Trending now

បំណែក​នៃ​រូបចម្លាក់​ព្រះ​សិរ​ព្រះ​នារាយណ៍​ត្រូវបាន​រកឃើញ​នៅ​ប្រាសាទត្រពាំងផុង​

11:41 | 08/04/2021

ថ្មភក់​មួយ​បំណែក​ដែលមាន​រូបរាង​ព្រះ​សិរ​ព្រះ​នារាយណ៍​ត្រូវបាន​រកឃើញ​ដោយ​ក្រុមការងារ​ជួសជុល​នៅ​ប្រាសាទត្រពាំងផុង ភូមិ​គោក​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​នៅ​ខាងក្នុង​តួ​ប៉ម​កណ្តាល​នៃ​ប្រាសាទ​កាលពី​ថ្ងៃទី ៣១ ខែមីនា​។​ Các bác sĩ cho biết thêm:

រតន​ភណ្ឌ​«​ផ្សារណាត់​»​បាត់ដំបង​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ​១៩៣០ រតន​ភណ្ឌ​«​ផ្សារណាត់​»​បាត់ដំបង​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ​១៩៣០
សំបក និង​ពោះវៀន​កង់​រថយន្ត ត្រូវបាន​ច្នៃ​ជា​រូប​ប្រាសាទអង្គរវត្ សំបក និង​ពោះវៀន​កង់​រថយន្ត ត្រូវបាន​ច្នៃ​ជា​រូប​ប្រាសាទអង្គរវត្
បំណែក​នៃ​រូបចម្លាក់​ព្រះ​សិរ​ព្រះ​នារាយណ៍​ត្រូវបាន​រកឃើញ​នៅ​ប្រាសាទត្រពាំងផុង​
បំណែក​នៃ​រូបចម្លាក់​ព្រះ​សិរ​ព្រះ​នារាយណ៍​ត្រូវបាន​រកឃើញ​នៅ​ប្រាសាទត្រពាំងផុង​។

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​បំណែក​ព្រះ​សិរ​ធ្វើ​ពី​ថ្មភក់​នេះ​មាន​កម្ពស់ ៣៨ ស​.​ម ទទឹង ២០ ស​.​ម ត្រូវបាន​ប្រគល់ជូន​អាជ្ញាធរ​ដោយ​ក្រុម​ជួសជុល​។​

​លោក​បន្តថា​៖ «​បំណែក​ព្រះ​សិរ​ធ្វើ​ពី​ថ្មភក់​នេះ​មាន​ព្រះ​ភក្ត្រ​មួយ​ចំហៀង​ខាងស្តាំ ដែល​នៅលើ​ព្រះ​ភក្ត្រ​នោះ មាន​សល់​ទ្រនុង​ចិញ្ចើម ព្រះ​នេត្រ ចុង​ច្រមុះ បបូរមាត់​បន្តិច និង​ស្លឹកត្រចៀក​មួយ​ចំហៀង​។ រីឯ​នៅ​ផ្នែក​ខាងលើ មាន​ម្កុដ​រាង​ស៊ីឡាំង​ដែល​គ្រប​ត្រឹម​ថ្ងាស​ទៅតាម​ជើងសក់​នៅ​ជុំវិញ​ពី​ផ្នែក​ខាងមុខ​ដល់​ខាងក្រោយ​»​។​

​លោក​បាន​កត់សំគាល់ថា បំណែក​ព្រះ​សិរ​ធ្វើ​ពី​ថ្មភក់​នេះ​មាន​ព្រះ​ភក្ត្រ​នៃ​បដិមា​រាង​ធំ​ខ្លី ចិញ្ចើម​ដាច់​មិន​ជាប់​គ្នា​ទេ រីឯ​លក្ខណៈ​សម្គាល់​ពិសេស​ជាងនេះទៅទៀត​គឺ ម្កុដ​រាង​ជា​ស៊ីឡាំង​ខ្ពស់​ទៅលើ ដែល​នេះហើយ​ជា​លក្ខណៈ​នៃ​បដិមា​សាស្ត្រ​ក្នុង​រចនាបថ​គូលែន​។​

​លោក​បន្ថែមថា​៖ «​ម្យ៉ាងវិញទៀត បើ​យើង​គិត​ទៅលើ​សំណង់​ប្រាសាទត្រពាំងផុង​នោះ​ទៀតសោត ក៏មាន​អ្នកស្រាវជ្រាវ​បាន​អះអាង​រួចមកហើយ​ថា ប្រាសាទ​នេះ​គឺមាន​រចនាបថ​គូលែន ដែល​សង់​ឡើង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​៩​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៣ (៨៥០-៨៧៧) ដែល​ត្រូវជា​បុត្រ​របស់​មហាក្សត្រ​ដ៏​ល្បី​មួយអង្គ​គឺ​ព្រះបាទ ជ័យ​វ្ម័​នទី​២ (៨០២-៨៥០)​។

​បើ​ដូច្នេះ​មែន នោះ​គឺ​គ្មានអ្វី​ចម្លែក​ទេ ពោលគឺ​បំណែក​បដិមា​ដែល​បាន​រកឃើញ​នេះ គឺ​ប្រហែលជា​បដិមា​ដើម ដែល​បាន​សាងសង់​ក្នុងពេល​ដំណាលគ្នា​ជាមួយ​ប្រាសាទត្រពាំងផុង​នោះ​តែម្តង មានន័យថា​ពុំមែន​ជា​បដិមា​ដែល​យកមក​តម្កល់​នា​សម័យ​ក្រោយៗ​មកទៀត​នោះទេ​។​

​លោក​និយាយថា​៖ «​ក្រោយពី​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​បំណែក​ចម្លាក់​ខាងលើ ដោយមាន​ស្ថាប​ន័​នគរបាល​ការពារ​បេតិកភណ្ឌ ព្រមទាំង​ភ្នាក់ងារទេសចរណ៍​រួចមក បំណែក​ចម្លាក់​នោះបាន​ដឹក​យកទៅ​រក្សា​ទុកជា​បណ្តោះ​អាស​ន្ត​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​ចុះបញ្ជី​ទុកជា​ឯកសារ​ផង និង​បន្ត​ស្វែងរក​ទិន្នន័យ​បំណែក​ផ្សេងៗ​ទៀតផង ក្រែងលោ​មាន និង​ធ្វើការ​ជួសជុល​នៅ​ថ្ងៃ​ខាងមុខ​»​។​

​យោងតាម​គេហទំព័រ​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ល្វា ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​បាន​រក្សា​ទុក​វត្ថុ​បុរាណ​ធ្វើ​ពី​ថ្មភក់​ចំនួន​៤​ប្រភេទ​ដែល​រួមមាន ថ្មគោល​ធ្វើ​ពី​ថ្មភក់​ចំនួន​១ ព្រះ​ហ​ស្ថ​ឆ្វេង​ទេព​ស្រី ធ្វើ​ពី​ថ្មភក់​ចំនួន​១ និង​ជើង​ទម្រ​ចំនួន​២ ដែល​ជើង​ទម្រ​មួយ​មាន​ចារ​ជា​អក្សរ​ខ្មែរ​បុរាណ​ចំនួន ៤ ជួរ​នៅ​ផ្ទៃ​ចំហៀង​។​

​វត្ថុ​ទាំងនោះ​ត្រូវបាន​យកចេញ​ពី​ទីតាំង​ដើម​ដោយ​ប្រជាពលរដ្ឋ​ក្នុង​គោលបំណង​រក្សាទុក​បណ្តោះ​អាសន្ន ប៉ុន្តែ​ក្រុមការងារ​កំណត់​បុរាណ​ដ្ឋា​ន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​គោលដៅ​ស្រុក​វ៉ារិន បានស្នើ​សុំ​ឲ្យ​យកមក​រក្សាទុក​នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​សុវត្ថិភាព​ដល់​វត្ថុ​ទាំងនោះ​ផង ដើម្បី​ទុក​សិក្សា​ស្រាវជ្រាវ និង​ចុះបញ្ជី​កំណត់​អត្តសញ្ញាណ​វត្ថុ​ទាំងអស់នោះ​ផង​។​

​អាជ្ញាធរ​និយាយថា​ការដឹក​យក​វ​វត្ថុ​បុរាណ​ដ៏​មានតម្លៃ​ទាំងនេះ​ទៅ​រក្សាទុក​ឲ្យ​ទាន់ពេលវេលា គឺជា​ការប្រសើរ​ខ្លាំងណាស់ ដ្បិត​វត្ថុ​មួយចំនួន​អាច​នឹងត្រូវ​បែកបាក់​ខូចខាត​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។​

​ឧទាហរណ៍ ជើង​ទម្រ​ដែល​យើង​បាន​ដឹក​មក​រក្សាទុក​នេះ គឺមាន​សិលា​ចារិក​យ៉ាងសំខាន់ ដែលមាន​ផ្នែក​ខ្លះ​ត្រូវបាន​គេ​យក​កាំបិត​ទៅ​សំលៀង និង​មាន​ផ្នែក​ខ្លះទៀត​មាន​ស្នាម​ដំ​បំបែក​ខូចខាត​ជា​ដំណំ​៕

khmertimeskh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស