Trending now

ជំងឺរាតត្បាតCOVID-១៩ មកកាន់បឹងទន្លេសាបហើយ ប្រជាជនដើមកំណើត វៀតណាម មានក្តីបារម្ភ ចង់សុំការជួយគាំទ្រ

21:26 | 01/04/2021 ឌីណា

យុគសម័យ - អាជ្ញារធរ​ខេត្តកំពង់ឆ្នាំង បានបិទសង្កាត់មួយ​ជាប់​មាត់ទន្លេនិងផ្សារមួយ​ ដែលមានប្រជា​ជន​ដើម​កំណើត​​វៀតណាមជាច្រើ​កំពុង​រស់នៅ បន្ទាប់ពី​ត្រូវបានគេរក​ឃើញថាមានអ្នក​វិជ្ជមាន កូវីដ១៩ ។

បង្កើតមូលនិធិមនុស្សធម៌ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដើមកំណើតវៀតណាមនៅតំបន់បឹងទន្លេសាប បង្កើតមូលនិធិមនុស្សធម៌ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដើមកំណើតវៀតណាមនៅតំបន់បឹងទន្លេសាប
សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៃខេត្តចំនួន ៦ នៅភាគនិរតីនៃប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ២០២១ សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៃខេត្តចំនួន ៦ នៅភាគនិរតីនៃប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ២០២១
ជំងឺរាតត្បាតCOVID-១៩ មកកាន់បឹងទន្លេសាបហើយ ប្រជាជនដើមកំណើត វៀតណាម មានក្តីបារម្ភ ចង់សុំការជួយគាំទ្រ

តំបន់ជាច្រើនដែល​មាន​ប្រជាជន​ដើម​កំណើត​ជន​វៀតណាមកំពុង​រស់​នៅ​មានការព្រួយបារម្ភនៅពេលជំងឺនេះបានរាលដាលដល់បឹង​ទន្លេ​សាប​ហើយ​

នៅពេលថ្មីកន្លងមកនេះ តាម​ព័ត៌មានពីសមាគមខ្មែរ - វៀតណាម​នៅកម្ពុជា​បានឲ្យ​ដឹងថា ទាក់ទងនឹងករណីវិជ្ជមានកូវីដ​ ១៩ នៅខេត្តកំពង់ឆ្នាំង ខេត្តជាប់បឹង​ទន្ល​សាប អាជ្ញាធរ​មូល​ដ្ឋាន​បានបិទឃុំមួយនៅជាប់មាត់​បឹងទន្លេ​សាបនិងផ្សារមួយ​នៃ​ខេត្តនេះ។

នេះគឺជាតំបន់​ដែលប្រជាជនដើម​កំណើត​​វៀតណាមជាច្រើន​បាន​តាំងទីលំនៅនិងលក់​​ត្រី ជា​ពិសេសប្រជាជននៅក្នុងស្រុក​បរិបូរណ៍​ដែលនៅក្បែរនោះ។

ដូច្នេះបន្ទាប់ពីខេត្តសៀមរាប ខេត្តកំពង់ឆ្នាំងគឺជាខេត្តទី ២ នៅដែល​ជាប់​បឹងទន្លេសាប ​ដែលមានការផ្ទុះឡើងនៃជំងឺរាតត្បាត​កូវីដ​ ១៩ ។

ការបិទ​​​ឃុំ​និងស្រុក ដើម្បី​​ការទប់ស្កាត់​ការ​រីក​រាល​ដាល​​នៃ​ជំងឺ​រាតត្បាត​របស់​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​អាចបង្កការលំបាកដល់ប្រជាជន រួមទាំងប្រ​ជា​ជន​ដើម​កំណើត​​វៀតណាម ​ដោយសារ​តែ​ជីវភាពរបស់ពួកគេត្រូវបានប៉ះពាល់។ ទន្ទឹមនឹងនេះ​នៅខេត្តសៀមរាបមានប្រជា​ជន​ដើមកំណើត​វៀតណាមចំនួន ៧៨ គ្រួសារកំពុងស្នើសុំការជួយ​គាំទ្រហើយ​។

លោក Vo Tuan Ngoc ទីប្រឹក្សា - ប្រធាន​ផ្នែកកិច្ច​ការ​សហគមន៍ (ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា) បានមានប្រសាសន៍ថា ការជួយ​គាំទ្រដល់គ្រួសារ (រួមមាន​ប្រជាជន​ដើម​កំណើត​វៀតណាម និង​ប្រជា​ជន​ខ្មែរប្រជា​ជន​ចាមនៅកម្ពុជា) បន្តទទួលបានការគាំទ្រពី​​អង្គការ​និងបុគ្គលនានា នៅវៀតណាមនិងកម្ពុជា។ ការប្រគល់​ជំនួយនិង​ទំនិញដល់បងប្អូនប្រជាចនក្នុងតំបន់ដែលរងផលប៉ះពាល់ដោយកូវីដ​១៩ កំពុងបាន​​អនុវត្ត​ជា​បន្ត​បន្ទាប់ នៅពេលដែល​មានកន្លែងជាច្រើន​មាន​ការលំ​បាកត្រូវការជួយគាំទ្រ។

អ្នក​កើត​កូ​វីដ​-១៩​សរុប​នៅ​កម្ពុជា​ឡើងដល់​ ២ ៤៤០​នាក់ ​ដែល​ក្នុងនោះ​ ១ ៩១៤ ​នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ ដែល​រាលដាល​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និង​បាត់ដំបង​។ អ្នក​សះស្បើយ​សរុប​មាន ​១ ១៩១​នាក់ អ្នក​ស្លាប់មាន​១១​នាក់ រីឯ​៤​នាក់​ទៀត​ ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ នា​អំឡុងពេល​ព្យាបាល​កូ​វីដ​-១៩​។​ មនុស្សចំនួន ១ ២៣៤នាក់ ទៀតកំពុងបន្តសម្រាកព្យាបាល៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤