Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែនបានបញ្ជាក់ថាកម្ពុជាមិនបានធ្លាក់ចូលក្នុង "អន្ទាក់បំណុល"របស់ប្រទេសចិនឡើយ

12:29 | 31/05/2019 (សរុបព័ត៌មានដោយ សមុទ្រ)

យុគសម័យ - នាយករដ្ឋមន្រ្តី កម្ពុជា សម្តេច ហ៊ុន សែន បានច្រានចោលការព្រួយបារម្ភថា កម្ពុជានឹងធ្លាក់ចូលក្នុង "អន្ទាក់បំណុល" របស់ប្រទេសចិន។ លោកបន្តថា កម្ចីរបស់កម្ពុជាមានអត្រាការប្រាក់ទាប ដូច្នេះហានិភ័យគឺមានកម្រិតទាបហើយមិនមែនជាការគំរាមកំហែងដល់ប្រទេសទេ។

លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទស្តីពីអនាគតអាស៊ីនៅប្រទេសជប៉ុន

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិ ស្តីពី "អនាគតរបស់អាស៊ី" នៅប្រទេសជប៉ុននៅថ្ងៃទី ៣០ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានអោយដឹងថា «សម្រាប់កម្ពុជាយើងរក្សាបាននូវអធិបតេយ្យរបស់យើង នៅក្នុងការខ្ចី គឺយើងខ្ញុំខ្ចីទៅតាមគម្រោងដែលយើងខ្ញុំត្រូវការ ហើយចិនគោរពនូវការសម្រេចរបស់យើង។ នេះជាចំណុចទី១ ដែលខ្ញុំសុំគូសបញ្ជាក់ថា ចិនមិនបានបង្ខំឱ្យយើងធ្វើនេះ ឬធ្វើនោះនោះទេ ប៉ុន្តែចិនបានគោរពនូវការសម្រេចចិត្តរបស់យើង តើប្រើប្រាស់ឥណទានដែលយើងខ្ចីនេះយកទៅធ្វើអ្វី?

ចំណុចទី២ យើងបានខ្ចីដោយឥណទានសម្បទាន ដោយអត្រាការប្រាក់ទាប និងរយៈពេលសងវែង ហើយយើងត្រូវធ្វើការរឿងនេះ ជាបន្តទៀតមិនមែនគ្រាន់តែជាមួយ ប្រទេសចិនទេ ជាមួយជប៉ុន ជាមួយស្ថាប័នហិរញ្ញវត្ថុដទៃទៀត យើងក៏នៅតែបន្ត និងធ្វើការងារនេះ។ ឯមួយទៀត យើងខ្ញុំមានការប្រុងប្រ័ត្នខ្លាំងណាស់ ទៅលើការខ្ចីបុលពីបរទេស។ មកដល់ពេលនេះ កម្ពុជាទើបជំពាក់បំណុលបរទេសស្មើនឹង ២១.៥ភាគរយ នៃអនុបាត ៤០ភាគរយ ដែលអនុញ្ញាតឱ្យខ្ចី។ យើងខ្ញុំទើបនឹងខ្ចីគេត្រឹមតែ២១.៥ភាគរយប៉ុណ្ណោះ ដែលនេះជាចំណុចត្រូវមើលឃើញ»

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៨ កម្ពុជាជាប់បំណុលបរទេសប្រមាណ ៧ពាន់លានដុល្លារអាមេរិក៕

(សរុបព័ត៌មានដោយ សមុទ្រ)

(សរុបព័ត៌មានដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di