Trending now

អង្គការសម្ព័ន្ធពិភពឥស្លាម RABITA កោតសរសើរ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល

09:30 | 29/09/2020 (បូកសរុបដោយឌីណា)

កាលពីថ្ងៃទី១១ខែកញ្ញា រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យសាសនិកឥស្លាមអាចចូលដំណើរការប្រតិបត្តិការថ្វាយបង្គំនៅតាមវិហារស៊ូរ៉ាវឡើងវិញផងដែរ៕

លិខិតរបស់អគ្គលេខាធិការ អង្គការសម្ព័ន្ធពិភពឥស្លាម (RATBITA)។ (រូបថត៖​ freshnews)

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​ធ្វើ​ចំណារ​នៅលើ​លិខិត​របស់​ក្រសួងសុខាភិបាលក្នុងការ​សម្រួលឲ្យ​គ្រឹ​ស្ទ​សាសនិក​គោរព​ប្រតិបត្តិ​សកម្មភាព​ជំនឿ​សាសនា​ខ្លួន​នៅតាម​វិហារ​និង​ស្នាក់ការ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០ តទៅ​។​

អង្គការសម្ព័ន្ធពិភពឥស្លាម RABITA លោកបណ្ឌិត មហាំម៉ាត់អាប់ឌុល ការីម អាល់អ៉ីសា តាមរយៈលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃព្រះរាជាណាចក្រកម្ពុជា បេសជនពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តិការឥស្លាម បានផ្ញើលិខិតមួយច្បាប់ ថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រួលដល់សាសនិកឥស្លាម បានប្រតិបត្តិសកម្មភាពសាសនាឡើងវិញ នៅក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩នេះ។

តាមរយៈលិខិតរបស់ខ្លួន លោកបណ្ឌិតមហាំម៉ាត់អាប់ឌុល ការីម អាល់អ៊ីសា បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះដែរ អង្គការនេះក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រួលដល់សាសនិកឥស្លាម បានប្រតិបត្តិសកម្មភាពសាសនាឡើងវិញ ពោលគឺអនុញ្ញាតដល់បណ្ដាសាសនិកឥស្លាមទាំងអស់ អាចថ្វាយបង្គំនៅតាមវិហារឡើងវិញ បន្ទាប់ពីបានបិទទ្វារបណ្ដោះអាសន្នរយៈពេល ២៥សប្តាហ៍ ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។

លិខិតរបស់អគ្គលេខាធិការ អង្គការសម្ព័ន្ធពិភពឥស្លាម (RATBITA)។ (រូបថត៖​ freshnews)

លិខិតរបស់អគ្គលេខាធិការ RABITA ដែលកោតសរសើរកម្ពុជា គឺបានឆ្លើយតបចំពោះលិខិត៣ច្បាប់របស់ លោក អូស្មាន ហាស្សាន់ ដែលបានផ្ញើជូនអង្គការឥស្លាមធំសំខាន់ៗ រួមមាន៖ អង្គការសហប្រតិបត្តិការឥស្លាម OIC អង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងក្រុមប្រឹក្សាសហគមន៍មូស្លិម ពិភពលោក WMCC បន្ទាប់ពីស្ថានការណ៍ជំងឺកូវីដ១៩ នៅកម្ពុជា មានសភាពថមថយ ក្រោមការដឹកនាំប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុន សែន។

លោកបណ្ឌិតមហាំម៉ាត់អាប់ឌុល ការីម អាល់អ៉ីសា បានចាត់ទុកថា កម្ពុជាជាប្រទេសគំរូដ៏ល្អប្រសើរ នៃការអត់ឱន សន្តិសហវិជ្ជមាន និងសមាហរណកម្មវិជ្ជមាន ដល់ខ្មែរឥស្លាមនៅក្នុងសង្គមកម្ពុជា ដូចមានក្នុងលិខិតជូនភ្ជាប់ជាមួយ។ ជាមួយគ្នានេះដែរ លោកបានកោតសសើរជាថ្មី ចំពោះទំនាក់ទំនងមិត្តភាព រវាងអង្គការសហប្រតិបត្តិការឥស្លាម និងប្រទេសកម្ពុជា និងសូមបញ្ជាក់នូវការបន្តកិច្ចប្រឹងប្រែងពង្រឹងកិច្ចសន្ទនា និងកិច្ខសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងភាគីទាំងពីរលើគ្រប់វិស័យ ជាពិសេសប្រទេសកម្ពុជា កំពុងធ្វើជាគំរូដ៏ល្អប្រសើរ សម្រាប់ការអត់ឱន សន្តិវិជ្ជមាន និងសមាហរណកម្មវិជ្ជមានដល់ខ្មែរឥស្លាមនៅក្នុងសង្គមកម្ពុជា./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម