Trending now

ហាងលក់បបរសាច់គោហូបជាមួយនំបញ្ចុក ដែលបានលក់ក្នុងរយៈពេល ២០ ឆ្នាំ នៅខេត្ត An Giangបានពិសារម្តងហើយចាំរហូត

22:55 | 16/06/2021 ឌីណា

យុគសម័យ - បបរមិនត្រឹមតែហូបជាមួយនំប៉័ងប៉ុណ្ណោះទេ ថែមទាំង ភ្ញៀវនឹងទទួលបាននំបញ្ចុកមួយចាន ដោយមិនគិតថ្លៃផងដែរ ដើម្បីពួកគេអាចទទួលទានអាហារពេលព្រឹកឲ្យបានឆ្អែត។

កន្លែងដើរលេង និងបរិភោគអាហារនៅទីក្រុង Chau Doc កន្លែងដើរលេង និងបរិភោគអាហារនៅទីក្រុង Chau Doc
ខេត្ត An Giang ៖ មិនរៀបចំការប្រណាំងគោ Bay Nui លើកទី ២៧ នៅឆ្នាំ ២០២០ ខេត្ត An Giang ៖ មិនរៀបចំការប្រណាំងគោ Bay Nui លើកទី ២៧ នៅឆ្នាំ ២០២០
ហាងលក់បបរសាច់គោហូបជាមួយនំបញ្ចុក ដែលបានលក់ក្នុងរយៈពេល ២០ ឆ្នាំ នៅខេត្ត An Giangបានពិសារម្តងហើយចាំរហូត

ហាងលក់បបរគោល្បីឈ្មោះរយៈពេល ២០ ឆ្នាំនៅខេត្ត An Giang ។

ហាងបបរនៅមុខផ្ទះលោកស្រី Yen ស្រុក Tri Ton ខេត្ត An Giang គឺជាអាស័យដ្ឋានលក់អាហារពេលព្រឹកដែលធ្លាប់ស្គាល់ដល់សម្រាប់ប្រជាជនក្នុងស្រុក។ ចាប់ផ្តើមពីម៉ោង ៦ ព្រឹក ភ្ញៀវជាច្រើនបានឆ្លៀតពេលហូបបបរមួយចាន មុនពេលទៅធ្វើការ។ ភ្ញៀវជាច្រើននាក់បានមកនិងហូបបបរនៅទីនេះហើយពួកគេមិនមានអារម្មណ៍ធុញទ្រាន់ទេ។ ជារៀងរាល់ថ្ងៃ ហាងនេះលក់បបរជាង ១០០ ចាន រីឯថ្ងៃឈប់សម្រាកវិញមានភ្ញៀវច្រើនជាង ដូច្នេះប្រសិនបើភ្ញៀវចង់ហូបបបរមួយចានដ៏គ្រប់គ្រាន់ ភ្ញៀវគួរតែទៅមុន។

ម្ចាស់ហាងបបរគឺលោកស្រី Hong Yen ដែលបានប្រកបអាជីពនេះអស់រយៈពេល ២០ ឆ្នាំមកហើយ។ គាត់បានចែករំលែកថា គាត់ភ្ញាក់ពីគេង នៅម៉ោង ៤ និង ៣០ នាទី ជារៀងរាល់ថ្ងៃ ដើម្បីរៀបចំគ្រឿងផ្សំ ដូចជា ពោះវៀនគោ សាច់គោ បណ្តុះសណ្តែក.... ពោះវៀនត្រូវលាងសម្អាតយ៉ាងហ្មត់ចត់ជាមួយទឹកអំបិល ដើម្បីលុបកំចាត់ក្លឹនស្អុយ។ ដោយឡែកឆ្នាំងបបរត្រូវយកទៅស្លប្រហែល ១ ម៉ោងទើបមានរសជាតិឆ្ងាញ់។

ហាងលក់បបរសាច់គោហូបជាមួយនំបញ្ចុក ដែលបានលក់ក្នុងរយៈពេល ២០ ឆ្នាំ នៅខេត្ត An Giangបានពិសារម្តងហើយចាំរហូត
ចានបបរគោឈ្ងុយឆ្ងាញ់ធ្វើឱ្យយីហោរបស់លោកស្រី Yen។

ពោះវៀនគោត្រូវបានគេដាក់ក្នុងឆ្នាំងដាំបបរដើម្បីឱ្យទន់ ពីព្រោះពោះវៀនត្រូវស្ងោរ ក្នុងពេលយូរទើបបានច្អិន។ នៅចុងក្រោយ ឈាមត្រូវបានចាក់ចូលក្នុងឆ្នាំងបបរ។ នេះក៏ជាដំណាក់កាលសំខាន់បំផុតផងដែរ ព្រោះនៅពេលដែលបបរទើបតែពុះ ចុងភៅត្រូវមានជំនាញនិងកំណត់ពេលវេលាច្បាស់លាស់ ដើម្បីចៀសវាងកុំអោយឈាមប៉ោងនិងស្ពោត ដែលបាត់បង់រសជាតិឆ្ងាញ់ ហើយដាក់គ្រឿងទេសមួយចំនួន ដូចជា ប៊ីចេង ទឹកត្រី អំបិលត្រូវបានបបរមួយឆ្នាំងរួចរាល់ហើយ។

ភាពពិសេសបំផុងធ្វើឱ្យមានភាពខុសប្លែកគ្នានៅក្នុងចានបបរនេះគឺការប្រើអង្ករកម្ពុជានិងស្លឹកក្រូចសើច។ អង្ករកម្ពុជានៅពេលចម្អិន បបរមានសភាពទន់និងមានក្លិនក្រអូបជាងអង្ករធម្មតា។ ហើយស្លឹកក្រូចឆ្មាសើចបានគេចាត់ទុកថា ជាកសិផលពិសេសរបស់ខេត្ត An Giang ដែលដាំដុះច្រើននៅស្រុកTri Ton។ ផ្លែក្រូចនេះស្រដៀងនឹងក្រូចឆ្មា ប៉ុន្តែមានក្លិនក្រអូបបានរក្សាក្នុងរយៈពេលយូរ សំបកគគ្រាត។ ស្លឹកក្រូចសើចបានហាន់ជាសរសៃដែលធ្វើឱ្យបបរមានរសជាតិឆ្ងាញ់ជាងមុន។

ហាងលក់បបរសាច់គោហូបជាមួយនំបញ្ចុក ដែលបានលក់ក្នុងរយៈពេល ២០ ឆ្នាំ នៅខេត្ត An Giangបានពិសារម្តងហើយចាំរហូត
បបរត្រូវបានចម្អិនពីអង្ករកម្ពុជានៅពេលដែលចំអិនបបរ ចុងភៅដាក់បន្ថែមស្លឹកក្រូចឆ្មាសើចដែលហាន់ជាសរសៃ។

បបរពេលព្រឹកពេញលេញមានតម្លៃតិចជាង ៣០,០០០ ដុង រួមមាន ចានបបរដែលមានពោះវៀន សាច់គោ ឈាមគោ ខួរក្បាល ខួរឆ្អឹង ... ដាក់បន្ថែមស្លឹកខ្ទឹមនិងជីវ៉ាន់ស៊ុយ នៅខាងលើ។ ជាពិសេស បបរនេះមិនត្រឹមតែត្រូវបានហូបជាមួយនំប៉័ងប៉ុណ្ណោះទេ ថែមទាំងហូបជាមួយនំបញ្ចុកស្រស់ៗដោយឥតគិតថ្លៃផងដែរសម្រាប់អាហារពេលព្រឹក។ ការរួមផ្សំដ៏ចម្លែកនេះធ្វើឱ្យភ្ញៀវជាច្រើន “ភ្ញាក់ផ្អើល”។ នៅពេលហូបបបរ ភ្ញៀវច្របាច់ផ្លែក្រូចឆ្មាមួយចំណិត ដើម្បីបង្កើតរសជាតិជូរស្រាល ៗនិងជ្រលក់​បេះដូង​និងសាច់គោ ... ជាមួយទឹកត្រីខ្ញី៕

ឌីណា

vtc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤