Trending now

ផ្សាភ្ជាប់ដើម្បីបង្កើតទីផ្សារប្រើប្រាស់សម្រាប់ផលិតផលភូមិសិប្បកម្មរបស់វៀតណាម

09:37 | 10/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានអះអាងថា សិប្បករពូកែគឺជាអ្នកដែលរួមចំណែកបង្កើតវប្បធម៌ សិល្បៈសិប្បកម្មរបស់វៀតណាម និងមរតកទៅកូនចៅជំនាន់ក្រោយ។

ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសិប្បករដែលមានទេពកោសល្យក្នុងវិស័យសិប្បកម្ម ប្រធានរដ្ឋវៀតណាមអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសិប្បករដែលមានទេពកោសល្យក្នុងវិស័យសិប្បកម្ម
រដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុប ពី ៦ ទៅ ៦,៥% ក្នុងឆ្នាំ ២០២៤ រដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុប ពី ៦ ទៅ ៦,៥% ក្នុងឆ្នាំ ២០២៤
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានដឹកនាំកិច្ចប្រជុំពិភាក្សា
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានដឹកនាំកិច្ចប្រជុំពិភាក្សា

ក្នុងក្របខ័ណ្ឌនៃមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិសិប្បកម្មឆ្នាំ ២០២៣ នាព្រឹកថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីរៀបចំកិច្ចពិភាក្សាជួបប្រាស្រ័យជាមួយ សិប្បករ និងកម្មករជំនាញជាង ១០០នាក់ តំណាងសិប្បករ កម្មករជំនាញពូកែជាង ២,១០៧នាក់ និងពលករជាង ៣,៦ លាននាក់ទូទាមងប្រទេស។

ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានអះអាងថា សិប្បករពូកែគឺជាអ្នកដែលរួមចំណែកបង្កើតវប្បធម៌ សិល្បៈសិប្បកម្មរបស់វៀតណាម និងមរតកទៅកូនចៅជំនាន់ក្រោយ។

“សិប្បករ និងជាងពូកែ ដែលមានជំនាញនីមួយៗអាចបំផុសគំនិតកម្មករឱ្យបង្កើតផលិតផលភូមិសិប្បកម្ម ដែលក្នុងនោះមានវត្តមានរបស់សិប្បករភូមិសិប្បកម្ម។ ដើម្បីធ្វើឱ្យផលិតផលប្រចាំតំបន់ត្រូវបានគេស្គាល់ដល់គ្រប់គ្នា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនឹងសហការជាមួយភូមិសិប្បកម្ម ដើម្បីផ្សាភ្ជាប់អាជីវកម្មប្រើប្រាស់។ គោលដៅចុងក្រោយគឺលក់ផលិតផលរបស់ភូមិសិប្បកម្ម”។

សិប្បករបានសម្តែងថា នឹងបន្តថែរក្សាសិប្បកម្មដែលបន្សល់ទុកពីដូនតា និងរួមចំណែកដល់ការងារសិប្បកម្មបន្ថែមទៀត ដោយសង្ឃឹមថា ក្រសួង និងសាខាពាក់ព័ន្ធនឹងយកចិត្តទុកដាក់ និងជួយជ្រោមជ្រែង ដើម្បីជាងពូកែ មានទេពកោសល្យកាន់តែច្រើនឡើងក្លាយជាសិប្បករ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម