Trending now

ជោគជ័យរបស់វិនិយោគិនបរទេសគឺជាជោគជ័យរបស់វៀតណាម

15:08 | 12/09/2021

នាពេលថ្មីៗនេះ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយបណ្ដាឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) និងសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) និងសាជីវកម្មមួយចំនួនរបស់អឺរ៉ុបនៅវៀតណាម។

ផ្នែកឧស្សាហកម្មអេឡិចត្រូនិករបស់វៀតណាមទាក់ទាញវិនិយោគិនបរទេស ផ្នែកឧស្សាហកម្មអេឡិចត្រូនិករបស់វៀតណាមទាក់ទាញវិនិយោគិនបរទេស
វិនិយោគិនបរទេសវាយតម្លៃខ្ពស់ចំពោះផែនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម វិនិយោគិនបរទេសវាយតម្លៃខ្ពស់ចំពោះផែនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែបង្កលក្ខណៈងាយស្រួលដល់អាជីវកម្មនៃសហភាពអឺរ៉ុបចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh រំពឹងថា បណ្តាប្រទេសសហភាពអឺរ៉ុបនឹងគាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មវៀតណាមចូលមកវិនិយោគលើវិស័យដែលសហភាព​អឺរ៉ុបមានតម្រូវការ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចែករំលែកការលំបាករបស់អាជីវកម្មនៅវៀតណាមចំពោះការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 ព្រមទាំងលោកគូសបញ្ជាក់ថា ជោគជ័យរបស់វិនិយោគិនបរទេសគឺជាជោគជ័យរបស់វៀតណាម។

ជោគជ័យរបស់វិនិយោគិនបរទេសគឺជាជោគជ័យរបស់វៀតណាម
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យឯកអគ្គរដ្ឋទូត និងសហគមន៍ធុរកិច្ច EU នៅវៀតណាម បន្តរួមចំណែកជំរុញទំនាក់ទំនងវៀតណាម- EU ឲ្យអភិវឌ្ឍឡើងកម្រិតកម្ពស់ថ្មីមួយទៀត ព្រមទាំងជំរុញឱ្យរដ្ឋសភានិងរដ្ឋាភិបាលនៃបណ្តាប្រទេស EU ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំរពារវិនិយោគវៀតណាម- EU (EVIPA) ឱ្យបានឆាប់បំផុត និងបន្តជួយគាំទ្រវ៉ាក់សាំងនិងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលជូនវៀតណាម។

ឯកអគ្គរដ្ឋទូតទាំងឡាយ និងអាជីវកម្ម EU បានថ្លែងអរគុណចំពោះរដ្ឋាភិបាល ក្រសួង និងមូលដ្ឋាននានាបានបន្តរួមដំណើរនិងចែករំលែកការលំបាកជាមួយអាជីវកម្ម ព្រមទាំងវាយតម្លៃថា វៀតណាមនៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញដែលមានសក្តានុពលអភិវឌ្ឍយ៉ាងខ្លាំងនាពេលខាងមុខ។

ក្នុងឱកាសនេះផងដែរ Eurocham បានផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃ ៤០ ពាន់លានដុង ជូនក្រសួងសុខាភិបាលវៀតណាម។ អំណោយទាំងនេះបានមកពីការរួមចំណែកពីអាជីវកម្មទាំងឡាយ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិស័យសំខាន់ៗចំនួន ៥ សម្រាប់បង្កើនប្រសិទ្ធភាពនៃការទូតរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា
ហាណូយ៖ ស្វែងយល់ពីពណ៌ស្រស់ឆើតឆាយនៃវប្បធម៌ថៃនៅក្នុងពិធីបុណ្យ "ចង្វាក់បេះដូងនៃប្រទេសថៃ"
ការដាក់ឱ្យដំណើរការគម្រោង MekongElevate៖ “ការសម្របខ្លួនបៃតង និងប្រកបដោយចីរភាពសម្រាប់សហគមន៍ជនជាតិភាគតិច”
ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak