Trending now

នាយករដ្ឋមន្រ្តីថៃប្រកាសដាក់បម្រាមគោចរទូទាំងប្រទេសដោយសារជំងឺរាតត្បាត COVID-19

17:18 | 03/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ២ ខែមេសា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-O-Cha បានប្រកាសដាក់បម្រាមគោចរនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-O-Cha (រូបភាព៖ Khaosad English)

បទបញ្ជាដាក់បម្រាមគោចរនឹងចូលជាធរមានចាប់ពីម៉ោង ២២៖០០ ថ្ងៃទី ៣ ខែមេសារហូតដល់មានការជូនដំណឹងបន្ថែមផងដែរ។ អាស្រ័យហេតុនេះ ប្រជាជនត្រូវបានហាមឃាត់មិនឱ្យចាកចេញពីលំនៅដ្ឋានចាប់ពីម៉ោង២២៖ ០០ រហូតដល់ ៤ ព្រឹកថ្ងៃក្រោយ លើកលែងតែបុគ្គលិកសុខាភិបាល និងជនមានសមត្ថកិច្ចសំខាន់ៗ។យោងតាមមាត្រា ១៨ នៃក្រិត្យស្តីពីស្ថានភាពបន្ទាន់បានកំណត់ថាអ្នករំលោភបទប្បញ្ញត្តិនេះនឹងត្រូវប្រឈមនឹងការដាក់ពន្ធនាគារមិនលើសពី ២ ឆ្នាំឬពិន័យជាប្រាក់មិនលើសពី ៤ ម៉ឺនបាត (ស្នើនឹង១.២០០ ដុល្លារអាមេរិក) ឬត្រូវទទួលទោសទាំងពីរផងដែរ។

យោងតាមនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-O-Cha បានឲ្យដឹងថាព័ត៌មានត្រឹមត្រូវអំពីស្ថានភាពជំងឺក៏ជាចំណាប់អារម្មណ៍របស់សាធារណៈជនដែរ។ដើម្បីធានាបាននូវព័ត៌មានពេញលេញនិងត្រឹមត្រូវរដ្ឋាភិបាលបានបង្កើតមជ្ឈមណ្ឌលព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានដែលមានឯកភាពគ្នាតាមរយៈសេចក្តីប្រកាសការផ្សាយតាមវិទ្យុនិងទូរទស្សន៍។ លោក Prayut Chan-O-Cha បានអះអាងផងដែរថា “អ្នកដែលចែកចាយព័ត៌មានមិនពិតនឹងត្រូវបានផ្តន្ទាទោសតាមច្បាប់” ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR