Trending now

G20 ធានាសន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព

17:05 | 20/09/2021

រដ្ឋមន្រ្តីក្រុម G20 បានបញ្ជាក់នូវការប្ដេជ្ញាចិត្តអភិវឌ្ឍន៍ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព មានសមត្ថភាពស្ដារឡើងវិញ សំដៅធានាសន្តិសុខស្បៀងអាហារ សម្រាប់ប្រជាជនទាំងឡាយ ព្រមទាំងរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ អភិរក្ស ប្រព័ន្ធអេកូឡូស៊ី បន្ធូរបន្ថយជាអប្បបរិមាហើយបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។

G20 កសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្ន G20 កសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្ន
វៀតណាមស្នើឱ្យក្រុមប្រទេស G20 ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមស្នើឱ្យក្រុមប្រទេស G20 ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនៃក្រុម G20 នៅ Florence (អ៊ីតាលី)។ (រូបថត៖ flickr)
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនៃក្រុម G20 នៅ Florence (អ៊ីតាលី)។ (រូបថត៖ flickr)

នៅថ្ងៃទី១៨ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនៃក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍជួរមុខនិងទើបលេចចេញចំនួន២០ (G20) បានបិទបញ្ចប់នៅ Florence (អ៊ីតាលី) ដោយការអនុម័តលើសេចក្ដីថ្លែងការណ៍រួម។

រដ្ឋមន្រ្តីក្រុម G20 បានបញ្ជាក់នូវការប្ដេជ្ញាចិត្តអភិវឌ្ឍន៍ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព មានសមត្ថភាពស្ដារឡើងវិញ សំដៅធានាសន្តិសុខស្បៀងអាហារ សម្រាប់ប្រជាជនទាំងឡាយ ព្រមទាំងរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ អភិរក្ស ប្រព័ន្ធអេកូឡូស៊ី បន្ធូរបន្ថយជាអប្បបរិមាហើយបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុង បរិបទដែល១/៤នៃចំនួនប្រជាជនពិភពលោក កំពុងប្រឈមនឹងស្ថានការណ៍អសន្តិ សុខស្បៀងអាហារ ហើយផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺរាតត្បាតកូវីដ ១៩ នៅ ពេល ចុងក្រោយនេះ បានបណ្ដាលឲ្យគោលដៅលែងមានមនុស្សអត់ឃ្លាន ដែលជាគោលដៅមួយ ក្នុងចំណោមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ២០៣០របស់អង្គការសហ ប្រជាជាតិ កាន់តែពិបាកជាងទៀត។

សេចក្ដីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា កំណើនប្រកបដោយចីរភាពត្រឹមតែអាច សម្រេចបាន នៅពេលផ្សាភ្ជាប់នឹងការអភិវឌ្ឍកសិកម្មយ៉ាងត្រឹមត្រូវ ដោយមានសមត្ថ ភាពបង្កើតការងារធ្វើ និងប្រាក់ចំណូលដោយស្ថិរភាពសម្រាប់កសិករប៉ុណ្ណោះ។ ទន្ទឹម ជាមួយគ្នានោះ ដំណើរការកសាង តាក់តែងគោលនយោបាយក៏ត្រូវតែរាប់បញ្ចូល តួនាទីដ៏សំខាន់របស់យុវជន នារី ប្រជាជននិងសហគមន៍ប្រចាំតំបន់ទៀតផង៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR