Trending now

សិក្ខាសាលាវិទ្យាសាស្ត្រ «៦០ ឆ្នាំបើកផ្លូវហូជីមិញនៅសមុទ្រ»

09:54 | 14/10/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហៃហ្វុង (Hai Phong) បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រតាមអ៊ិនធឺណែត ដោយប្រធានបទ៖ “ផ្លូវហូជីមិញនៅសមុទ្រ - អព្ភូតហេតុប្រវត្តិសាស្ត្រនិងមេរៀនសម្រាប់បុព្វហេតុកសាងនិងការពារជាតិ” ដែលផ្សាយផ្ទាល់តភ្ជាប់ជាមួយ ទីតាំងចំនួន២៥ កន្លែងនៅទូទាំង ប្រទេស។

សកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបើកផ្លូវ Ho Chi Minh នៅលើសមុទ្រ សកម្មភាពជាច្រើន ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបើកផ្លូវ Ho Chi Minh នៅលើសមុទ្រ
សារមន្ទីរប្រវត្តិសាស្ត្រយោធាទទួលបានវត្ថុបុរាណជិត ៦០ របស់អ្នកជំនាញ វៀតណាមដែលបានជួយបដិវត្តកម្ពុជា សារមន្ទីរប្រវត្តិសាស្ត្រយោធាទទួលបានវត្ថុបុរាណជិត ៦០ របស់អ្នកជំនាញ វៀតណាមដែលបានជួយបដិវត្តកម្ពុជា
សិក្ខាសាលាវិទ្យាសាស្ត្រ «៦០ ឆ្នាំបើកផ្លូវហូជីមិញនៅសមុទ្រ»
លោក វរសេនីយ៍ឯក ត្រឹងង៉ុកអាញ (Tran Ngoc Anh) អនុប្រធានស្នងការឃោសនានិងបណ្តុះបណ្តាលកំពុងថ្លែងមតិនៅក្នុងសិក្ខាសាលានេះ

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងការពារប្រទេស សម្របសម្រួលជាមួយស្នងការឃោសនាមជ្ឈិមនិងទីក្រុងហៃហ្វុងក្នុងឱកាសខួបលើកទី ៦០ នៃការបើក «ផ្លូវហូជីមិញនៅសមុទ្រ» (ថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៦១ - ថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០២១) ។

ការរៀបចំសិក្ខាសាលាដើម្បីបញ្ជាក់អំពីគោលនយោបាយ កសាងខ្សែជំនួយយុទ្ធសាស្ត្រ - ផ្លូវហូជីមិញនៅសមុទ្រ គឺជាជោគជ័យដ៏ធំធេងក្នុងការដឹកនាំតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រភពអាមេរិក ដើម្បីសង្រ្គោះប្រទេសជាតិ ព្រមទាំងវិភាគនិងដកចេញមេរៀនបទពីសោធន៍ ដើម្បីយកទៅអនុវត្តក្នុងការអភិវឌ្ឍន៍ ទ្រឹស្តីសិល្បៈយោធាវៀតណាម និងអនុវត្តវាទៅក្នុងការបណ្តុះបណ្តាលនិងហ្វឹកហ្វឺនដល់កម្មាភិបាល និងយុទ្ធជនក្នុងសម័យថ្មី។

ក្នុងពេលដំណាលគ្នានោះ ការឃោសនា អប់រំ និងលើកតម្កើងសេចក្តីស្នេហាជាតិ កិត្តិយសចំពោះការលះបង់ដ៏ធំធេងរបស់កម្មាភិបាលនិងយុទ្ធជន "នាវាគ្មានលេខ" បានបង្កើតឡើងទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់របស់ប្រជាជាតិ៕

ហេង វុធ្ធី

tuoitre.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien