Trending now

អាងស្តុកទឹកដែលពោរពេញទៅដោយក្តីស្រឡាញ់រវាងកងទ័ព និងប្រជាជន

15:49 | 22/07/2021

នាពេលថ្មីៗនេះ នៅពេលមកជួបប្រជាជននៅភូមិ Tung Huong, ឃុំ Tam Quang ស្រុក Tuong Duong ខេត្ត Nghe An យើងបានឃើញភាពសប្បាយរីករាយរបស់ប្រជាជននៅទីនេះនៅពេលដែលនាយទាហាន និងពលទាហាននៃប៉ុស្តិ៍ការពារព្រំដែន Tam Quang បញ្ជការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An ជួយសាងសង់អាងស្តុកទឹក ដែល​នាំទឹកស្អាតមកបំរើប្រជាជនក្នុងភូមិ។

ខេត្ត Nghe An យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ខេត្ត Nghe An យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
បង្កើតផលិតផលសំរាប់បង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅខេត្ត Nghe An បង្កើតផលិតផលសំរាប់បង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅខេត្ត Nghe An

ភូមិ Tung Huong មាន ៣០ គ្រួសារ ដែលភាគច្រើនជាជនជាតិភាគតិច នៅតំបន់ភ្នំខ្ពស់ៗ ឆ្ងាយពីទន្លេ ការរស់នៅរបស់ប្រជាជនមានការលំបាកខ្លាំង។ នៅរដូវប្រាំង អ្នកភូមិត្រូវតែដើរយ៉ាងឆ្ងាយទៅកាន់ដងជ្រោះយកទឹកមកប្រើប្រាស់។ ដើម្បីទទួលបានទឹកសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយបុរសទៅធ្វើការពេលថ្ងៃនៅឆ្ងាយពីភូមិហើយ បានជាមនុស្សចាស់ និងស្ត្រីត្រូវទៅយកទឹកយ៉ាងលំបាក។ នៅរដូវវស្សា ទឹកល្អក់ នាំមានហានិភ័យកើតជំងឺសើរស្បែក។ ដោយដឹងពីស្ថានភាពលំបាករបស់ប្រជាជន ប៉ុស្តិ៍ការពារព្រំដែន Tam Quang បានសាងសង់អាងស្តុកទឹកមួយដែលអាចផ្ទុកទឹកលើសពី ៣០ ម៉ែត្រគូប ដោយថវិកាសរុបចំនួន ៥០ លានដុង។ ការសាងសាង់អាងស្តុកទឹកមិនត្រឹមតែបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរទំលាប់ និង​គំនិតក្នុងការប្រើប្រាស់ប្រភពទឹកធានាអនាម័យ កាត់បន្ថយជំងឺដែលបណ្តាលមកពីប្រភពទឹក។ ក្នុងនាមជាអ្នកទទួលផលពីគម្រោងទឹកស្អាតនេះ លោកស្រី La Thi Thuong ជាអ្នកភូមិ​ម្នាក់​​បានចែករំលែកថា “នេះជាលើកដំបូងដែលអ្នកភូមិបានប្រើប្រាស់ទឹកស្អាតពីអាងស្តុកទឹកនៅក្បែរផ្ទះ ប្រជាជនពិតជារំភើបចិត្ត​ខ្លាំង​ណាស់” ។

អាងស្តុកទឹកដែលពោរពេញទៅដោយក្តីស្រឡាញ់រវាងកងទ័ព និងប្រជាជន
ភាពសប្បាយរីករាយរបស់អ្នកភូមិ Tung Huong ឃុំ Tam Quan ស្រុក Tuong Duong ខេត្ត Nghe An នៅពេលប្រើទឹកស្អាត

លោកវរសេនីយ៍ឯកបំរុង Phan Thanh Hong ប្រធានប៉ុស្តិ៍ការពារព្រំដែន Tam Quang បានមានប្រសាសន៍ថា “ឈរជើងនៅតំបន់ដែលជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាកខ្លាំងនោះ នាយទាហាន និងពលទាហាននៃប៉ុស្តិ៍ តែងតែចងចាំ និងអនុវត្តទិសស្លោកថា ផ្តល់ជូនប្រជាជននូវអ្វីដែលពួកគេខ្វះខាត ហើយជួយប្រជាជននូវអ្វីដែលពួកគេត្រូវការ។ ទន្ទឹមនឹងការបំពេញភារកិច្ចការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ គណៈកម្មាធិការបក្ស និងមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Tam Quang តែងតែកំណត់ថា ការជ្រើសរើសយកការងារ និងគម្រោងជាក់ស្តែងដើម្បីជួយប្រជាជនក៏ជាភារកិច្ចនយោបាយរបស់ប៉ុស្តិ៍ដែរ​។ គម្រោងនានាដែលបានប្រគល់ជូនប្រជាជននោះ វាមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ពង្រឹងកិច្ចការពារជាតិ និងសន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងពង្រឹងសាមគ្គីភាពរវាងកងទ័ព និងប្រជាជនទៀតផង៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍