Trending now

ការផ្លាស់ប្ដូរឌីជីថល៖ កម្លាំងចលករនៃការអភិវឌ្ឍ

10:46 | 02/03/2021

ដោយមានសសរស្តម្ភចំនួន៣ក្នុងកម្មវិធីផ្លាស់ប្ដូរ ឌីជីថលជាតិ រួមមានរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថលនិងសង្គម ឌីជីថលនោះ វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេលើពិភពលោក ដែលកសាងបាន នូវកម្មវិធីឯកទេសមួយស្ដីពីការផ្លាស់ប្ដូរ ឌីជីថលថ្នាក់ជាតិ ហើយត្រូវបានរដ្ឋាភិបាល អនុម័តសំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។

ការផ្លាស់ប្ដូរឌីជីថល៖ កម្លាំងចលករនៃការអភិវឌ្ឍ

ជំហានលោតផ្លោះមួយក្នុងចំណោមជំហានលោតផ្លោះយុទ្ធសាស្ត្រដែលត្រូវបានចែងក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់ បក្សកុម្មុយនិស្តវៀតណាមនោះគឺ ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងខាងសេដ្ឋ កិច្ចនិងសង្គមកិច្ចដោយព្រមៗគ្នានិងទំនើប; ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធផ្នែកព័ត៌មាន ទូរគមនាគមន៍ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរឌីជី ថលជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលតាមជំហាននីមួយៗ។

មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថាបន្ទាប់ពីការចាប់ផ្ដើមដំណើរការផ្លាស់ប្ដូរឌីជី ថលជាតិ ឆ្នាំ ២០២១និងដំណាក់កាល២០២១-២០២៥ទាំងស្រុង នឹងជាពេលវេលា ដើម្បីបង្កើនល្បឿន តាមរយៈសកម្មភាព ដំណោះស្រាយជាក់ស្ដែង ចំពោះក្រសួង ស្ថាប័ន វិស័យនិងមូលដ្ឋាននីមួយៗ។ ដោយមានសសរស្តម្ភចំនួន៣ក្នុងកម្មវិធីផ្លាស់ប្ដូរ ឌីជីថលជាតិ រួមមានរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ច ឌីជីថលនិងសង្គមឌីជីថលនោះ វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេលើពិភព លោក ដែលកសាងបាន នូវកម្មវិធីឯកទេសមួយស្ដីពីការផ្លាស់ប្ដូរឌីជីថលថ្នាក់ជាតិ ហើយត្រូវបានរដ្ឋាភិបាល អនុម័តសំដៅឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។ កម្មវិធី ដោយមានចក្ខុវិស័យ ១០ ឆ្នាំនេះ នឹងផ្លាស់ប្ដូរប្រទេសជាតិយ៉ាងពេញលេញ តាម គោលដៅនានាដូចជា៖ អភិវឌ្ឍរដ្ឋាភិបាលឌីជីថល លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីដល់ឆ្នាំ២០៣០ វៀត ណាមនឹងស្ថិតនៅក្នុងក្រុមប្រទេសចំនួន៥០នាំមុខគេអំពី រដ្ឋាភិបាលអេឡិចត្រូនិក; អភិវឌ្ឍន៍ លើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿន សេដ្ឋកិច្ច; សេដ្ឋកិច្ចឌីជីថលរួមវិភាគទាន៣០%នៃ GDP សមាមាត្រនៃសេដ្ឋកិច្ចឌីជី ថលក្នុងវិស័យនីមួយៗស្រូបយកជាអប្បបរមាចំនួន២០%; ផលិតភាព ពលកម្មជារៀង រាល់ឆ្នាំកើនឡើងជាអប្បបរមាចំនួន៨%។ ល។ ចំពោះការអភិវឌ្ឍសង្គមឌីជីថលវិញ អត្រាចំនួនប្រជាជនដែលមានគណនីទូទាត់អេឡិចត្រូនិកហួសពី៨០% ហើយវៀត ណាមស្ថិតនៅក្នងក្រុមប្រទេសចំនួន៣០នាំមុខគេអំពីសុវត្ថិភាពនិងសន្តិសុខបណ្ដាញអ៊ីនធឺណិត។

រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានចាត់ទុកថា ដោយមានជំហានយុទ្ធសាស្ត្រនេះ វៀតណាមនឹងក្លាយទៅជា ប្រទេសដែលមានការយល់ដឹងពីការការផ្លាស់ប្ដូរឌីជីថលស្មើនឹងប្រទេសជឿនលឿននានាលើពិភពលោក៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ