Trending now
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ថ្ងៃទី ២៥ ខែមេសា អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានចេញសេចក្តីប្រកាសរួមមួយ ដោយរំលឹកសប្តាហ៍ចាក់វ៉ាក់សាំងពិភពលោក។
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
សមាគមកាកបាទក្រហមខេត្ត Kien Giang នាថ្ងៃទី ២៥ មេសានេះ បានប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ការផ្សាភ្ជាប់សហគមន៍ - ផ្តល់ និងទទួលសេចក្តីស្រឡាញ់” ក្នុងគោលបំណងអបអរសាទរខួបនៃការបង្កើតចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (៨ ឧសភា)។
វៀតណាមមានការសោកស្ដាយចំពោះព័ត៌មានខ្វះភាពសត្យានុម័តនៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក
ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលធ្វើឡើងនៅរសៀលថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ អញ្ជើញធ្វើការអត្ថាធិប្បាយលើរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំដោយក្រសួងការបរទេសសហរដ្ឋ អាមេរិកចេញផ្សាយកាលពីថ្ងៃទី ២២ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang មានការសោកស្តាយចំពោះព័ត៌មានខ្វះភាពសត្យានុម័តនៃរបាយការណ៍នេះ។
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
នាថ្ងៃទី ២២ ខែ មេសានេះ កាកបាទក្រហមវៀតណាមបានដាក់ឲ្យដំណើរការជាផ្លូវការនូវខែមនុស្សធម៌ជាតិឆ្នាំ ២០២៤។ នេះគឺជាសកម្មភាពដែលបានប្រារព្ធឡើងនៅទូទាំងប្រទេស ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះការងារមនុស្សធម៌ និងចលនាកាកបាទក្រហម។
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
ខែមនុស្សធម៌ជាតិឆ្នាំនេះ ត្រូវបានបំផុសឡើងនៅខេត្ត Dien Bien ដោយឆ្ពោះ ទៅការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ដែលជាឱកាសសម្រាប់ប្រជាជនវៀតណាមសម្តែងការដឹងគុណ ចំពោះ បុព្វការីជនដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ព្រមទាំង ក៏ជាឱកាស ដើម្បីចែករំលែក និងរីកសាយភាយស្មារតីសប្បុរសធម៌ក្នុងសង្គមផងដែរ។
កងទ័ព និងប្រជាជននៅទីប្រជុំកោះ Truong Sa ប្តេជ្ញាចិត្តរក្សាអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ
នាពេលថ្មីៗនេះ គណៈប្រតិភូនៃអគ្គស្នងការដ្ឋាននយោបាយ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបញ្ចប់កសរចុះមកត្រួតពិនិត្យ និងសួរសុខទុក្ខកងទ័ព និងប្រជាជននៅទីប្រជុំកោះ Truong Sa (ខេត្ត Khanh Hoa) និងស្ថានីយ៍ DK1។
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
ប៉ុន្មានថ្ងៃនេះ ជនរួមជាតិខ្មែរទូទាំងប្រទេសនិយាយរួម និងតំបន់យោធភូមិភាគទី ៩ និយាយដោយឡែក កំពុងរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ យ៉ាងសប្បាយរីករាយ។ ភាពសប្បាយរីករាយរបស់ប្រជាជនកាន់តែកើនឡើងនៅពេលដែលឆ្នាំនេះ នៅតាមមូលដ្ឋានជាច្រើនបានរៀបចំបុណ្យចូលឆ្នាំថ្មីតាមទំរង់កងទ័ព និងប្រជាជនអបអរសាទរឆ្នាំថ្មី ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន ទំរង់នេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ រឹតចំណងសាមគ្គីភាព និងជិតស្និទ្ធរវាងកងទ័ព និងប្រជាជន ជាពិសេសជាមួយជនជាតិភាគតិចក្នុងតំបន់។
វៀតណាម - វឌ្ឍនភាពលើការធានាសិទ្ធិមនុស្សគឺមិនអាចប្រកែកបាន
របាយការណ៍ជាតិរបស់វៀតណាម តាម យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) វដ្តទី ៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងត្រូវបានវៀតណាមបកស្រាយជាផ្លូវការនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែឧសភាខាងមុខ។ នេះគឺជាវេទិកាសម្រាប់វៀតណាម បន្តអះអាងនូវគោលនយោបាយឥទងាករេស្ដីពីការធានាសិទ្ធិមនុស្សរបស់វៀតណាម និងបដិសេធចំពោះមតិតែលតោល ខ្វះសុច្ឆន្ទស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម។