Trending now

បើកឱ្យធ្វើដំណើរឆ្លងខេត្តវិញ ចាប់ពីថ្ងៃទី ២៥ ខែមេសា លើកលែងតែភ្នំពេញ និងក្រុងតាខ្មៅ

14:22 | 26/04/2021 ឌីណា

រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី ២៥ ខែមេសា បានចេញ​សេចក្តី​សម្រេច​មួយ​ស្តីពី «ការបញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស» ដើម្បី​បញ្ចប់​សុពលភាព​របស់​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី ៦ ខែមេសា ដែល​បាន​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​រាជធានី-ខេត្ត ក្នុង​ន័យ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
ខ្លឹមសារសង្ខេប នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ ខ្លឹមសារសង្ខេប នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ
បើកឱ្យធ្វើដំណើរឆ្លងខេត្តវិញ ចាប់ពីថ្ងៃទី ២៥ ខែមេសា លើកលែងតែភ្នំពេញ និងក្រុងតាខ្មៅ
នាយក​រដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី ២៥ ខែ​មេសា​នេះ បាន​សម្រេច​បញ្ចប់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស។ (រូបថត៖ Phnom Penh Post)

យោង​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ដែល​ចុះ​ហត្ថលេខា​ដោយ​ នាយក​រដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី ២៥ ខែ​មេសា​នេះ បាន​សម្រេច​បញ្ចប់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស។

សម្តេច ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​សេចក្តី​សម្រេច​នេះ​ថា៖ «សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ-ចូល និង​ឆ្លង​កាត់​ភូមិសាស្រ្ត​នានា ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ត្រូវ​អនុវត្តន៍​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធា​នីភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល និង​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នានា​របស់​រដ្ឋបាល​រាជធានី-ខេត្ត ដែល​មាន​ជា​ធរមាន»។

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ពន្យល់​ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចេញ​ចូល​ភូមិសាស្ត្រ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ឡើង​វិញ តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ឆ្លង​កាត់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​ជា​តំបន់​បិទ​ខ្ទប់ ត្រូវ​បាន​ហាម​ឃាត់​ដដែល។

ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា៖ «ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ (ភ្នំពេញ និង​ក្រុង​តាខ្មៅ) បាន​លើកលែង​តែ​ការ​ធ្វើ​ដំណើរ​ដើម្បី​បំពេញ​មុខងារ​ក្នុង​ការ​ផ្តល់​សេវា​សង្គ្រោះ​បន្ទាន់ សេវា​សាធារណៈ​ចាំបាច់ និង​បន្ទាន់ សេវា​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ឬ​សេវា​ដឹកជញ្ជូន​ទំនិញ និង​ករណី​ចាំបាច់​ផ្សេង​ទៀត ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច»។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង កាលពី​ថ្ងៃអាទិត្យ​ថា ការបើក​ឱ្យ​មាន​ការធ្វើ​ចរាចរណ៍​ឡើងវិញ​នៅតាម​តំបន់​ដែល​មិន​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នឹង​ជួយ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា​មាន​ដំណើរការ​ឡើងវិញ​ ខណៈ​ក្នុងពេល​ហាមឃាត់​កន្លងមក បានធ្វើឱ្យ​ការនាំ​ផលិតផល​មួយចំនួន​ទៅ​លក់​លើ​ទីផ្សារ​ក្នុងស្រុក រួមទាំង​ទីផ្សារ​អន្តរជាតិ​ត្រូវ​ជួប​បញ្ហា​ជាច្រើន។ លោក​បន្ថែមថា នៅពេល​ដែលមាន​ចរន្ត​ធ្វើដំណើរ សកម្មភាព​សេដ្ឋកិច្ច​ក៏​រីកលូតលាស់​ទៅតាម​នោះដែរ។

លោក​អះអាង​ថា៖ «នេះ​ជាការ​ចង់បាន​របស់​វិស័យ​ឯកជន ព្រោះ​ការរឹតបន្តឹង​ការធ្វើ​ចរាចរណ៍​មនុស្ស វា​ជះឥទ្ធិពល​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ច ដោយ​ការធ្វើដំណើរ​របស់​អ្នកវិនិយោគ​ និង​ការដឹកជញ្ជូន​ទំនិញ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​សុទ្ធតែ​ត្រូវ​ជាប់គាំង»៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤