសម្រួលរៀបចំសិក្ខាសាលាអន្តរជាតិដ៏មានអត្ថន័យនេះ។ ទន្ទឹមនឹងនេះលោកស្រី Elisa Fernandez បានអះអាងថាអង្គការសហប្រជាជាតិនឹងបន្តរួមដំណើរជាមួយវៀតណាមអនុវត្តប្រកបដោយជោគជ័យនូវគោលដៅសមភាពយេនឌ័រនិងការការពារសុខភាពស្ត្រីនិងកុមារនៅវៀតណាម។

នៅក្នុងសិក្ខាសាលានោះគំនិតផ្តួចផ្តើមជាច្រើនត្រូវបានណែនាំដោយគណៈប្រតិភូនិងវាគ្មិនដើម្បីពង្រឹងសមភាពយេនឌ័របង្កើនតួនាទីរបស់ស្ត្រីនិងបង្ការប្រឆាំងនឹងអំពើហឹង្សាលើស្ត្រីក្នុងពេលខាងមុខនេះ៕

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ