Trending now

ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំវៀតណាមនឹងមានប្រភពវ៉ាក់សាំងជាច្រើន

10:06 | 06/10/2021 យោងតាមវិឡុសំលេងវៀតណាម

លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានចែក រំលែកថា វៀតណាមមានប្រៀបខ្លាំងជាក់ស្ដែងក្នុងអំឡុងពេលអនុវត្តន៍ការងារការទូត វ៉ាក់សាំង។ នោះគឺកិត្យានុភាពនិងឋានៈអន្តរជាតិរបស់វៀតណាមកាន់តែខ្ពស់ វៀតណាមមានបណ្ដាញមិត្តភក្តិ ដៃគូអន្តរជាតិជាច្រើនដែលតែងតែគាំទ្រយ៉ាងពេញទំហឹង ហើយចង់សហប្រតិបត្តិការ ជួយឧបត្ថម្ភ វៀតណាមក្នុងការធ្វើលទ្ធកម្មវ៉ាក់សាំង ដើម្បី ធានាឲ្យខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាមមិនរងការកាត់ផ្ដាច់ ប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់តំបន់និងសកល។

នៅឆ្នាំ ២០២៥ វៀតណាមនឹងធ្វើជាម្ចាស់លើបច្ចេកវិទ្យាផលិតវ៉ាក់សាំងចំនួន ១០ ប្រភេទ នៅឆ្នាំ ២០២៥ វៀតណាមនឹងធ្វើជាម្ចាស់លើបច្ចេកវិទ្យាផលិតវ៉ាក់សាំងចំនួន ១០ ប្រភេទ
ទីតាំងកេរ្តិ៍ដំណែលជាច្រើននៅទីក្រុង Hue នឹងស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១ ខែតុលា ទីតាំងកេរ្តិ៍ដំណែលជាច្រើននៅទីក្រុង Hue នឹងស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១ ខែតុលា
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Minh Vu។ (រូបថត៖ VOV)
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Minh Vu។ (រូបថត៖ VOV)

នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗនេះ អនុរដ្ឋមន្រ្តីការ បរទេសវៀតណាមលោក Nguyen Minh Vu អនុប្រធានក្រុមការងាររបស់រដ្ឋាភិបាល ទទួលបន្ទុកការទូតវ៉ាក់សាំងបានឲ្យដឹងថា វៀតណាមមានយថាទស្សន៍សុទិដ្ឋិនិយម ចំពោះប្រភពវ៉ាក់សាំងចាប់តាំងពីពេលនេះរហូតដល់ចុងឆ្នាំ ដើម្បីឆ្ពោះទៅរកគោលដៅ គ្របដណ្ដប់វ៉ាក់សាំងលើប្រជាជនភាគច្រើន បង្កលក្ខណៈងាយស្រួលដល់ដំណើរការ បើកប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញ។ លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានចែក រំលែកថា វៀតណាមមានប្រៀបខ្លាំងជាក់ស្ដែងក្នុងអំឡុងពេលអនុវត្តន៍ការងារការទូត វ៉ាក់សាំង។

នោះគឺកិត្យានុភាពនិងឋានៈអន្តរជាតិរបស់វៀតណាមកាន់តែខ្ពស់ វៀតណាមមានបណ្ដាញមិត្តភក្តិ ដៃគូអន្តរជាតិជាច្រើនដែលតែងតែគាំទ្រយ៉ាងពេញទំហឹង ហើយចង់សហប្រតិបត្តិការ ជួយឧបត្ថម្ភ វៀតណាមក្នុងការធ្វើលទ្ធកម្មវ៉ាក់សាំង ដើម្បី ធានាឲ្យខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាមមិនរងការកាត់ផ្ដាច់ ប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់តំបន់និងសកល។ លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើបណ្ដាដៃគូអនុវត្តន៍ត្រឹមត្រូវតាមការសន្យា ខ្ញុំជឿជាក់ថា ចាប់តាំងពី ពេលនេះរហូតដល់ចុងឆ្នាំ ជាពិសេសគឺក្នុងខែតុលានេះ ចំនួនវ៉ាក់សាំងមកដល់វៀត ណាមគឺគួរឲ្យមានសុទិដ្ឋិនិយម។ ចំណែកឯការងារការទូតវ៉ាក់សាំងនាពេលខាងមុខ នឹងផ្ដោតសំខាន់ទៅលើចំណុចស្នូលចំនួន៣។ អាទិភាពចម្បងរបស់យើងគឺជំរុញ ការអនុវត្តកិច្ចព្រមព្រៀងទិញវ៉ាក់សាំងដែលរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានចុះហត្ថលេខាជាមួយបណ្ដាដៃគូ។ ទីពីរ យើងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូ សក្ដានុពលក្នុងការធ្វើលទ្ធកម្មប្រភពវ៉ាក់សាំងថ្មីៗដើម្បីបម្រើការចាក់វ៉ាក់សាំងក្នុង ឆ្នាំ២០២២និងឆ្នាំបន្ទាប់។ ក្នុងនោះ យើងផ្ដល់អាទិភាពខ្ពស់ដល់ការស្វែងរកក្រុមហ៊ុន ដែលអាចផលិតវ៉ាក់សាំងសម្រាប់កុមារ»៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍