Trending now

ប្រទេសរុស្ស៊ីនៅតែបន្តផែនការពង្រឹងកងទ័ពនៅគ្រប់កាលៈទេសៈទាំងអស់

14:42 | 11/05/2020

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអបអរសាទរដល់និស្សិតបញ្ចប់ការសិក្សាផ្នែក​យោធានៅក្នុងទិវាជ័យជម្នះ។ សារនៃការអបអរសាទរនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអាទិត្យ។

លោក ពូទីន។

នៅក្នុងសារនេះបាននិយាយថា «យើងនឹងបន្តអភិវឌ្ឍន៍ នឹងធ្វើឱ្យប្រសើរឡើងនូវកម្លាំងប្រដាប់អាវុធរបស់យើង។ ទោះបីស្ថិតក្នុង​កាលៈទេសៈណាក៏ដោយ យើងនឹងអនុវត្តន៍ផែនការសម្រាប់ការពង្រឹងសព្វាវុធ និងសេវាកម្មទាំងអស់ ព្រមទាំងការបំពាក់ឱ្យពួកគេនូវអាវុធ​ទំនើបៗ រួមទាំងយុទ្ធសាស្រ្ត ប្រព័ន្ធយានជំនិះដែលមិនមានមនុស្សបើក និងមនុស្សយន្ត»។

លោក ពូទីន បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបង្កើនអាំងតង់ស៊ីតេ នៃការហ្វឹកហាត់ប្រយុទ្ធ និងការអនុវត្តនូវ «វិធីសាស្រ្ត​ថ្មីៗនៃកិច្ចសហប្រតិបត្តិការដោយកងទ័ពក្នុងអំឡុងពេលត្រួតពិនិត្យជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដែលនឹងកំណត់រូប​ភាពនៃកងទ័ពជើងគោក និងកងទ័ពជើងទឹករបស់ រុស្ស៊ីនាពេលអនាគត»។

លោក ពូទីន បាននិយាយថា «វាជាកិត្តិយស និងការទទួលខុសត្រូវដ៏ធំធេងក្នុងការចាប់ផ្តើមអាជីពរបស់ខ្លួនកាលពីថ្ងៃ ៩ ខែឧសភា នៅពេលដែលប្រទេស​របស់យើង និងពិភពលោកទាំងមូលបានប្រារព្ធខួបលើកទី ៧៥ នៃការទទួលជ័យជម្នះដ៏មហិមា ការ​គោរពវីរភាពអមតៈ និងភាពក្លាហាន របស់ប្រជាជនសូវៀត និងភាពក្លាហានរបស់ទាហាន និងមេបញ្ជាការកងទ័ពក្រហម ដែលបាន​ការពារមាតុភូមិ បានរំដោះប្រទេសពីរបបណាស៊ី នឹងបានជួយសង្គ្រោះជីវិតមនុស្សជាតិពីទាសភាព និងការសម្លាប់។ លោកបាននិយាយ​បន្ថែមថា កងទ័ពរុស្ស៊ីគួរតែត្រៀមខ្លួនជានិច្ចដើម្បីផ្តល់នូវការឆ្លើយតបគ្រប់គ្រាន់ចំពោះការគំរាមកំហែងណាមួយ។

លោកបានសម្តែងនូវភាពប្រាកដប្រជាថា នាយទាហានដែលទើបឡើងកាន់តំណែងថ្មីនឹងអាចបំពេញភារកិច្ចរបស់ខ្លួនប្រកប​ដោយវិជ្ជាជីវៈ និងសមរម្យ។ លោក ពូទីន បានសន្យាថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់លក្ខខណ្ឌសមស្របសម្រាប់សេវាកម្ម​យោធាអាជីព និងជីវិតរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានណែនាំដល់នាយ​ទាហាននាពេលអនាគត នឹងបានបង្រៀនពួកគេនូវមូលដ្ឋានគ្រឹះនៃ «ច្បាប់ដែលមិនត្រូវបានសរសេរនៃកិត្តិយសយោធា និងសមមិត្ត»៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ