Trending now

ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិជំរុញការស៊ើបអង្កេតលើឧក្រិដ្ឋកម្មរបស់ Da’esh/ISIL

17:51 | 11/05/2021

វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិ បង្កើនការគាំទ្រដល់ UNITAD អនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនិងបង្រួបបង្រួមរបស់អ៊ីរ៉ាក់។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់នៅចំពោះមុខការកើនឡើងភាពតានតឹងនៅ Jerussalem ខាងកើត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់នៅចំពោះមុខការកើនឡើងភាពតានតឹងនៅ Jerussalem ខាងកើត
វៀតណាមសម្រេចបានជោគជ័យដ៏ផ្លែផ្កាក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា វៀតណាមសម្រេចបានជោគជ័យដ៏ផ្លែផ្កាក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា
ទិដ្ឋភាពនៃកិច្ចប្រជុំ
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១០ ឧសភាបានបើកកិច្ចប្រជុំតាម អ៊ិនធឺរណែត ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីសកម្មភាពរបស់បេសកកម្មអង្គការសហប្រជាជាតិ ក្នុងការស៊ើបអង្កេត ជំរុញការស្វែងរកឧក្រិដ្ឋកម្ម របស់ Da’esh/ISIL នៅអ៊ីរ៉ាក់ (UNITAD) រយៈពេល ៦ ខែកន្លងមក។ ថ្លែងក្នុងអង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះលទ្ធផលដែល UNITAD ទទួលបានក្នុងការស៊ើបអង្កេតនិងការប្រមូលភ័ស្តុតាងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ថ្វីត្បិតតែជួបប្រទះនឹងការលំបាកជាច្រើនដោយសារជំងឺរាតត្បាតកូវីដ -១៩ ក៏ដោយ។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ UNITAD បន្តផ្តោតលើអាទិភាពជាយុទ្ធសាស្ត្រក្នុងពេលខាងមុខ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ អាជ្ញាធរក្នុងតំបន់និងអ្នកដឹកនាំសាសនា ដោយប្រកាន់ខ្ជាប់នូវរាល់នីតិវិធីនិងវិធានការដើម្បីការពារជនរងគ្រោះនិងសាក្សី។ ទន្ទឹមនឹងនោះ វៀតណាមអំពាវ នាវឲ្យសហគមន៍អន្តរជាតិ បង្កើនការគាំទ្រដល់ UNITAD អនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យភាពនិងបង្រួបបង្រួមរបស់អ៊ីរ៉ាក់៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមត្រួតពិនិត្យលេខ ១២ ធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សគ្រុបក្រុមហ៊ុន Viettel
អគ្គលេខាធិការអាស៊ាន៖ វៀតណាមដើរតួនាទីកាន់តែសំខាន់ក្នុងទិសដៅអភិវឌ្ឍន៍អាស៊ាន
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសស្រីលង្កា៖ ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីពីជម្រៅប្រវត្តិសាស្ត្រ ទៅជាសហប្រតិប
ការរឹតបន្តឹងការគ្រប់គ្រងនាវាជានេសាទ ខេត្ត Dong Thap ទប់ស្កាត់ការបំពានច្បាប់ IUU ពីប្រភពដើម
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា