Trending now

ភ្ញៀវទេសចរបរទេសជាង៤ពាន់នាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

19:27 | 02/03/2021 (បូកសរុបដោយឌីណា)

"ប្រាសាទអង្គរវត្ត"ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងក្នុងបរិវេណឧទ្យានអង្គរ ដែលមានចំងាយប្រមាណជា ៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប

ភ្ញៀវទេសចរបរទេសជាង៤ពាន់នាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ (រូបថត៖freshnews)

នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំងប្រវិត្តិសាស្រ្ត និងរចនាបទល្អឯក។ នៅទីនេះ ភ្ញៀវទេសចរអាចមកលំហែលកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូក្បាច់ ព្រៃព្រឹក្សា ថ្ងៃរះ និងប្រវត្តិសាស្រ្ត។ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រយៈពេល២ខែ ដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤,១៩៤នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៧២,៨២៣ដុល្លារអាមេរិក។

ដោយឡែកសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ១២២,៣៥៧ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ២,៩៨១នាក់។ សម្រាប់ខែកុម្ភៈនេះដែរ គឺភ្ញៀវបរទេសដែលបាននទិញបណ្ណចូលទស្សនារមណីយអង្គរ គឺមានការថយចុះ ៩៧.៤៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ សម្រាប់ចំណូលសរុប ១២២,៣៥៧ដុល្លារអាមេរិក គឺមានការថយចុះ ៩៧.៨៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។

ក្នុងរយៈពេល២ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨,៣៨៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

វត្តអារាមសម្បូរទៅដោយវប្បធម៌និងស្ថាបត្យកម្មនៅតំបន់ភាកខាងលិចវៀតណាម
តោះយើងស្វែងរកពិធីចាប់ត្រីបែបប្រពៃណីដ៏ប្លែកៗរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc
តោះយើងធ្វើដំណើរកម្សាន្តតាមដងទន្លេមេគង្គ (វៀតណាម - ភ្នំពេញ - សៀមរាប)
ខ្លឹមសារសង្ខេប នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ
សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ខុសនឹងធម្មតា