Trending now

ខេត្ត Quang Ngai ពង្រីកសក្ដានុពលទេសចរណ៍

08:34 | 11/06/2018

Quang Ngaiជាខេត្តមួយស្តិតនៅតំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមដែលមានចំងាយប្រមាណជាង៨៨០គីឡូម៉ែត្រពីប៉ែកខាងត្បូងរដ្ឋធានីហាណូយ។ដោយមានទីតាំងទេរខ្នងមកភ្នំ Truong Son និងបែរមុខទៅសមុទ្រខាងកើតនោះខេត្ត Quang Ngaiមានរមណីយដ្ឋានជាច្រើនទាំងនៅលើព្រៃភ្នំ ទាំងនៅវាលសណ្ដនិងនៅកោះសមុទ្រ។នេះជាសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទេសចរណ៍។

ឆ្នេរសមុទ្រនៅខេត្ត Quang Ngai

Quang Ngai ជាខេត្តមួយស្តិតនៅតំបន់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាមដែលមានចំងាយប្រមាណជាង៨៨០គីឡូម៉ែត្រពីប៉ែកខាងត្បូងរដ្ឋធានីហាណូយ។ដោយមានទីតាំងទេរខ្នងមកភ្នំ Truong Son និងបែរមុខទៅសមុទ្រខាងកើតនោះខេត្ត Quang Ngaiមានរមណីយដ្ឋានជាច្រើនទាំងនៅលើព្រៃភ្នំ ទាំងនៅវាលសណ្ដនិងនៅកោះសមុទ្រ។នេះជាសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទេសចរណ៍។

ពេលនិយាយដល់ទេសចរណ៍សមុទ្រនៅវៀតណាមម្ដងៗអ្នកផងតែងតែរំលឹកដល់ឆ្នេរសមុទ្រនៅ Da Nang Nha Trang និងVung Tauដោយរំលងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរបស់សមុទ្រខេត្ត Quang Ngai។តាមពិតឆ្នេរសមុទ្រនៅខេត្តនេះមានប្រវែងជិត ១៥០គីឡូម៉ែត្រហើយមានឆ្នេរស្អាតៗដូចជា Khe Hai My Khe Minh Tan និង Sa Huynh។

ឆ្នេរ My Khe ចំណុះភូមិ Co Luy ឃុំ Tinh Khe ស្រុក Son Tinh ដែលមានចំ ងាយ ១២គីឡូម៉ែត្រពីប៉ែកខាងកើតទីក្រុងQuang Ngai។ ឆ្នេរនេះមានខ្សាច់សម៉ត់ ទឹក សមុទ្រខៀវថ្លាយង់ហើយអាកាសធាតុក្ដៅល្មមពេញមួយឆ្នាំ។នាបច្ចុប្បន្ននេះនៅឆ្នេរ My Kheគេបានកសាងសណ្ឋាគារនិងផ្ទះសំណាក់ជាច្រើនដើម្បីបំរើទេសចរ។មកលេងឆ្នេរMy Khe ភ្ញៀវនិងបានស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។តាមអ្នកស្រីPhung My Loan ជាភ្ញៀវទេសចរមួយរូបមកពីរដ្ឋធានីហា ណូយ បានឲ្យដឹងថា ៖ “ខ្ញុំធ្លាប់បានទៅទស្សនារមណីយដ្ឋានជាច្រើនហើយតែមិនសូវមានកន្លែងណាដែលរក្សាបានធម្មជាតិដូចនៅទីកន្លែងនេះទេ។ទោះបីជាថ្ងៃក្ដៅបន្តិចក្ដីតែទេសភាពស្រស់ស្អាតទឹកសមុទ្រថ្លា។មកសំរាកលំហែកាយនៅឆ្នេរនេះធ្វើឲ្យខ្ញុំនិងក្រុមគ្រួសារសប្បាយចិត្តណាស់”។

ធ្វើដំណើរទៅកាន់ប៉ែកខាងត្បូងខេត្តQuang Ngai ភ្ញៀវទេសចរនឹងទៅដល់ឆ្នេរSa Huynhចំណុះស្រុក Duc Pho ដែលមានចំងាយប្រមាណ៦០គីឡូម៉ែត្រពីទី ក្រុង Quang Ngai។ឆ្នេរSa Huynhល្បីឈ្មោះនៅភូមិភាគកណ្ដាលវៀតណាមទាំងមូល។ ពាក្យ Sa Huynh មានន័យថា ខ្សាច់មាសព្រោះខ្សាច់នៅឆ្នេរនេះមានពណ៌មាសដែលភ្លឺរលោងក្នុងពន្លឺព្រះអាទិត្យ។នៅលំហសមុទ្រមានកោះថ្មតូចជាច្រើនលេចលើផ្ទៃសមុទ្រ ខៀវស្រងាត់។ស្ដីពីបញ្ហាពង្រីកទេសចរណ៍នៅតំបន់នេះ លោក Nguyen Thanh Tan ជាកម្មាភិបាលគណៈកម្មាធិការប្រជាជនស្រុក Duc Phoបានឲ្យដឹងថា ៖ “ស្រុក Duc Phoមានឆ្នេរសមុទ្រប្រវែង៤០គីឡូម៉ែត្រដែលមានកំពង់ផែសមុទ្រចំនួនពីរកន្លែងគឺ My A និងSa Huynh។ក្រៅពីនោះនៅស្រុក Duc Phoក៏មានជួរភ្នំជាប់សមុទ្រដែលបង្កើតឡើងរមណីយដ្ឋានស្រស់ត្រកាលនិងប្រភពជលផលដ៏សំបូរបែបទៀតផង។នេះជាចំណុចសំរាប់ស្រុកពង្រីកវិស័យទេសចរនិងធ្វើសេដ្ឋកិច្ចសមុទ្រ ”។

តំបន់ទឹក ធ្លាក់ Trang

អញ្ជើញមកទស្សនាខេត្ត Quang Ngaiភ្ញៀវទេសចរតែងតែទៅមើលតំបន់ទឹក ធ្លាក់ TrangចំណុះឃុំThanh An ស្រុក Minh Long ដែលមានចំងាយប្រមាណ២០ គីឡូម៉ែត្រ ពី ប៉ែកនិរតីក្រុងQuang Ngai។ទឹកធ្លាក់នេះព័ទ្ធជំវិញទៅដោយព្រៃ ឈើ ពណ៌បៃតងខៀវស្រងាត់។នៅទីកន្លែងនេះមានបឹងធម្មជាតិទឹកថ្លានិងត្រជាក់។ល្បាក់ទឹកTrangនេះជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង។

ដោយមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតទាំងនៅសមុទ្រនិងនៅតំបន់ព្រៃភ្នំនោះនាសព្វថ្ងៃ រដ្ឋអំណាចនិងប្រជាជនខេត្តQuang Ngai កំពុងបង្កើនការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕