Trending now

នៅទីក្រុង Ha Noi និងបណ្តាខេត្តនៅជាប់មួយចំនួនមានអាកាសធាតុក្តៅខ្លាំង សូមប្រជាពលរដ្ឋខ្មែរនៅទីនេះប្រយុងប្រយ័ត្ន

17:35 | 02/06/2021 ឌីណា

រលកកម្តៅនៅរដូវក្តៅនាំមកនូវសីតុណ្ហភាពខ្ពស់ខុសពីធម្មតាដែលអាចមានរយៈពេលជាច្រើនថ្ងៃឬច្រើនសប្តាហ៍។ ចាប់ពីដើមខែមិថុនា បន្តរហូតមកដល់ពេលឥឡូវ​ អាកាសធាតុនៅទីក្រុង​ Ha Noi និងបណ្តាខេត្ត​នៅជាប់ ដូចជា៖ ខេត្ត​​ Hoa Binh Hung Yen និងខេត្ត​ Ha Nam មានសីតុណ្ហភាពក្តៅពេក ឡើងដល់ ៤០ អង្សារសេ ដែល បានប៉ះពាល់យ៉ាងខ្លាំអដល់ជីវភាពរស់នៅ។

បង្អែមប្រពៃណីបានក្លាយទៅជាភេសជ្ជៈពិសេសរបស់ប្រជាជន Ha Noi ចាប់ពីយូរលង់មកនេះហើយ បង្អែមប្រពៃណីបានក្លាយទៅជាភេសជ្ជៈពិសេសរបស់ប្រជាជន Ha Noi ចាប់ពីយូរលង់មកនេះហើយ
ក្រុង Ho Chi Minh នៃប្រទេសវៀតណាមនឹងរងអាកាសធាតុក្តៅខ្លាំង ដូច្នេះទូតខ្មែរអំពាវនាវពលរដ្ឋខ្មែរ នៅវៀតណាម ថែទាំសុខភាព! ក្រុង Ho Chi Minh នៃប្រទេសវៀតណាមនឹងរងអាកាសធាតុក្តៅខ្លាំង ដូច្នេះទូតខ្មែរអំពាវនាវពលរដ្ឋខ្មែរ នៅវៀតណាម ថែទាំសុខភាព!
នៅទីក្រុង Ha Noi និងបណ្តាខេត្តនៅជាប់មួយចំនួនមានអាកាសធាតុក្តៅខ្លាំង សូមប្រជាពលរដ្ឋខ្មែរនៅទីនេះប្រយុងប្រយ័ត្ន
សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជានៅប្រទេសវៀតណាម។ (រូបថត៖ freshnews)

មនុស្សទទួលរងនូវជំងឺទាក់ទងនឹងកំដៅនៅពេលដែលប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាពរបស់រាងកាយផ្ទុកលើសទម្ងន់។ រាងកាយជាធម្មតាត្រជាក់ខ្លួនវាដោយបែកញើស។ ប៉ុន្តែនៅក្នុងលក្ខខណ្ឌមួយចំនួនការបែកញើសមិនគ្រប់គ្រាន់ទេ។ ក្នុងករណីបែបនេះសីតុណ្ហភាពរាងកាយរបស់មនុស្សម្នាក់កើនឡើងយ៉ាងឆាប់រហ័ស។ សីតុណ្ហភាពរាងកាយខ្ពស់ខ្លាំងអាចធ្វើឱ្យខូចខួរក្បាលឬសរីរាង្គសំខាន់ៗដទៃទៀត។

ដូច្នេះ ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម បានអំពាវនាវប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងទទួលទានទឹកឲ្យបានច្រើន ដោយសារទីក្រុងហាណូយ និងខេត្ត៣ នៅវៀតណាម មានកម្តៅកើនដល់ ៤០អង្សារសេ។

តាមសេចក្តីជូនដំណឹងដដែល, ស្ថានទូតបានប្រាប់ដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ ដែលមានវត្តមាននៅវៀតណាម ពិសេសនៅទីក្រុងហាណូយ ឲ្យដឹងថា យោងតាមសារព័ត៌មានវៀតណាមចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ទីក្រុងហាណូយ និងខេត្តនៅជាប់ ដូចជា Hoa Binh, Hung Yen និង Ha Nam មានសីតុណ្ហភាពឡើងដល់ ៤០អង្សារសេ។

សីតុណ្ហភាពនឹងនៅថេរ លើសពី៣៥អង្សារសេ រហូតដល់ ១៩ ម៉ោងក្នុងមួយថ្ងៃ។ ការឡើងកំដៅនេះ នឹងនៅតែបន្តកើតមានក្នុងរយៈពេល ៣ ថ្ងៃបន្តទៀត។

«អាស្រ័យដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅ​វៀតណាម ពិសេសនៅទីក្រុងហាណូយមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព ដោយឧស្សាហ៍ទទួល​ទាន​ទឹកឱ្យបានច្រើន និងគួរមានទឹកដាក់តាមខ្លួនជាប់ជាប្រចាំ ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅខ្លាំង»។ ស្ថានទូតគូសបញ្ជាក់៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី