Trending now

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនឹងប្រកាសអំពីបញ្ជីឈ្មោះបេក្ខជនដែលត្រូវបានជ្រើសតាំងសមាជិកសភានីតិកាលទី ១៥

16:23 | 12/06/2021 ហេង វុធ្ធី

យុគសម័យ - ថ្លែងមតិបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ ថា ការបោះឆ្នោតជ្រើសតាំងមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ បានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ សមភាព ស្របតាមច្បាប់ សន្សំសម្ចៃ មានសុវត្ថិភាពដាច់ខាត សម្រេចបានជោគជ័យល្អប្រសើរ ហើយពិតជាទិវា បុណ្យធំមួយរបស់ប្រជាជាតិទាំងមូល។

ការបោះឆ្នោតនៅវៀតណាម​​បានប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាពក្នុងបរិបទនៃជំងឺកូវីដ ១៩ ការបោះឆ្នោតនៅវៀតណាម​​បានប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាពក្នុងបរិបទនៃជំងឺកូវីដ ១៩
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទៅបោះឆ្នោតនិងអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញទៅបោះឆ្នោតនិងអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន
ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនឹងប្រកាសអំពីបញ្ជីឈ្មោះបេក្ខជនដែលត្រូវបានជ្រើសតាំងសមាជិកសភានីតិកាលទី ១៥
លោក Vuong Dinh Hue ប្រធាន រដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអញ្ជើញដឹកនាំសម័យប្រជុំលើកទី៧របស់ក្រុមប្រឹក្សា។

នាព្រឹកថ្ងៃទី១០ ខែមិថុនា នៅអគាររដ្ឋសភា លោក Vuong Dinh Hue ប្រធាន រដ្ឋសភាវៀតណាមនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអញ្ជើញដឹកនាំសម័យប្រជុំលើកទី៧នៃក្រុមប្រឹក្សា។

ថ្លែងមតិបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ ថា ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ ដែលធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ បានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ សមភាព ស្របតាមច្បាប់ សន្សំសម្ចៃ មានសុវត្ថិភាពដាច់ខាត សម្រេចបានជោគជ័យល្អប្រសើរ ហើយពិតជាទិវា បុណ្យធំមួយរបស់ប្រជាជាតិទាំងមូល។

លោកប្រធានរដ្ឋសភាបានស្នើរឲ្យសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ផ្ដោតសំខាន់ទៅលើការវាយតម្លៃពីការងារត្រៀមរៀបចំលើវិស័យទាំង១១ រួមមាន៖ ការងារដឹកនាំនិងប្រតិបត្តិការបោះឆ្នោត; ការបង្កើតនិងប្រតិបត្តិការនៃក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោតនិងអង្គការទទួលបន្ទុកការបោះឆ្នោត; ការងាររៀបចំកម្មាភិបាល ពិគ្រោះយោបល់ ការជ្រើសរើសនិងយកមតិយោបល់របស់ម្ចាស់ឆ្នោតអំពីបេក្ខជនឈរ ឈ្មោះជាសមាជិករដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់; ការរៀបចំ សកម្មភាពចលនាម្ចាស់ឆ្នោត ជាពិសេសគឺក្នុងបរិបទនៃការផ្ទុះរាលដាលយ៉ាងឆាប់ រហ័សនិងខ្លាំងជាងនៃរលកកូវីដ ១៩ លើកទី៤។

ក្រៅពីនោះ លោកប្រធានរដ្ឋសភាក៏បានតម្រូវឲ្យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត វាយតម្លៃ ផ្ដល់មតិអំពីការងារផ្សព្វផ្សាយឃោសនា ការងារត្រួតពិនិត្យ ឃ្លាំមើល ការបោះឆ្នោត ការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងការងារបង្ការ ប្រឆាំងកូវីដ ១៩ ក្នុងដំណើរការត្រៀមរៀបចំនិងថ្ងៃបោះឆ្នោតផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ