Trending now

ដើមកំណើតនៃពិធីបុណ្យ Vu Lan របកត្តញ្ញូតាធ៌មរបស់វៀតណាម

10:35 | 12/08/2021 ហេង វុធ្ធី

យុគសម័យ - ថ្ងៃពេញបូណ៌មីខែកក្កដាជារៀងរាល់ឆ្នាំសម្រាប់ពុទ្ធសាសនិកក៏ចំទិវាបុណ្យVu Lanដែរ។ រឿងព្រេងទាក់ទងនឹងពិធីបុណ្យVu Lanបានបង្កប់ដោយការគោរពដឹងគុណ​ក​ត្ត​ញ្ញូរបស់កូនៗចំពោះឱពុកម្តាយរបស់ពួកគេ។

ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន ថែរក្សាតម្លៃនៃពិធីបុណ្យដំរីនៅ តីង្វៀន
ពិធីបុណ្យបួងសួងសុំឲ្យអាកាសធាតុអំណោយផល និងដំណាំទទួលបានផលល្អរបស់ប្រជាជនជនជាតិ Dao ក្រហម ពិធីបុណ្យបួងសួងសុំឲ្យអាកាសធាតុអំណោយផល និងដំណាំទទួលបានផលល្អរបស់ប្រជាជនជនជាតិ Dao ក្រហម
ដើមកំណើតនៃពិធីបុណ្យ Vu Lan របកត្តញ្ញូតាធ៌មរបស់វៀតណាម
ដើមកំណើតនៃបុណ្យសែនជីដូនជីតា

ដើមកំណើតនៃបុណ្យVu Lan

ពិធីបុណ្យVu Lanបានប្រសូត្រឡើងពីដំណើររឿងរបស់ព្រះពោធិសត្វ Muc Kien Lien ដែលបាន ជួយសង្រ្គោះមាតារបស់ខ្លួនពីជាតិធ្វើជាប្រែតបីសាច(ប្រែតស្រេកឃ្លាន)។ ពិធីបុណ្យ Vu Lanបានក្លាយជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដើម្បីចងចាំពីការដឹងគុណដល់ឱពុកម្តាយ និងជីដូនជីតាជាទូទៅ ព្រមទាំងរំលឹកមនុស្សគ្រប់ៗគ្នាឱ្យដឹងគុណនូវអ្វីដែលខ្លួនមាន និងរំលឹកកូនចៅជំនាន់ក្រោយអំពីកាតព្វកិច្ចរបស់ខ្លួនចងចាំគុណបំណាច់ការបីបាច់ររបស់ឱពុកម្តាយដើម្បីបង្ហាញក្តីកត្តញ្ញូ និងការដឹងគុណ។

ចាប់តាំងពីពុទ្ធសាសនាត្រូវបានជ្រៀតចូលប្រទេសវៀតណាម ពិធីបុណ្យVu Lan (ថ្ងៃពេញបូណ៌មីខែទី ៧ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ) បានក្លាយជាប្រពៃណីនៃស្មារតីនៃការគោរព និងការដឹងគុណស្របតាមស្មារតីគោរពបូជាបុព្វបុរសដ៏ពិសិដ្ឋខាងវិញ្ញាណរបស់ជនជាតិវៀតណាម ។

រាប់ពាន់ឆ្នាំមកហើយ ពិធីបុណ្យVu Lanតែងតែពិធីបុណ្យមានកំលាំងវប្បធ៌មរស់រវើកបំផុតក្នុងជីវភាពរស់នៅខាងវិញ្ញាណរបស់ប្រជាជនវៀតណាមយើងម្នាក់ៗ។

សព្វថ្ងៃនេះពិធីបុណ្យ Vu Lanមិនត្រឹមតែមានអត្ថន័យខាងសាសនាដ៏ពិសិដ្ឋប៉ុណ្ណោះទេថែមទាំងបានក្លាយទៅជា“ ពិធីបុណ្យវប្បធម៌របស់មនុស្សជាតិ” ទៀតផង។ ពិធីបុណ្យនេះក៏មានអត្ថន័យជ្រាលជ្រៅពិសេសដឹកនាំមនុស្សម្នាក់ៗវិលត្រលប់ទៅរកប្រភពដើមរបស់ខ្លួនបង្ហាញពីប្រពៃណី“ ផឹកទឹកនឹកដល់ប្រភពដើម” ជាមួយបុព្វបុរសផងដែរ។

អត្ថន័យនៃបុណ្យវិសាខបូជារបស់វូឡាន

ពិធីបុណ្យVu Lan គឺជាឱកាសមួយសម្រាប់កូនៗ និងចៅ ៗ នៅក្នុងគ្រួសារ ដើម្បីបង្ហាញពីការគោរពរតបស្នងសងគុណដល់អ្នកដែលបានប្រសូត្រខ្លួន រួមទាំងការគោរពជីដូនជីតារបស់ពួកគេ និងលើកកម្ពស់ប្រពៃណីល្អនៃការផឹកទឹកនឹកដល់ប្រភពដើមរបស់ជនជាតិវៀតណាមដែរ។

នៅប្រទេសវៀតណាមក្នុងពិធីបុណ្យVu Lanជាធម្មតាមាន«ពិធីពាក់ផ្កាកុលាប»។ ពិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយព្រះសង្ឃ Thich Nhat Hanh នៅក្នុងសៀវភៅរបស់ព្រះតេជគុណមានឈ្មោះ“ ផ្កាកុលាបបំពាក់លើអាវ” ដែលបានសរសេរនៅឆ្នាំ ១៩៦២ ។ អ្នកដែលមានសំណាងគ្រប់គ្រាន់ដែលនៅមានទាំងឱពុក និងម្តាយពួកគេនឹងត្រូវបានបំពាក់ផ្កាកុលាបក្រហម និងផ្កាកុលាបពណ៌សសំរាប់ឱពុកនិងម្តាយ មិនបាននៅក្បែរខ្លួន ដោយសារពួកគេបានចូលទៅលាចាកលោករួចមកហើយ។

ផ្កាកុលាបត្រូវបានគេចាត់ទុកថាជាស្តេចផ្កា ដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ភាពប្រសើរថ្លៃថ្លានិងក្លិនក្រអូប។ ផ្កាកុលាបដែលបំពាក់នៅលើទ្រូងតំណាងឱ្យមនោសញ្ចេតនាល្អបំផុត និងពិសិដ្ឋបំផុតរបស់កូនៗចំពោះឱពុកម្តាយរបស់ខ្លួន។

អ្វីដែលត្រូវធ្វើនៅថ្ងៃបុណ្យ Vu Lan ដឹងគុណ?

សកម្មភាពដែលពេញនិយមបំផុតគឺការទៅព្រះវិហារដើម្បីបួងសួងដោយសង្ឃឹមថាអ្នកស្លាប់និងមនុស្សដែលនៅលើលោកកី អាចសម្រាកដោយសុខសាន្ត ហើយប្រជាជនដែលកំពុងរស់នៅមានសុខភាពល្អនិងសុភមង្គល។ លើសពីនេះគ្រួសារនីមួយៗរៀបចំស្ពកអាហារសម្រាប់បូជាដល់បុព្វការីជននិងសូត្រមន្តបាំងស្កូលសម្រាប់ព្រលឹងដែលមិនទាន់ខ្លងផុត។ ការតមអាហារក៏ជាសកម្មភាពមួយក្នុងពិធីបុណ្យVu Lanដែរ។

នៅថ្ងៃនេះអ្នកកាន់ព្រះពុទ្ធសាសនាតែងតែធ្វើការថ្វាយបង្គំបន់ស្រន់សូត្រមន្តបាំងស្កូលដើម្បីសន្សំគុណធម៌បួងសួងសុំអោយឱពុកម្តាយ មានអាយុយឺនយូរខ្លងផុតពីបាបកម្មទាំងឡាយ។ សម្រាប់អ្នកដែលនៅមានឱពុកម្តាយពួកគេអាចផ្តល់អំណោយដ៏មានន័យដល់ឱពុកម្តាយពុកម្តាយរបស់ខ្លួន៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន