Trending now

ប្រទេសចិន អំពាវនាវដល់បណ្តាប្រទេសបានបិទជើងហោះជាមួយចិន ឲ្យបើកដំណើរការឡើងវិញ

11:13 | 17/02/2020 (សរុបដោយវិច្ឆិកា)

បន្ទាប់ពីការផ្ទុះឡើងនៃវីរុស Covid - 19 ដែលធ្វើឲ្យប្រជាជនទូទាំងសកលលោក ព្រួយបារម្ភ រហូតដល់បណ្តាប្រទេសមួយចំនួន ផ្អាកជើងហោះហើរជាមួយនឹងប្រទេសចិនផងដែរនោះ នៅពេលនេះ អាជ្ញាធរអាកាសចរណ៍ចិនអំពាវនាវដល់បណ្តានានា ឲ្យបើកជើងហោះហើរឡើងវិញ ទៅតាមការណែនាំរបស់អង្គការអន្តរជាតិជាច្រើននិងជួយជំរុញការធ្វើដំណើរឆ្លងប្រទេសឡើងវិញ។

ប្រទេសជាច្រើនក្នុងពិភពលោកផ្អាកជើងហោះហើរ រវាងចិនដោយសារ វីរុស Covid - 19។

មន្ត្រី​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន បាន​គូសបញ្ជាក់​ថា វិស័យ​អាកាសចរណ៍​ស៊ី​វិល​ចិន មាន​ឆន្ទៈ ក្នុង​ការ​សហការ​ជាមួយ បណ្តា​ប្រទេស​នានា និង​ចាត់វិធានការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ ឲ្យ​បាន​តឹងរ៉ឹង​បំផុត ដើម្បី​ធានា​ឲ្យ​បាន​នូវ សុខ​សុវត្ថិភាព និង​សុខភាព​របស់​អ្នកដំណើរ​។

ក្រោយ​ការ​ផ្ទុះ​ឡើង​នូវ វីរុស​កូ​រ៉ូ​ណា នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ដំណើរការ​នៃ​ជើងហោះហើរ​ជាមួយ​បណ្តា​នានា បន្ត​ធ្លាក់​ចុះ ឈាន​ដល់​ការ​កាត់​បន្ថយ​ជើងហោះហើរ ដោយសារ​តែ​តម្រូវការ​ទីផ្សារ មានការ​ធា្ល​ក់​ចុះ ក៏​ប៉ុន្តែ បណ្តា​ប្រទេស​មួយ​ចំនួន ហាក់បី​ជា​ភ័យ​ខ្លាច​ហួសហេតុ​ពេក រហូត​ដល់​ថ្នាក់​ផ្អាក​ជើងហោះហើរ​ទាំងស្រុង​តែ​ម្តង និង​រឹត​បន្តឹង​ការ​ចេញចូល​តាម​ច្រកព្រំដែន​។

ការ​ធ្វើ​ដូច្នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់ ទីផ្សារ​អាកាសចរណ៍​សកល បង្ក​ជា​ភាព​រអាក់រអួល សម្រាប់​អ្នកដំណើរ​អន្តរជាតិ ដែល​ត្រូវការ​ឆ្លងកាត់ ហើយ ចិន នៅ​តែ​អះអាង​ថា នឹង​បន្ត​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង សម្រាប់​ជើងហោះហើរ​អន្តរជាតិ ដោយ​ស្នើ​ឲ្យ បណ្តា​ប្រទេស​នានា បើក​ជើងហោះហើរ​ឡើង​វិញ​។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ព្រមាន​ដែរ​ថា ការ​ហាមឃាត់​ជើងហោះហើរ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល ហើយ​វា​ក៏​មិន​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ មេរោគ​កូ​រ៉ូ​ណា នេះ​ដែរ គ្រប់​ប្រទេស​ទាំងអស់ គួរតែ​ធ្វើការ​ស្កេ​ន​អ្នកដំណើរ ដើម្បី​រក​មើល​អ្នក​ជំងឺឆ្លង គឺ​វា​ល្អ​ជាង ការ​ហាមឃាត់​ទាំងស្រុង​។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​បញ្ជាក់​ទៀត​ថា ចិន កំពុង​តែ​ដោះស្រាយ​យ៉ាង​សកម្ម​ហើយ នៅ​ក្នុង​បញ្ហា​នេះ ហើយ ចិន ក៏​បាន​ធ្វើការ​រឹត​បន្តឹង​លើ ការ​ហោះហើរ​ទៅ​ក្រៅប្រទេស​ផង​ដែរ ដោយសារ​តែ ការ​ផ្ទុះ​រីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

គួរ​ជម្រាប​ដែរ​ថា អង្គការ​អាកាសចរណ៍​ស៊ី​វិល​អន្តរជាតិ បាន​ស្នើ​ជា​ច្រើន​លើក​រួច​មក​ហើយ ឲ្យ​សមាជិក​របស់​ខ្លួន អនុវត្ត​តាម​ការ​ណែនាំ​របស់ អង្គការ​សុខភាព​ពិភពលោក ហើយ​លុប​ចោល​នូវ ការ​ហាមឃាត់​លើ​ដំណើរការ​ជើងហោះហើរ​ជាមួយនឹង ចិន​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីដង្ហែ និងប្រគល់អដ្ឋិធាតុយុទ្ធជនពលីដែលបានស្លាប់ក្នុងសម័យសង្រ្គាមនៅកម្ពុជាត្រឡប់ទៅប្រទេសវិញ
បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ