Trending now

ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់និស្សិតឡាវជិត ៣០០ នាក់នៅប្រទេសវៀតណាម

19:45 | 02/10/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ២៩ ខែកញ្ញា នៅមជ្ឈមណ្ឌលសុខាភិបាលនៃទីរួមស្រុក Tu Son ខេត្ត Bac Ninh សាកលវិទ្យាល័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា Ha Noi សម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅខេត្ត Bac Ninh បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ សម្រាប់និស្សិតឡាវជិត ៣០០ នាក់ដែលកំពុងរស់នៅនិងសិក្សានៅសាកលវិទ្យាល័យនេះ។

ប្រគល់អំណោយចំនួន ៣១ កញ្ចប់ដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅដុងណៃ ប្រគល់អំណោយចំនួន ៣១ កញ្ចប់ដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅដុងណៃ
និស្សិតឡាវ និងកម្ពុជានៅខេត្ត Dong Thap រីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២១ និស្សិតឡាវ និងកម្ពុជានៅខេត្ត Dong Thap រីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២១
ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់និស្សិតឡាវជិត ៣០០ នាក់នៅប្រទេសវៀតណាម
និស្សិតឡាវបានប្រមូលផ្តុំគ្នានិងរង់ចាំ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

កូន​កម្លោះ Soukhaphone Mitta ជានិស្សិតឡាវម្នាក់ កំពុងសិក្សាផ្នែកវេជ្ជសាស្ត្រ មកពីសាកលវិទ្យាល័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា Ha Noi បាននិយាយថា៖ នៅពេលខ្ញុំលឺថា និស្សិតបរទេសបស់សាលាបានឧបត្ថម្ភក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ ហើយខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់។ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងការសិក្សានិងធ្វើការ។ តាងនាមនិស្សិតឡាវទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលវៀតណាមនិងសាកលវិទ្យាល័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា Ha Noi ដែលបានយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការបង្ការនិង​ទប់ស្កាត់នឹងការរីករាលដាលដ៏ល្អបំផុតសម្រាប់និស្សិតឡាវដែលកំពុងរស់ នៅនិងសិក្សានៅសាលា។

ចែក​រំលែក​ជាមួយ​ទស្សនាវដ្តី​យុគសម័យ លោក Le Xuan Tuan មន្រ្តីនៃវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិចំណុះសាកលវិទ្យាល័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា Ha Noi បាននិយាយថា ដើម្បីធានាការងារបង្ការនិង​ទប់ស្កាត់​នឹង​ការរីករាល​ដាលនៃជំងឺកូវីដ ១៩ និងដើម្បីធានាសុខភាពរសប់និស្សិតឡាវដែលកំពុងរស់នៅ និងសិក្សានៅសាលា សាលា​បាnសម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំស្តីពី​ការបង្ការ​និង​ប្រឆាំង​នឹង​ជំងឺកូវីដ ១៩ នៃខេត្ត Bac Ninh ដើម្បីជួយសម្រួលនិងគាំទ្រដល់និស្សិតឡាវក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ -១៩ ។

ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់និស្សិតឡាវជិត ៣០០ នាក់នៅប្រទេសវៀតណាម
កូនកម្លោះ Soukhaphone Mitta (ស្តាំ) និស្សិតឡាវមកពីសាកលវិទ្យាល័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា Ha Noi បានចែករំលែកអារម្មណ៍របស់គេ បន្ទាប់ពីទទួល​ការចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ។

លើសពីនេះដើម្បីគាំទ្រដល់និស្សិតឡាវនៅវៀតណាម ដើម្បីជំនះការលំបាកដែលបណ្តាលមកពីការរីក​រាលដាលនេះសាកលវិទ្យាល័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា Ha Noi បានឧបត្ថម្ភថវិកានិងគ្រឿង​បរិភោក ឧបភោក សម្ភារៈចាំបាច់ ដូចជា មីកញ្ចប់ ស៊ុត ប្រេងឆា ... ដែលមានតំលៃសរុបជិត ៨០០ លានដុងសម្រាប់និស្សិតឡាវជិត ៣០០ នាក់ដែលកំពុងសិក្សានៅសាលានេះ។

ទន្ទឹមនឹងការងារបង្ការ​និង​ប្រឆាំង​នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ សាលាក៏បានអនុវត្តសកម្មភាពនានា ដើម្បីពង្រឹងគុណភាពនៃការបង្រៀន តាមអ៊ិនធើណិត។​ ថែមទាំង សាលាបានរៀបចំលក្ខខណ្ឌល្អបំផុត ដើម្បីស្វាគមន៍និស្សិតឡាវវិលត្រឡប់​បន្តការសិក្សាវិញ បន្ទាប់ពីអនុវត្តវិធានការរក្សាគ​ម្លាត​សង្គម៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ