Trending now

រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រឺងដើម្បីដោះស្រាយការលំបាកសម្រាប់សហគ្រាសផលិតកម្មនៅតាមមណ្ឌលឧស្សាហកម្ម

11:58 | 21/09/2021 យោងតាមវិឡុសំលេងវៀតណាម

ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺកូវីដ ១៩ បណ្ដាខេត្តក្រុងនិងសហ គ្រាសជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន។ សហគ្រាសនានានៅតាមមណ្ឌល បណ្ដុំឧស្សាហកម្មសុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលត្រូវអាក់ខាន បែកបាក់ បង្កឡើងកង្វះខាតប្រភពផ្គត់ផ្គង់ធាតុចូលនិងទីផ្សារធាតុ ចេញ ហើយត្រូវតែពន្យាពេលឬលុបចោលការបញ្ជាទិញ។

ប្រធានរដ្ឋគុយបាប្រគល់គ្រឿងឥស្សរិយយស Jose Marti ជូនលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc ប្រធានរដ្ឋគុយបាប្រគល់គ្រឿងឥស្សរិយយស Jose Marti ជូនលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc
វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងជំងឺកូវីដ១៩និងស្តារសេដ្ឋកិច្ចឡើងវីញ វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងជំងឺកូវីដ១៩និងស្តារសេដ្ឋកិច្ចឡើងវីញ
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Le Van Thanh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ Baochinhphu)
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Le Van Thanh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ Baochinhphu)

នាព្រឹកថ្ងៃទី២០ ខែកញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Le Van Thanh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ដោះ ស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាសផលិតកម្មនៅតាមមណ្ឌល ឧស្សាហកម្ម មណ្ឌលសេដ្ឋកិច្ច មណ្ឌលបច្ចេកវិទ្យាខ្ពស់និងបណ្ដុំឧស្សាហកម្ម”។

ដោយសារផលប៉ះពាល់បណ្ដាលមកពីជម្ងឺកូវីដ ១៩ បណ្ដាខេត្តក្រុងនិងសហ គ្រាសជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន។ សហគ្រាសនានានៅតាមមណ្ឌល បណ្ដុំឧស្សាហកម្មសុទ្ធតែរងផលប៉ះពាល់អវិជ្ជមានដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលត្រូវអាក់ខាន បែកបាក់ បង្កឡើងកង្វះខាតប្រភពផ្គត់ផ្គង់ធាតុចូលនិងទីផ្សារធាតុ ចេញ ហើយត្រូវតែពន្យាពេលឬលុបចោលការបញ្ជាទិញ។

នៅចំពោះមុខស្ថានភាព នេះ លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ ឲ្យដឹងថា៖ “ត្រូវការអនុវត្ត៍ការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ឲ្យបានបត់បែន ប្រកបដោយ ប្រសិទ្ធភាពដើម្បីជួយសម្រួលដល់សហគ្រាសថែរក្សាប្រតិបត្តិការផលិតកម្មអាជីវកម្មដោយស្ថិរភាព។ នៅពេលខាងមុខ បទបញ្ញត្តិធ្វើចត្តាឡីស័កក៏គួរតែអនុវត្តន៍យ៉ាង បត់បែនផងដែរ។ ទន្ទឹមជាមួយគ្នានោះ ធានាការធ្វើចរាចរណ៍ទំនិញបានយ៉ាងរលូន មានប្រសិទ្ធភាព ដោះស្រាយការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់តម្លៃ។ ជួយ ឧបត្ថម្ភកាត់បន្ថយការចំណាយ ដោះស្រាយការលំបាកអំពីលំហូរសាច់ប្រាក់សម្រាប់ សហគ្រាស និងមូលដ្ឋានផលិតកម្មអាជីវកម្ម ក៏ដូចជាដោះស្រាយការលំបាកអំពី ពលករ ជាពិសេសគឺជំនាញការបរទេសចូលមកវៀតណាមផងដែរ”។

ធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh បានស្នើឲ្យ សហគ្រាសគួរតែម្ចាស់ការកសាងវិធានការស្ដារផលិតកម្ម ធានាសុវត្ថិភាពសម្រាប់ ពលករ បង្ការទប់ស្កាត់ការឆ្លងមេរោគ ចាប់តាំងពីការផលិតរហូតដល់ការធ្វើដឹកជញ្ជូន ចែកចាយទំនិញ; សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីឯកភាពលើផែនការចាក់ វ៉ាក់សាំងជូនកម្មករ មិនទុកឲ្យផ្ទុះជម្ងឺនៅមូលដ្ឋានផលិតកម្មឡើយ។ ក្រៅពីនោះ លោក ឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យក្រសួងសុខាភិបាលកសាងផែនការជាក់ស្ដែងអំពីការចែងចាយវ៉ាក់សាំងបង្ការកូវីដ ១៩ មកដល់ខេត្ត ក្រុងនានាដែលមានមណ្ឌលនិង បណ្ដុំឧស្សាហកម្មផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់