Trending now

វិចិត្រករ​ធ្លាប់​បំណែក ​ឯកត្តកម្ម​ពិភពលោក គូរ​គំនូរ​កុមារ​ពាក់ម៉ាស​ រំលេចអត្តសញ្ញាណសាសនាធំៗ​ តាម​ដងផ្លូវ​​

13:05 | 02/05/2020 (សរុបដោយ ហេង វុធ្ធី)

លោក អេឌ្យូដូ​ កូប្រា​ វ័យ​ ៤៤ ឆ្នាំ​​ជា​វិចិត្រករ​ផ្នែក​គំនូរ​តាម​ដងផ្លូវ​មាន​ឈ្មោះ​ល្បី​ម្នាក់​​ក្នុង​ពិភពលោក​ ភាព​ល្បី​ល្បាញ​នេះ​កើត​ឡើង​ដោយសារ​​ស្នាដៃ​លាប​​ពណ៌​គំនូរ​ដ៏​ល្អ​ភ្លឺ​ចែងចាំង​ ​និង​ភាព​រហ័ស​រហួន​នៃ​ការ​គូរ​គំនូរ​លើ​ផ្ទាំង​ជញ្ជាំង​តាម​ដងផ្លូវ​របស់​គាត់​ ហើយ​លោក​នឹង​ប្រើប្រាស់​គំនូរ​នោះ​ដើម្បី​ជួយ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន​។

វិចិត្រករ​ធ្លាប់​បំណែក ​ឯកត្តកម្ម​ពិភពលោក គូរ​គំនូរ​កុមារ​ពាក់ម៉ាស​ រំលេចអត្តសញ្ញាណសាសនាធំៗ​ តាម​ដងផ្លូវ​​

បើ​និយាយ​តាម​បែប​បច្ចេកទេស​​ នេះ​មិនមែន​ជាពេល​វេលា​សក្តិសម​​សម្រាប់​អាជីព​ជា​​វិចិត្រករ​គូររូប​​នៅ​តាម​ដងផ្លូវទេ​ ​ព្រោះ​​មនុស្ស​គ្រប់​គ្នា​​មិន​អាច​ចេញ​ទៅក្រៅ​ ដើម្បី​មើល​គំនូរ​ទាំងនោះ​ឡើយ​។

ប៉ុន្តែ​​វិចិត្រករ​​ឯកទេស​ខាងផ្នែក​គំនូរ​​ជនជាតិ​ប្រេស៊ីល​ម្នាក់​ ឈ្មោះ​ កូប្រា បាននិយាយថា​​ ទោះជាស្ថិតក្នុង​កាលៈទេសៈ​បែបនេះ​ គាត់​នៅតែ​សម្លឹង​ឃើញ​ប្រភេទគំនូរ​ ដែល​អាច​បំផុស​គំនិត​ប្រជាជន​ឲ្យ​នៅ​ក្នុង​ផ្ទះ​ មិនចេញទៅណា​ ហើយ​លោក​នឹង​ប្រើប្រាស់​គំនូរ​នោះ​ដើម្បី​ជួយ​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​នាពេល​បច្ចុប្បន្ន​។

លោក អេឌ្យូដូ​ កូប្រា​ វ័យ​ ៤៤ ឆ្នាំ​​ជា​វិចិត្រករ​ផ្នែក​គំនូរ​តាម​ដងផ្លូវ​មាន​ឈ្មោះ​ល្បី​ម្នាក់​​ក្នុង​ពិភពលោក​ ភាព​ល្បី​ល្បាញ​នេះ​កើត​ឡើង​ដោយសារ​​ស្នាដៃ​លាប​​ពណ៌​គំនូរ​ដ៏​ល្អ​ភ្លឺ​ចែងចាំង​ ​និង​ភាព​រហ័ស​រហួន​នៃ​ការ​គូរ​គំនូរ​លើ​ផ្ទាំង​ជញ្ជាំង​តាម​ដងផ្លូវ​របស់​គាត់​។

មិនត្រឹមតែ​ប៉ុណ្ណោះ​ គាត់ធ្លាប់​បំបែក​កំណត់ត្រា​ពិភពលោក​ ដល់ទៅ​២ដង​ ផ្នែក​ផ្ទាំង​​គំនូរ​បាញ់​ថ្នាំ​លើ​ជញ្ជាំង​។ បំបែក​ឯកត្តកម្ម​លើកទី​ ១ ជាមួយ​នឹង​ផ្ទាំង​គំនូរ​ ដែល​គូរ​ដោយ ​កូប្រា​ និង​ក្រុម​របស់​លោក​ផ្ទាល់​ នៅក្នុង​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិច​ នៅ​ ទីក្រុង​ រីអូ​ ឆ្នាំ​ ២០១៦​​ និង​លើកទី​២ ក្នុង​ឆ្នាំបន្ទាប់​ នៅ​ទឹកដី​កំណើត​របស់​ក្នុង​ទីក្រុង សៅ ប៉ូឡូ​ ប្រទេស​ប្រស៊ីល​ តែម្តង​។

ប៉ុន្តែ​ តើ​វិចិត្រករ​តាម​ដងផ្លូវ​ម្នាក់​នេះ​ ដែល​ធ្លាប់តែ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក​ ហើយ​ចូលចិត្ត​ធ្វើការ​ខាងក្រៅ​ផ្ទះ​បែបនេះ អាច​សម្ងំ​​នៅ​ក្នុង​ផ្ទះ​ដ៏ស្ងាត់​ជ្រងំ​ ក្នុង​ពេល​វិបត្តិ​នៃ​ជំងឺ​ឆ្លង​ ​មកយាយ៉ី​​បាន​ឬទេ?​​

កូប្រា​ និយាយ​នៅក្នុង​បទសម្ភាសន៍ជាមួយ AFP នៅក្នុង​ទីក្រុង​តូចមួយនៃ​ភាគខាងជើង​​ថា​៖ «ការងារ​របស់ខ្ញុំ​គឺធ្វើការ​នៅតាម​ដងផ្លូវ​។ ខ្ញុំជាជាង​គំនូរ​ ម្នាក់​ ដែល​ពឹង​ផ្អែក​លើ​ដងផ្លូវ​ ហើយខ្ញុំក៏​គូរ​គំនូរ​ជាច្រើន​លើ​ជញ្ជាំង​ នៅតាម​ដងផ្លូវ​នោះ​ផងដែរ​។ ប៉ុន្តែ​នៅពេល​​ខ្ញុំ​ត្រូវ​ សំងំ​នៅក្នុង​ផ្ទះ​មិនចេញ​ទៅណា​បែបនេះ​ វា​ជាការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ ហេតុនេះ​ ខ្ញុំ​ត្រូវ​តែ​គិត​ រិះរក​មធ្យោបាយ​ក្នុង​ការ​ផ្លាស់​ប្តូរ​បែបផែន​នៃ​ការ​ធ្វើការ​របស់​ខ្ញុំ​ និង​ព្យាយាម​គិត​ជា​ថ្មីអំពី​ ការច្នៃ​ប្រឌិត​ថ្មី»។

គាត់​និយាយ​ថា ​ដំបូង​ឡើយ​ គាត់​ដូច​ជា​មនុស្ស​ពិការ​ចឹង​ គិត​រកនឹក​ធ្វើអ្វី​មិនឃើញ​។ ប៉ុន្តែ​បន្ទាប់មក​ គាត់​ចាប់​ផ្តើម​គិត​ម្តង​ហើយ​ម្តង​ទៀត​ រហូត​មាន​គំនិត​មួយ​ផុស​ឡើង​ថា គាត់​អាចគូរ​គំនូរ​ដែល​ពាំនាំ​ នូវ​ក្តី​សង្ឃឹម​ដល់​មនុស្ស​គ្រប់​គ្នា​ ក្នុង​អំឡុង​ពេល​កំពុង​ជួប​វិបត្តិ​នេះ​ និង​​ព្យាយាម​ប្រមូល​ថវិកា​ពីការ​គូរគំនូរ​នោះ​ ដើម្បី​ជួយ​ប្រជាជន ​ដែលកំពុង​រងគ្រោះ​ពី​វិបត្តិ​នេះ។ ក្នុង​​អំឡុង​ពេល​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ កូប្រា​ បាន​ គូរ​គំនូរ​ស្តីពី​ «ការ​រួមរស់​ជាមួយ​គ្នា» តូច​នៅ​លើ​ផ្ទាំង​ក្រណាត់​មួយ។

គំនូរនោះ​ ពិពណ៌នា​អំពី​​កុមារ​ប្រាំ​រូប​ មកពី​ ទ្វីប​ទាំងប្រាំ​ ផ្សេងៗគ្នា កំពុង​បួងសួង​ជាមួយ​ផ្ទៃមុខ​ដែល​គ្រប​ដណ្តប់​ដោយ​ម៉ាស​ការពារ​មុខ​ ដែល​មាន​ដាក់​រូប​សញ្ញា​តំណាង​ឲ្យ​សាសនា​ ធំ​​ៗទាំងប្រាំ​​ នៅ​ក្នុង​ពិភព​លោក​ដូចជា​ សាសនា​អ៊ី​ស្លាម​ ព្រះពុទ្ធ​ ​គ្រិស្ត​ ​យូដដា​ និង​សាសនា​ហិណ្ឌូ។

​រូបគំនូរ​​មួយ​ផ្ទាំងនោះ​ មើលទៅ​តូច​សម្រាប់​ស្តង់ដា​ របស់​ កូប្រា​ ប៉ុន្តែ​ការពិត គឺ​វា ពិតជា​ធំ និង​មាន​កំពស់​ខ្ពស់​ជាង​ខ្លួន​គាត់​ទៅទៀត​។ ​យ៉ាងណាមិញ​ វិចិត្រករ​រូបនេះ​ មាន​ក្តី​សុបិន្ត​ថា​ នឹង​គូរ​គំនូរ​មួយ​ផ្ទាំង​នេះ​ក្នុង​ទំរង់​ និង​សណ្ឋាន​បែបពេញលេញ​ មួយ​ចំហ​ នៅ​កន្លែង​ណាមួយ​នៃ​ពិភពលោក​នេះ​ នៅ​ពេល​ដែល​ស្ថានភាព​នៃ​​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង​មាន​លក្ខណៈ​ប្រសើរ​។គាត់​បាន​លើកឡើង​នូវ​ឃ្លាមួយ​យ៉ាងដូច្នេះថា​ «ជួយ​អ្នក​ដែល​គ្មាន​ផ្ទះ​សម្បែង»។

វិចិត្រករ​ធ្លាប់​បំណែក ​ឯកត្តកម្ម​ពិភពលោក គូរ​គំនូរ​កុមារ​ពាក់ម៉ាស​ រំលេចអត្តសញ្ញាណសាសនាធំៗ​ តាម​ដងផ្លូវ​​

ក្នុង​ពេល​បច្ចុប្បន្ន​ កូប្រា​ កំពុង​ធ្វើការ​​នៅ​ក្នុង​ផ្នែកទី២​ នៃ​គម្រោង​របស់​លោក គឺការ​ប្រគល់​ ផ្ទាំង​គំនូរ​របស់​លោក ទៅកាន់​អ្នក​ដេញ​ថ្លៃ​ ដែល​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ដែល​​កំពុង​ត្រូវ​ការ​ម្ហូប​អាហារ​ និង​សំភារៈ​ប្រើប្រាស់​ផ្សេងៗ​​ ព្រមទាំង​អ្នក​ដែល​កំពុង​សំងំ​នៅ​ក្នុង​ផ្ទះ​ ហើយ​ពិបាក​ក្នុង​ការ​ស្វែង​រក​អាហារ​បរិភោគ នៅ​ក្នុង​ទីក្រុង​ សៅ​ ប៉ូឡូ​។

កូប្រា​ វិចិត្រករ​ស្លៀក​ពាក់​ ពណ៌​ខ្មៅ​ ពីលើដល់ក្រោម​ ដែល​មើល​ទៅ​មាន​ពណ៌​ផ្ទុយគ្នា​ទៅនឹង​គំនូរ​ដែល​គាត់​កំពុង​លាបពណ៌​ បានលើក​ឡើង​ថា៖ «ប្រសិនបើ​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ ចូរ​យើង​ធ្វើការ​ស្រមើស្រមៃ​ពី​ជីវិត​នៃ​អ្នក​គ្មាន​ផ្ទះ​សំបែង​ ហើយ​ត្រូវ​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ។​ វាមិនមែន​ជារឿង​ល្អប៉ុន្មាន​ទេ​​ ដែល​យើង​អាច​នៅក្នុង​ផ្ទះ​ ដោយមិនបាន​គិត​អំពី​មនុស្សជាតិ​ដទៃ​ទៀត​ដែល​កំពុង​ខ្វះខាត​នៅ​ខាងក្រៅ​នោះ»។

កូប្រា កំពុង​ស្វែងរក​សប្បុរស​ជន​ ដើម្បី​ចូលរួម​ចំណែកជួយ​ក្នុង​មូលនិធិ​ I Know My Rights (IKMR) និង​មូលនិធិ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Nissi Arts Company។

សម្រាប់​កញ្ចប់​ ម្ហូបអាហារ​ និង​សំភារៈ​ប្រើប្រាស់​ មួយ​កញ្ចប់​ តំលៃ​ ៤​ដុល្លារ​។ សប្បុរសជន​ដែល​បរិច្ចាគ​ចំនួន ១០០០ កញ្ចប់​ ឬ​ច្រើន​ជាងនេះ​ នឹង​ទទួល​បាន​ផ្ទាំង​គំនូរ​មួយផ្ទាំង​ដោយ​ស្វ័យ​ប្រវតិ្ត​។

ការដាក់​ដេញថ្លៃ​ ធ្វើ​ឡើង​រៀង​រាល់​ថ្ងៃ​ សុក្រ​។ ក្រុមការងារ​របស់​កូប្រា​​និយាយ​ថា​ ពេលនេះ​ពួកគេ​ប្រមូលបាន​ ជំនួយ​ប្រហែល​ ១១០០០ កញ្ចប់​ហើយ។

ជាមួយ​នឹង​ទឹកមុខ​ញញឹម​ ដែល​លាក់បាំង​ពី​ក្តី​កង្វល់​របស់​លោក​​ ចំពោះ​វិបត្តិនាពេល​បច្ចុប្បន្ន​ វិចិត្រករ​រូប​នេះ​ និយាយថា​ គាត់​មាន​ក្តី​សង្ឃឹម​ថា​ នឹង​អាច​រៃ​អង្គាស​ថវិការ​ ក៏ដូចជា​ សំភារៈ​ផ្សេងៗ​ច្រើនជាងនេះ​ទៀត។​

គាត់បាន​និយាយ​ទៀតថា​៖ «ទាំងនេះ​ គឺជាសប្បុរសជន​​ ដែលជួយ​ ប្រេស៊ីល​ ឲ្យ​ដំណើរការ​ទៅមុខ​។ នេះ​ ជា​ពេលវេលា​ដែល​ប្រទេស​នេះ​ ត្រូវ​ក្រលេក​មើល​មនុស្ស​ដែលរងគ្រោះ​ ហើយ​ចូលរួម​ចំណែក​ជួយ​ពួកគេ​»៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: popular.com.kh និង AFP)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR