Trending now

ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី៖ កត្តាដែលជួយអោយសេដ្ឋកិច្ចវៀតណាមនៅតែមានកំណើនខ្លាំងក្លា

15:30 | 08/08/2021

យុគសម័យ - គេហទំព័រ intheblack.com (អូស្រ្តាលី) ថ្មីៗនេះបានចុះផ្សាយអត្ថបទមួយរបស់លោក Cameron Cooper អ្នកកាសែតជើងចាស់អូស្ត្រាលី ដោយចង្អុលបង្ហាញពីកត្តាមូលដ្ឋានដែលជួយអោយសេដ្ឋកិច្ចវៀតណាមក្នុងការទប់ទល់នឹងបញ្ហាបច្ចុប្បន្នជាពិសេសគឺផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ -១៩ ។

សេដ្ឋកិច្ចវៀតណាមនឹងយកឈ្នះលើជម្ងឺរាតត្បាតកូវីដ ១៩ យ៉ាងដូចម្ដ៉េច? សេដ្ឋកិច្ចវៀតណាមនឹងយកឈ្នះលើជម្ងឺរាតត្បាតកូវីដ ១៩ យ៉ាងដូចម្ដ៉េច?
ទំហំសេដ្ឋកិច្ចវៀតណាមអាចឈានដល់កម្រិត៥០០ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ ទំហំសេដ្ឋកិច្ចវៀតណាមអាចឈានដល់កម្រិត៥០០ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ
ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី៖ កត្តាដែលជួយអោយសេដ្ឋកិច្ចវៀតណាមនៅតែមានកំណើនខ្លាំងក្លា

ខ្សែផលិតកម្មគ្រឿងបន្លាស់អេឡិចត្រូនិកនៅក្រុមហ៊ុន Bokwang Vina (មណ្ឌលឧស្សាហកម្ម Diem Thuy ខេត្តThai Nguyen) (រូបថត៖ ហ័ងហ៊ឹង/VNA)

យោងតាមអត្ថបទខាងលើនេះ ខណៈពេលដែលក្រុមហ៊ុនពាណិជ្ជកម្មជាច្រើនកំពុងជំនេះលើផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ពាណិជ្ជការិនី Jewel Nguyen នៅទីក្រុង Ho Chi Minh កំពុងប្រញាប់ប្រញាល់ឆ្លើយតបនឹងការបញ្ជាទិញជាច្រើន។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្រុមហ៊ុន Viego Global ដែលបង្កើតនិងដំណើរការដោយពាណិជ្ជការិនី Jewel បានចរចាជាមួយក្រុមហ៊ុនចែកចាយ សាខានិងធ្វើជាអ្នកអាជ្ញាកណ្តាល​ ដើម្បផ្គត់ផ្គង់ផលិតផល ដូចជា កាហ្វេដូង វាយនភ័ណ្ឌនិងឱសថ។ លោកស្រីទទួលបានសំណើពីទីផ្សារជាច្រើន ដូចជា អាមេរិក អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ កូរ៉េខាងត្បូងអ៊ឺរុបនិងតំបន់ការ៉ាបេដែលជាលទ្ធផលល្អសម្រាប់ក្រុមហ៊ុនទើបបង្កើត។ លោកស្រី Jewel បាននិយាយថា អតិថិជនរបស់ក្រុមហ៊ុនទាំងអស់គឺជាអតិថិជនថ្មីដែលក្រុមហ៊ុនមិនទាន់ស្គាល់។ ភាពជោគជ័យក្នុងការទាក់ទាញអតិថិជននេះមួយផ្នែកគឺដោយសារក្រុមហ៊ុនប្រើប្រាស់វិធីទីផ្សារអនឡាញ។

សម្រាប់អង្គការអាជីវកម្មនៅក្នុងវិស័យសេវាកម្មនិង logistics ជាពិសេសបានស្តារឡើងវិញយ៉ាងខ្លាំង ក្រោយពីជំងឺរាតត្បាតកូវីដ -១៩ ធនាគារពិភពលោក (WB) ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងឈានដល់ប្រមាណ ៦-៦.៥ % នៅក្នុងឆ្នាំ ២០២១ ៕

Thong tan xa Viet Nam

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី