Trending now

មូលនិធិ Temasek បរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមនិងឧបករណ៍ការពារដល់ប្រទេសវៀតណាម

06:41 | 08/09/2021 ឌីណា

យុគមស័យ- នៅថ្ងៃទី ៦ ខែកញ្ញា មូលនិធិ Tamasek (នៃប្រទេសសិង្ហបុរី) បានបរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១៦ គ្រឿងនិងសម្ភារៈពេទ្យនិងឧបករណ៍វេជ្ជសាស្ត្ររាប់ពាន់ដល់ប្រទេសវៀតណាម ដើម្បី​ជួយវៀតណាមទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ។

ជំរុញការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនវៀតណាមនិងប្រជាជនសិង្ហបុរី ជំរុញការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនវៀតណាមនិងប្រជាជនសិង្ហបុរី
ឱកាស និងសក្តានុពលវិនិយោគនៅវៀតណាមសម្រាប់សហគ្រាសសិង្ហបុរ ឱកាស និងសក្តានុពលវិនិយោគនៅវៀតណាមសម្រាប់សហគ្រាសសិង្ហបុរ
មូលនិធិ Temasek បរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមនិងឧបករណ៍ការពារដល់ប្រទេសវៀតណាម
លោកឯកអគ្គរដ្ឋទូត Mai Phuong Dung (ស្តាំ) បានបន្តទទួលប័ណ្ណនិមិត្តសញ្ញានៃអំណោយដែលឧបត្ថម្ភដោយមូលនិធិ Temasek ។ (រូបថត៖ VNA)

ពិធីប្រគល់អំណោយនិមិត្តរូបនៃម៉ាស៊ីន​ជំនួយ​ដកដង្ហើម​និង​សម្ភារៈពេទ្យនិងឧបករណ៍ពេទ្យ​ទាំងនោះបាន​ធ្វើ​ឡើង​នៅ​ស្ថានទូត​វៀតណាម​ប្រចាំនៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីលោក Benedict Cheong នាយកប្រតិបត្តិមូលនិធិ Temasek និងលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី Mai Phuoc Dung។

អំណោយទាំងនោះ រួមមាន ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១៦ គ្រឿង ​ម៉ាស់ពេទ្យ (ប្រភេទFFP2 និង KN95) ចំនួន ២៥០.០០០ របាំងមុខការពារនឹងដំណក់ទឹក ២០០.០០០ សម្លៀកបំពាក់ការពារ ១០០.០០០ ឈុត វ៉ែនតាការពារ ៥.០០០ និងស្រោមដៃ ៤.៥០០ ឈុត។

ថ្លែងនៅក្នុងពិធីទទួលនេះ លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានថ្លែងអំណរគុណដល់មូលនិធិ Temasek និងរដ្ឋាភិបាលសិង្ហបុរីចំពោះការគាំទ្រដ៍មានតម្លៃ ជាពិសេសនៅក្នុងបរិបទដែលសិង្ហបុរីនៅតែស្ថិតក្នុងដំណាក់កាលនៃការកើនឡើងនៃករណីឆ្លងជំងឺ Covid - 19 ។ នេះគឺជាមនោសញ្ចេតនារបស់រដ្ឋាភិបាលនិងប្រជាជនសិង្ហបុរីជូនចំពោះប្រទេសវៀតណាមដែលបង្ហាញភាពជាដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរដ្ឋាភិបាល​​និងប្រជាជនវៀតណាមយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។

លោកឯកអគ្គរដ្ឋទូត Mai Phuoc Dung បានស្នើថាមូលនិធិ Temasek និងរដ្ឋាភិបាលសិង្ហបុរីបន្តគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត នាពេលខាងមុខ ជាពិសេសស្វែងរកលទ្ធភាពជួយឧបត្ថម្ភឬផ្តោះប្តូរវ៉ាក់សាំងការពារជំងឺ Covid-19 ជាមួយវៀតណាម តាមរូបភាពសមស្រប។

ក្នុងនាមមូលនិធិ Tamasek លោកនាយកប្រតិបត្តិ Benedict Cheong បានមានប្រសាសន៍ថា ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសអាស៊ានទាំងអស់។ បច្ចុប្បន្នអាស៊ីអាគ្នេយ៍ត្រូវបានតភ្ជាប់យ៉ាងជិតស្និទ្ធ ហើយបើប្រទេសនីមួយៗរងផលប៉ះពាល់ដោយជំងឺនេះវានឹងជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការរួមនៃតំបន់ទាំងមូល។ ដូច្នេះនៅពេលមានឧបករណ៍ការពារ ប្រទេសសិង្ហបុរីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកវាជាមួយវៀតណាមនិងបណ្តាប្រទេសអាស៊ាន ដើម្បីជម្នះការរីករាលដាលនៃជំងឺ Covid-19 ជាមួយគ្នា ក្នុងពេលឆាប់ៗនេះ។ នៅពេលដែល​អំណោយខាងលើមកដល់ប្រទេសវៀតណាម ប្រទេសសិង្ហបុរីនឹងបញ្ជូនបុគ្គលិកបច្ចេកទេសមកជួយក្នុងការដំឡើងឧបករណ៍ទាំងនេះ។

បានបង្កើតឡើងក្នុងឆ្នាំ ២០០៧ មូលនិធិ Temasek គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដែលបច្ចុប្បន្នមានកម្មវិធីសហប្រតិបត្តិការនិងជំនួយលើវិស័យជាច្រើន ដូចជា ការបណ្តុះបណ្តាលធនធានមនុស្សសុខភាពសាធារណៈនិងការអប់រំ នៅប្រទេសវៀតណាម។ នៅដើមឆ្នាំ ២០២០ មូលនិធិ Temasek ក៏បានឧបត្ថម្ភម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០ គ្រឿងដល់ប្រទេសវៀតណាម៕

លោកឯកអគ្គរដ្ឋទូត Mai Phuong Dung (ស្តាំ) បានបន្តទទួលប័ណ្ណនិមិត្តសញ្ញានៃអំណោយដែលឧបត្ថម្ភដោយមូលនិធិ Temasek ។ (រូបថត៖ VNA)

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤