Trending now

ពួតដៃជាមួយកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

15:46 | 12/05/2021

ចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម ខេត្ត Long An បានរៀបចំសកម្មភាពជាក់ស្តែងដើម្បីពួតដៃជាមួយកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

ខេត្ត Long An បានគាំទ្រខេត្តចំនួនពីរនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ខេត្ត Long An បានគាំទ្រខេត្តចំនួនពីរនៃប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ខេត្ត Long An វៀតណាម ចុះហត្ថលេខាអភិវឌ្ឍទេសចរណ៍ ខេត្ត Long An វៀតណាម ចុះហត្ថលេខាអភិវឌ្ឍទេសចរណ៍

នៅខែមេសា ឆ្នាំ ២០២១ ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត Long An សម្របសម្រួលជាមួយបញ្ជាការដ្ឋានយោធាខេត្ត Long An បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយជូនក្រុមទទួលបន្ទុកការត្រួតពិនិត្យបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅលើខ្សែបន្ទាត់ព្រំដែន Long An។ លើសពីនេះ ក្រុមបានផ្តល់អំណោយជូនបណ្តាអង្គភាព រួមមានអង្ករ មីកញ្ចប់ និងគ្រឿងឧបភោគបរិភោគ។

ពួតដៃជាមួយកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19
ក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត Long An ផ្តល់អំណោយជូនកម្មាផិបាល និងយុទ្ធជនជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

ព្រះមហាថេរៈ Thich Le Ngon ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត Long An ជាចៅអធិការវត្ត An Tho (សង្កាត់ ៥ ទីក្រុង Tan An ខេត្ត Long An) បានចែករំលែកថា៖ “រូបភាពកងទ័ពលោកអ៊ំហូ ទៅពិនិត្យស្ថានភាពនៅព្រំដែនទាំងយប់ ទាំងថ្ងៃ ផ្ដល់បន្ទាយឲ្យអ្នកនៅដាច់ដោយឡែកពីគេ ដើម្បីថែទាំប្រជាជនបានធ្វើឱ្យមនុស្សជាច្រើនរំជួលចិត្តជាខ្លាំង។ យើងខ្ញុំសូមអោយកងទ័ពលោកអ៊ំហូទាំងឡាយមានសុខភាពល្អ ដើម្បីការពារព្រំដែនប្រកបដោយសុវត្ថិភាព និងការពារជំងឺរាតត្បាតមិនឲ្យឆ្លងចូលប្រទេសវៀតណាម”។ ទឹកចិត្តរបស់លោកសង្ឃ ពុទ្ធបរិស័ទ ក៏ជាទឹកចិត្តរបស់ប្រជាជនទូទាំងប្រទេស ដែលចង់ផ្ញើរជូនដល់កម្មាភិបាល និងយុទ្ធជនជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

លោក Tran Hon Da ប្រធានទីស្នាក់ការសេនាជន Binh Hoa Bac ស្រុក Moc Hoa ខេត្ត Long An ចែករំលែកថា៖ “ការយកចិត្តទុកដាក់ និងការចែករំលែកពីលោកសង្ឃ ពុទ្ធបរិស័ទនិយាយដោយឡែក និងពីប្រជាជននិយាយរួម ជាកម្លាំងចលករ ជួយឲ្យយើងខ្ញុំខិតខំប្រឹងប្រែងបំពេញភារកិច្ច។ ទោះបីមានការលំបាកយ៉ាងណាក៏ដោយ ក៏យើងខ្ញុំនឹងសម្របសម្រួលជាមួយបណ្តាកម្លាំងដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឱ្យ”។

ព្រះឧបជ្ឈាយ៍ Thich Minh Thien សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត Long An បានអះអាងថា៖ “សមាគមពុទ្ធសាសនាវៀតណាខេត្ត Long An នឹងបន្តរួមដំណើរជាមួយអាជ្ញាធរដែនដី និងប្រជាជនក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid -19។ នាពេលខាងមុខ សមាគមពុទ្ធសាសនាវៀតណាមនៅខេត្ត នឹងបន្តអំពាវនាវដល់សប្បុរសជន និងពុទ្ធបរិស័ទ ជួយឧបត្ថម្ភថវិកាដើម្បីពួតដៃថែទាំប្រជាជនក្រីក្រ និងយុទ្ធជនជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត”៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ