Trending now

វៀតណាមជានិច្ចកាលលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគជាមួយបែលហ្សីក

08:10 | 15/05/2018 (ដោយ ស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី១៤ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអភិបាលតំបន់ Flanders លោក Geert Bourgeois ។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាលតំបន់ Flanders លោក Geert Bourgeois (រូបថតៈ VGP/Quang Hiếu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជឿជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អភិបាលតំបន់ Flanders លោក Geert Bourgeois រួមទាំងសហគ្រាសបែលហ្សីកទាំង៨០នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងតំបន់តំបន់ Flanders ជាមួយវៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត ជាពិសេសលើវិស័យអប់រំនិងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោក Nguyen Xuan Phuc បានលើកច្បាស់ថា រដ្ឋាភិបាលវៀតណាម លើកទឹកចិត្តឲ្យប្រជាជននិងក្រុមហ៊ុននានានៅវៀតណាមឲ្យបង្កើនកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយក្រុមហ៊ុននិងសហគ្រាសអឺរ៉ុប ក្នុងនោះមានព្រះរាជាណាចក្របែលហ្សីក។ លោកអញ្ជើញគូសបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបនិយាយរួមនិងព្រះរាជាណាចក្របែហ្សីក តំបន់ Flander និយាយដោយ ឡែក។ នាយករដ្ឋមន្ត្រីជឿជាក់ថា បែហ្សីកនឹងបន្តគាំទ្រនិងចលនាប្រទេសសមាជិក EU នានា អនុម័តយ៉ាងឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ផងដែរ។

រីឯខ្លួនវិញ លោក Geert Bourgeois បានសម្តែងនូវទស្សនៈគាំទ្រការអនុម័ត EVFTA ជាមួយវៀតណាមដោយចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់នេះ នឹងបង្កើតកម្លាំងចលករសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រទេសសមាជិក EU ។ លោករូបនេះក៏បានជូនដំណឹងអំពីឧត្តមភាពរបស់តំបន់ Flanders ព្រមទាំងអះអាងថា សហគ្រាសនៅតំបន់ Flanders ត្រៀមខ្លួនជាស្រេចជម្រុញសកម្មភាពសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមនាពេលខាងមុខ៕

(ដោយ ស្រីពេជ្រ)

(ដោយ ស្រីពេជ្រ)