Trending now

វៀតណាមសម្រេចបានជោគជ័យដ៏ផ្លែផ្កាក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា

08:08 | 02/05/2021 ហេង វុធ្ធី

យុគសម័យ - ថ្លែងនៅកិច្ចប្រជុំនេះដែរ តំណាងប្រទេសសមាជិកអ.ស.បនានា បានវាយតម្លៃ ខ្ពស់ចំពោះសកម្មភាពជាអាទិភាពរបស់វៀតណាម ជាពិសេសគឺការដែលវៀតណាមបាន ជំរុញការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាសន្តិសុខដល់ការងារមនុស្សធម៌និងការពារ ជនស៊ីវិល។ ប្រទេសជាច្រើនបានអបអរសាទរ វៀតណាម ដែលបានសម្រេចតួនាទីជា ប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមេសាប្រកបដោយជោគជ័យ។

វៀតណាមអំពាវនាវភាគីនានានៅស៊ីរីបង្កើនការសន្ទនាគ្នាដើម្បីជំរុញដំណើរការនយោបាយ វៀតណាមអំពាវនាវភាគីនានានៅស៊ីរីបង្កើនការសន្ទនាគ្នាដើម្បីជំរុញដំណើរការនយោបាយ
វៀតណាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ វៀតណាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ
វៀតណាមសម្រេចបានជោគជ័យដ៏ផ្លែផ្កាក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា
វៀតណាមសម្រេចបានជោគជ័យក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែមេសា

នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក កាលពីថ្ងៃទី២៩ ខែមេសា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.បបានធ្វើជាអធិបតីនៅកិច្ចប្រជុំបូកសរុបសកម្មភាពរបស់វៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.បប្រចាំខែមេសាឆ្នាំ ២០២១។ កិច្ចប្រជុំទាក់ទាញការចូលរួមរបស់តំណាងប្រទេសសមាជិក និងអ្នកសង្កេត ការណ៍អ.ស.បជាង៧០នាក់។

ក្នុងខែប្រធាន វៀតណាមបានលើកសំណើរហើយធ្វើជាអធិបតីរៀបចំព្រឹត្តិការណ៍សំខាន់ ចំនួន៤ អំពីតួនាទីរបស់អង្គការតំបន់ក្នុងការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ច សន្ទនាក្នុងការបង្ការទប់ស្កាត់ជម្លោះ ការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន ការការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចាំបាច់ និងបញ្ហាអំពើហឹង្សាផ្លូវភេទក្នុង ជម្លោះ។ ទន្ទឹមនឹងព្រឹត្តិការណ៍ទាំងនេះ វៀតណាមបានធ្វើជាអធិបតីក្នុងការកសាងនិង ជំរុញការអនុម័តលើឯកសារចំនួន៣របស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងនោះមានសេចក្ដី ថ្លែងការណ៍របស់ប្រធានចំនួន២និងសេចក្ដីសម្រេចចិត្តមួយ។

ថ្លែងនៅកិច្ចប្រជុំនេះដែរ តំណាងប្រទេសសមាជិកអ.ស.បនានា បានវាយតម្លៃ ខ្ពស់ចំពោះសកម្មភាពជាអាទិភាពរបស់វៀតណាម ជាពិសេសគឺការដែលវៀតណាមបាន ជំរុញការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាសន្តិសុខដល់ការងារមនុស្សធម៌និងការពារ ជនស៊ីវិល។ ប្រទេសជាច្រើនបានអបអរសាទរ វៀតណាម ដែលបានសម្រេចតួនាទីជា ប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមេសាប្រកបដោយជោគជ័យ ប្រតិបត្តិគ្រប់សកម្ម ភាពទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខឲ្យប្រព្រឹត្តទៅយ៉ាងរលូន ជំរុញការមូលមតិ ជាឯកឆ័ន្ទក្នុងក្រុមប្រឹក្សាសន្តិសុខក៏ដូចជាការចូលរួមវិភាគទានរបស់ប្រទេសសមាជិក អ.ស.ប នានាផងដែរ៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤