Trending now

ថ្នាក់ដឹកនាំបក្ស​និងរដ្ឋវៀតណាម​ផ្ញើសារ​ទូរលេខអប​អរសាទរ​បុណ្យឯករាជ្យ​ជាតិនៃប្រទេសចិន

10:28 | 01/10/2021

ក្នុងឱកាសរំលឹកខួបលើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាមានិតចិន (១ ខែតុលា ឆ្នាំ ១៩៤៩ - ១ តុលា ឆ្នាំ ២០២១) អគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះអគ្គលេខា នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នាយករដ្ឋមន្ត្រីចិន លោក Ly Keqiang ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែ រដ្ឋមន្ត្រីការបរទេស​ចិន នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែ
ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន ក្រុមហ៊ុន​ចិន​មួយ គ្រោង​បោះទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា និង​ប្រមូល​ទិញ​ផ្លែឈើ​ស្រស់​នាំ​ចេញទៅ​ចិន
អគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខា នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping (រូបថត៖ nld)
អគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងអគ្គលេខា នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping (រូបថត៖ nld)

ក្នុងសារទូលេខអបអរសាទរទាំងនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបាន អបអរសាទរចំពោះរាល់សមិទ្ធផល ដែលចិនសម្រេចបានក្នុងរយៈពេល ៧២ ឆ្នាំកន្លងទៅ ព្រមទាំងសម្តែងជំនឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ជាពិសេសគឺអគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping នោះ ប្រជាជនចិននឹងសម្រេចបានជោគជ័យនូវគោលដៅ ភារកិច្ចយុទ្ធសាស្ត្រ ដែល មហាសន្និបាតលើកទី ១៩ របស់បក្សកុម្មុយនិស្តចិន បានដាក់ចេញ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមបានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលផ្តោតសំខាន់លើការនាំទំនាក់ទំនងវៀតណាម - ចិនអភិវឌ្ឍយ៉ាងស្អាតស្អំ និងស្ថិរភាព ហើយត្រៀមខ្លួនជាស្រេចរួមជាមួយចិនពង្រឹងកិច្ចសហប្រតិបត្តិការដោយសមភាព មានផលប្រយោជន៍ដូចគ្នា ជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូសហប្រតិបត្តិការិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ចីរភាព រួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍របស់តំបន់ និងពិភពលោកផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤