Trending now

វិស័យអប់រំនៅប្រទេសវៀតណាមត្រូវបានគេវាយតម្លៃថា ទទួលបានប្រសិទ្ធភាពវិនិយោគខ្ពស់

09:17 | 16/07/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ១៤ ខែកក្កដា វិទ្យាស្ថានវិទ្យាសាស្ត្រ អប់រំវៀតណាមបានរៀបចំសិក្ខាសាលា “ការអប់រំនៅវៀតណាម ក្នុងដំណាក់កាល ២០១១-២០២០” តាមរយៈ​ការៀបចំជំនួបទល់មុខនិងតាមប្រព័ន្ធអ៊ិនធើណិត។ អញ្ជើញចូលរួមក្នុងសិក្ខាសាលាមានប្រតិភូជាង ១០០០ នាក់ រួមទាំងអ្នកគ្រប់គ្រង មន្ត្រីបង្កើតគោលនយោបាយ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រល្បីឈ្មោះទាំងក្នុងនិងក្រៅប្រទេស…

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងវៀតណាមនិងតៃវ៉ាន់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងវៀតណាមនិងតៃវ៉ាន់
ថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល ថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺអប់រំ និងសុខាភិបាល
វិស័យអប់រំនៅប្រទេសវៀតណាមត្រូវបានគេវាយតម្លៃថា ទទួលបានប្រសិទ្ធភាពវិនិយោគខ្ពស់

វាគ្មិនអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។

លោក Le Anh Vinh នាយករងទទួលបន្ទុកវិទ្យាស្ថានវិទ្យាសាស្ត្រ អប់រំវៀតណាមបានមានប្រសាសន៍ថា លទ្ធផលក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះបានបង្ហាញថាប្រទេសវៀតណាមធ្វើបានល្អក្នុងការជំរុញ​សកលភាវូបនីយកម្ម​ការអប់រំ កែលម្អវិសមភាព ការរក្សាគុណភាពអប់រំគឺស្ថិតនៅលំដាប់ខ្ពស់បំផុតនៅលើពិភពលោកបើប្រៀបធៀបទៅនឹងកម្រិតនៃប្រាក់ចំណូលសម្រាប់មនុស្សម្នាក់។ ក៍ប៉ុន្តែទន្ទឹមនឹងនោះនៅមានបញ្ហាសេសសល់នៅក្នុងប្រព័ន្ធកម្មវិធី ធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ។ អ្វីៗគ្រប់យ៉ាងដែលយើងកំពុងតែគិតកំពុងតែធ្វើ កំពុងជឿជាក់អាចត្រូវផ្លាស់ប្តូរ។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះចំនួនសិស្សមត្តេយ្យមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺនៅសាលាមត្តេយ្យរដ្ឋ។ មានការកើនឡើងបន្តិចបន្តួចនៅកម្រិតបឋមសិក្សានិងអនុវិទ្យាស័យ។ វិទ្យាល័យបានថយចុះបន្តិច ប៉ុន្តែការព្យាករណ៍អាចនឹងផ្ទុកទៅវិញ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ការអប់មហាវិទ្យាល័យបានបង្ហាញពីការកើនឡើងនូវចំនួនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះដែលមានចំនួននិស្សិតជាស្រីច្រើនជាង ៥០ %។ ទោះយ៉ាងណា ចាប់តាំងពីឆ្នាំ ២០១០ ចំនួននិស្សិតមិនបានផ្លាស់ប្តូរច្រើននោះទេ អត្រាអ្នកដែលចូលរៀននៅមហាវិទ្យាល័យគឺនៅទាប បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។

វិស័យអប់រំនៅប្រទេសវៀតណាមត្រូវបានគេវាយតម្លៃថាទទួលបានប្រសិទ្ធភាពវិនិយោគខ្ពស់បើប្រៀប​ធៀប​​ទៅនឹងប្រទេសដទៃទៀត។ ល័ក្ខខ័ណ្ឌធានានូវជួរកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀននិងធនធានមនុស្ស ទាំងសម្ភារៈនិងហិរញ្ញវត្ថុបង្ហាញពីសមិទ្ធិផលជាច្រើន ប៉ុន្តែនៅតែមានបញ្ហានៅសេសសល់ដែលត្រូវដោះស្រាយ។

សិក្ខាសាលាមាន ៦វគ្គក្នុងគោលបំណងបំពេញរបាយការណ៍វិភាគលើវិស័យអប់រំរបស់វៀតណាម ក្នុងដំណាក់កាល​២០១១-២០២០; រួមវិភាគទានដល់ការអប់រំរបស់ប្រទេសវៀតណាម ជាពិសេសក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ៕

ឌីណា

Quan doi Nhan dan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di