Trending now

ផ្នែកឧស្សាហកម្មអេឡិចត្រូនិករបស់វៀតណាមទាក់ទាញវិនិយោគិនបរទេស

11:23 | 22/08/2021 យោងតាមវិឡុសំលេងវៀតណាម

គេហទំព័រសហគ្រិនភាព (entrepreur.com) នៅថ្ងៃទី ១៩ ខែសីហាបានចុះផ្សាយអត្ថបទមួយឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ផ្នែកឧស្សាហកម្មអេឡិចត្រូនិកនៅវៀតណាម រួមជាមួយការវាយតម្លៃថា វៀតណាមនៅតែជាទិសដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនបរទេស ទោះបីជះឥទ្ធិពលអវិជ្ជមានពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។

ជនជាតិវៀតណាមជិត ៣.៥ លាននាក់មានលិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំងអេឡិចត្រូនិក COVID-19 ជនជាតិវៀតណាមជិត ៣.៥ លាននាក់មានលិខិតបញ្ជាក់អំពីការចាក់វ៉ាក់សាំងអេឡិចត្រូនិក COVID-19
ឱកាសសម្រាប់កសិផលវៀតណាម ជ្រៀតចូលទីផ្សារ EU តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ឱកាសសម្រាប់កសិផលវៀតណាម ជ្រៀតចូលទីផ្សារ EU តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន
ផ្នែកឧស្សាហកម្មអេឡិចត្រូនិករបស់វៀតណាមទាក់ទាញវិនិយោគិនបរទេស
ផ្នែកឧស្សាហកម្មអេឡិចត្រូនិករបស់វៀតណាមទាក់ទាញវិនិយោគិនបរទេស។

យោងតាមអត្ថបទនេះ វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសនាំចេញគ្រឿងអេឡិចត្រូនិកដ៏សំខាន់មួយដែលជាប់ចំណាត់ថ្នាក់ទី ១២ នៅលើពិភពលោក។ ការនាំចេញបានកើនឡើងជាលំដាប់ជាមួយនឹងកំណើនជាមធ្យម ១២ ពាន់លានដុល្លារ/ឆ្នាំពី ៤៧,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ រហូតដល់ ៩៦,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ អត្ថបទនេះក៏បានលើកឡើងអំពីគុណសម្បត្តិខណៈពេលវិនិយោគនៅវៀតណាម។ នោះគឺភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ជួយកាត់បន្ថយពន្ធពាណិជ្ជកម្មនិងជំរុញសេដ្ឋកិច្ចវៀតណាម ជួយទាក់ទាញវិនិយោគិនបរទេស។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបហើយកិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយបន្តិចម្តងៗ នូវពន្ធគយ បទប្បញ្ញត្តិនិងរបាំងដើម្បីបង្កើតឱកាសអាជីវកម្មសម្រាប់ភាគីទាំងពីរ។

សូមគូសបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅវៀតណាមបានរឹតត្បិតនិងអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់និងបង្ខំឱ្យអង្គភាពអាជីវកម្មត្រូវបិទទ្វារ។ ទោះបីជារងផលបះពាល់អវិជ្ជមានពជំងឺ កូវីដ-១៩ លើសេដ្ឋកិច្ចវៀតណាមក៏ដោយ ប៉ុន្តែវិនិយោគិនបរទេសជាច្រើននៅតែជ្រើសរើសវៀត ណាមជាទិសដៅកំពូលដើម្បីសាងសង់រោងចក្រផលិតអេឡិចត្រូនិកផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC