Trending now
ព្រះវិហារឥស្លាម Al-Noor៖

ទីបង្អែកស្មារតីរបស់សហគមន៍ឥស្លាមនៅរដ្ឋធានីហាណូយ

12:00 | 22/08/2021 យោងតាមវិឡុសំលេងវៀតណាម

ព្រះវិហារ Al Noor នៅអាស័យដ្ឋានលេខ១២វិថី Hang Luoc ជាព្រះវិហារឥស្លាមតែមួយគត់នៅទីក្រុងហាណូយនិងតំបន់ភាគខាងជើងវៀតណាម។

កម្ពុជា ចេញលិខិតផ្អាករាល់ការថ្វាយបង្គុំ នៅតាមវិហារឥស្លាម ឬស៊ូរ៉ាវបណ្តោះអាសន្ននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរយៈពេល ១៥ថ្ងៃ កម្ពុជា ចេញលិខិតផ្អាករាល់ការថ្វាយបង្គុំ នៅតាមវិហារឥស្លាម ឬស៊ូរ៉ាវបណ្តោះអាសន្ននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបរយៈពេល ១៥ថ្ងៃ
អង្គការសម្ព័ន្ធពិភពឥស្លាម RABITA កោតសរសើរ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល អង្គការសម្ព័ន្ធពិភពឥស្លាម RABITA កោតសរសើរ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល
ព្រះវិហារឥស្លាម Al-Noor មានការរចនាតាមបែបព្រះវិហារឥស្លាមផ្សេងៗទៀតលើពិភពលោកដែរ ប៉ុន្តែលម្អិតខ្លះៗដូចជាប៉មស្រួច ដំបូលស្មើ មានសញ្ញាសម្គាល់ពិសេស ដោយឡែកនៃស្ថាបត្យកម្មឥណ្ឌា។ (រូបថត៖ Kienthuc)
ព្រះវិហារឥស្លាម Al-Noor មានការរចនាតាមបែបព្រះវិហារឥស្លាមផ្សេងៗទៀតលើពិភពលោកដែរ ប៉ុន្តែលម្អិតខ្លះៗដូចជាប៉មស្រួច ដំបូលស្មើ មានសញ្ញាសម្គាល់ពិសេស ដោយឡែកនៃស្ថាបត្យកម្មឥណ្ឌា។ (រូបថត៖ Kienthuc)

ប្រសិនបើគ្មានផ្លាកតួរអក្សរជូនដំណឹងនៅខាងមុខផ្ទះលេខ១២វិថី Hang Luoc នោះទេ ទំនងជាយើងមិនអាចដឹងថា នេះជា Al-Noor ព្រះវិហារឥស្លាមតែមួយ គត់នៅទីក្រុងហាណូយនិងភាគខាងជើងវៀតណាម។ ក្នុងអំឡុងពេលជាង១០០ ឆ្នាំកន្លងមក ព្រះវិហារ Al-Noor (ព្រះវិហាររស្មីចែងចាំង) នៅតែជាទីបង្អែកស្មារតី របស់ឥស្លាមសាសនិកជនជាតិវៀតណាម ជនជាតិបរទេស ក៏ដូចជាសហគមន៍ ឥស្លាមទាំងមូលនៅវៀតណាមផងដែរ។

ព្រះវិហារ Al Noor ត្រូវបានគេហៅថា ព្រះវិហាររស្មីចែងចាំង ពីព្រោះសំណង់ ស្ថាបត្យកម្មទាំងអស់ក្នុងព្រះវិហារនេះសុទ្ធតែត្រូវបានលាបពណ៌ស ដែលជា ពណ៌នៃពន្លឺ។ ព្រះវិហារត្រូវបានអ្នកជំនួញជនជាតិឥណ្ឌារស់នៅវៀតណាម កសាងឡើងកាលពីឆ្នាំ១៨៨៥ ហើយដាក់ឲ្យប្រតិបត្តិការជាផ្លូវការនៅឆ្នាំ ១៨៩០។ ព្រះវិហារ Al Noor បែរមុខទៅទិសខាងលិច ដែលមានក្រុងពិសិដ្ឋ Mecca របស់ជនឥស្លាម។ ព្រះវិហារមានទំហំផ្ទៃដីប្រមាណ៧០០ម៉ែត្រការ៉េ ដោយមានការរចនាតាមបែបព្រះវិហារឥស្លាមផ្សេងៗទៀតលើពិភពលោកដែរ ប៉ុន្តែលម្អិតខ្លះៗដូចជាប៉មស្រួច ដំបូលស្មើ មានសញ្ញាសម្គាល់ពិសេស ដោយឡែកនៃស្ថាបត្យកម្មឥណ្ឌា។ លោក Doan Hong Cuong អនុប្រធានគណៈ គ្រប់គ្រងព្រះវិហារឥស្លាម Al Noor ឲ្យដឹងថា៖ “ព្រះវិហារទាំងអស់លើទូទាំងពិភពលោកសុទ្ធតែជាផ្ទះរបស់ព្រះជាម្ចាស់ ព្រមទាំង ជាកន្លែងដើម្បីព្រះប្រទានពរជ័យ ចែងចាំងរស្មី ណែនាំ មនុស្សលោកដើរតាម ផ្លូវសុចរិត”។

នៅថ្ងៃសុក្រជារៀងរាល់សប្ដាហ៍ ព្រះវិហារ Al Noor ក្លាយទៅជាទីមកដល់ មិនអាចខ្វះបានរបស់ឥស្លាមសាសនិកឥណ្ឌូនេស៊ីនិយាយដោយឡែកនិងសហគមន៍ឥស្លាមនៅរដ្ឋធានីហាណូយនិយាយរួម ពីព្រោះនេះជាថ្ងៃបុណ្យសំខាន់ក្នុង ជីវភាពខាងវិញ្ញាណរបស់ជនឥស្លាម ដែលត្រូវបានគេហៅថា “ថ្ងៃសុក្រពិសិដ្ឋ”។ ដើរឆ្លងកាត់ទីធ្លាដោយមានទំហំប្រមាណ៣០០ម៉ែត្រការ៉េ គឺមកដល់តំបន់ បួងសួងសម្រាប់ឥស្លាមសាសនិក។ បន្ទប់ពិធីការស្នូល ស្ថិតនៅកណ្ដាលព្រះ វិហារហើយត្រូវបានចែកជាតំបន់បួងសួងសម្រាប់បុរសនិងស្ត្រីដាច់ដោយឡែក ពីគ្នា។ នៅថ្ងៃបុណ្យ សាសនិកជាបុរសអាចស្លៀកពាក់សម្លៀកបំពាក់ធម្មតា ឬ សម្លៀកបំពាក់ប្រពៃណីទៅបួងសួង។ ចំណែកឯសាសនិកជាស្ត្រីចូលមកព្រះវិហារ មិនថា ជាឥស្លាមសាសនិកដែរឬអត់ សុទ្ធតែត្រូវស្លៀកពាក់សម្លៀកបំពាក់វែង គ្រប់ ដណ្ដប់ជើងដៃនិងសក់។

ព្រះវិហារ Al Noor នៅតែជាទីកន្លែងប្រជុំជីវភាពសាសនាដ៏សុខ សាន្ត គួរឲ្យសុខសាន្តចំពោះឥស្លាមសាសនិក។ (រូបថត៖ Kienthuc)
ព្រះវិហារ Al Noor នៅតែជាទីកន្លែងប្រជុំជីវភាពសាសនាដ៏សុខ សាន្ត គួរឲ្យសុខសាន្តចំពោះឥស្លាមសាសនិក។ (រូបថត៖ Kienthuc)

កាលពីឆ្នាំ២០១១ ដើម្បីបំពេញតម្រូវការកាន់តែកើនឡើងរបស់សាសនិក ក្នុងការចូលរួមសកម្មភាពនានាពាក់ព័ន្ធដល់ពិធីការឥស្លាមនោះ ព្រះវិហារបាន បង្កើតគណៈគ្រប់គ្រងជាផ្លូវការដើម្បីប្រតិបត្តិព្រះវិហារ។ ក្រៅពីការរៀបចំសកម្ម ភាពសាសនាចាប់បង្ខំជារៀងរាល់សប្ដាហ៍របស់ជនឥស្លាម ទីនេះនៅរៀបចំ សកម្មភាពផ្សេងៗទៀតដូចជា ចុះបញ្ជីរៀបការសម្រាប់ជនវៀតណាមជាមួយជន ឥស្លាមបរទេស រៀបចំពិធីរៀបអាពាហ៍ពិពាហ៍ឬពិធីបុណ្យសព។ ហេតុដូច្នេះ ព្រះវិហារ Al Noor បានក្លាយទៅជាដំបូលផ្ទះរួម ជាទីបង្អែករបស់ឥស្លាមសាស និកចំនួនជាង៥០០នាក់ រួមមានមន្ត្រីការទូតនិងធុរជនមកពីប្រទេសជាង២០ និងសហគមន៍ជនវៀតណាមកាន់ សាសនាឥស្លាមជាង១០០នាក់ដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុងហាណូយនិងខេត្តជុំវិញមួយចំនួន។

“ព្រះវិហារ Al Noor ជាកន្លែងពិសិដ្ឋ ដែលខ្ញុំអាចជួបជុំជាមួយបងប្អូនសាស និកពីប្រទេសដទៃ។ ទោះជាមានជនជាតិ ជាតិសាសន៍ខុសគ្នាក៏ដោយ ប៉ុន្តែ យើងខ្ញុំនៅតែមានដំបូលផ្ទះរួមមួយដើម្បីបួងសួងជាមួយគ្នា។ នាបច្ចុប្បន្ននេះ ដោយសារការផ្ទុះរាលដាលនៃជម្ងឺកូវីដ ១៩ ខ្ញុំមិនអាចទៅកាន់ព្រះវិហារបាន ឡើយ ខ្ញុំសង្ឃឹមថា ស្ថានភាពនេះនឹងបញ្ចប់យ៉ាងឆាប់ៗដើម្បីខ្ញុំអាចវិលត្រឡប់ ទៅព្រះវិហារ Al Noor ជួបជុំជាមួយមិត្តភក្តិ ហើយរួមគ្នាបួងសួងដូចកាលពីមុន អញ្ចឹង”។

ព្រះវិហារ Al Noor នៅតែជាទីកន្លែងប្រជុំជីវភាពសាសនាដ៏សុខ សាន្ត គួរឲ្យសុខសាន្តចំពោះឥស្លាមសាសនិក។ (រូបថត៖ Kienthuc)
ព្រះវិហារ Al Noor នៅតែជាទីកន្លែងប្រជុំជីវភាពសាសនាដ៏សុខ សាន្ត គួរឲ្យសុខសាន្តចំពោះឥស្លាមសាសនិក។ (រូបថត៖ Kienthuc)

“ខ្ញុំសប្បាយរីករាយណាស់ នៅពេលខ្ញុំរកឃើញព្រះវិហារ Al Noor នៅ ទីក្រុងហាណូយជាលើកដំបូង ជាពិសេសនេះជាព្រះវិហារឥស្លាមតែមួយគត់នៅ ហាណូយ។ នៅទីនេះ ខ្ញុំអាចជួបជុំហើយបួងសួងជាមួយជនឥស្លាមមកពី ប្រទេសដទៃក៏ដូចជាបងប្អូនជនជាតិឥណ្ឌូនេស៊ីផ្សេងទៀតដូចនឹងកំពុងស្នាក់នៅប្រទេសផ្ទាល់ខ្លួនអញ្ចឹង។ លើកដំបូងទៅកាន់ព្រះវិហារនេះ មើលពីខាងក្រៅ វាហាក់ជាតូចណាស់ ប៉ុន្តែនៅខាងក្នុងបែរជាធំទូលាយ ស្អាតបាត មានបរិ យាកាសត្រជាក់ស្រួល ធ្វើឲ្យយើងមានអារម្មណ៍សុខសាន្តនិងផាសុខភាពនៅ ពេលបួងសួងក្នុងនោះ”។

ក្នុងអំឡុងជាង១៣០ឆ្នាំចាប់ពីត្រូវបានកសាងឡើងកន្លងមកនេះ មាន ពេលខ្លះៗដែលព្រះវិហារ Al Noor ត្រូវបិទទ្វារដោយសារសង្គ្រាម ប៉ុន្តែព្រះវិហារ នេះមិនធ្លាប់រងការបំផ្លិចបំផ្លាញដោយគ្រាប់បែកមីននៅឡើយ។ រហូតមកទល់ បច្ចុប្បន្ននេះ ព្រះវិហារ Al Noor នៅតែជាទីកន្លែងប្រជុំជីវភាពសាសនាដ៏សុខ សាន្ត គួរឲ្យសុខសាន្តចំពោះឥស្លាមសាសនិក៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ