Trending now

ប្រទេសវៀតណាម ប្រគល់ម៉ាស់ចំនួន ១៥០,០០០ ដល់ប្រទេសរុស្ស៊ីដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

17:11 | 14/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ១៣ ខែមេសា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung បានប្រគល់ម៉ាស់ចំនួន ១៥០,០០០ ម៉ាស់ របស់រដ្ឋាភិបាលដោយរដ្ឋាភិបាលនិងប្រជាជនវៀតណាមដល់រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី។

ប្រទេសវៀតណាម ប្រគល់ម៉ាស់ចំនួន ១៥០,០០០ ដល់ប្រទេសរុស្ស៊ីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។​ (ប្រភព៖​ Baoquocte)

ចូលរួមពិធីនេះមានតំណាងការិយាល័យរដ្ឋាភិបាលក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនិង ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vnukov ។

ថ្លែងនៅក្នុងពិធីនេះអនុរដ្ឋមន្រ្តី To Anh Dung បានចែករំលែកថា វៀតណាមតែងតែយកចិត្តទុកដាក់និងឃ្លាំមើល និងវាយតំលៃខ្ពស់ចំពោះវិធានការរឹងមាំនិងទាន់ពេលវេលាដែលប្រធានាធិបតី V. Putin និងរដ្ឋាភិបាលរុស្ស៊ីកំពុងអនុវិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ប្រទេសរុស្ស៊ីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម និងឈរលើស្មារតីជួយគ្នាក្នុងគ្រាលំបាក រដ្ឋាភិបាលវៀតណាមមានបំណងផ្តល់ធនធានមួយផ្នែករបស់ខ្លួនដល់រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោក To Anh Dung ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលរុស្ស៊ីជាបន្តដល់សហគមន៍អណិកជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសរុស្ស៊ីក្នុងស្ថានភាពលំបាកនៃជំងឺរាតត្បាត។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Konstantin Vnukov សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានផ្តល់ជំនួយដ៏មានតម្លៃដល់រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីនៅពេលនេះ ដោយចាត់ទុកវាជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងរុស្ស៊ី។

លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះវិជ្ជាជីវៈនិងវិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ម្តងហើយម្តងទៀត និងសម្តែងក្តីសង្ឃឹមថា ដោយមានការរួបរួមសាមគ្គីភាពគ្នា និងកិច្ចសហប្រតិបត្តិការ ប្រទេសនានានឹងយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងទន្ទឹងរងចាំអនាគតល្អ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម