Trending now

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក

16:43 | 14/08/2019 (យោងតាមvov.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៣ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រសិនបើស្ថានភាពមិនប្រែប្រួលតាមទិសល្អប្រសើរឡើង។

ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖​ vov.vn)

លោក​ Donald Trump បានមានប្រសាសន៍នៅក្នុងកិច្ចសន្ទនាជាមួយកម្មករនៅពេលលោកទៅទស្សនាការងារនៅរោងចក្រគីមី Shell នៅរដ្ឋ Pennsylvania ថា "យើងនឹងចាកចេញប្រសិនបើយើងត្រូវបានបង្ខំឱ្យធ្វើដូចអញ្ចឹង"។ លោកក៏បានបញ្ជាក់ផងដែរថា“ យើងដឹងថាគេបានបោកយើងអស់រយៈពេលជាច្រើនឆ្នាំហើយ រឿងនេះនឹងមិនកើតឡើងទៀតទេ” ។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក Trump ធ្លាប់បានដាក់ពាក្យយ៉ាងធ្ងន់ធ្ងន់ជាច្រើនលើកច្រើនសារលើអង្គការពាណិជ្ជកម្មពិភពលោកហើយ ដោយគំរាមដកអាមេរិកចេញពីអង្គការនេះនៅពេលដែលចាត់ទុកថាសហរដ្ឋអាមេរិកមិនត្រូវបានគេប្រព្រឹត្តសមភាពនោះឡោះយ ហើយអះអាងថាទីក្រុងវ៉ាស៊ីនតោនមិនចាំបាច់គោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកទេ។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក ស៊ី ជីងពីង (រូបថត៖ soha.vn)

លោក Trump បានរិះគន់យ៉ាងជាក់លាក់ចំពោះលក្ខខណ្ឌសម្រាប់ប្រទេសចិននៅពេលដែលប្រទេសនេះចូលរួមជាសមាជិកក្នុងអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាលោកបានត្អូញត្អែរអំពីការដែលក្រុមហ៊ុនចិន“ លួច” បច្ចេកវិទ្យាពីអាមេរិកផងដែរ។

អ្នកជំនាញខាងពាណិជ្ជកម្មនៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson លោក Chad Brown បានវាយតម្លៃថាទង្វើរដែលធ្វើបន្សោយអង្គការពាណិជ្ជកម្មពិភពលោក នឹងនាំឱ្យមាន "ផលវិបាក ជារយៈពេលវែង" ដែលមិនមែនអ្វីទាំងអស់អាចត្រូវបានបញ្ច្រាសបាននោះទេ៕

(យោងតាមvov.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាមvov.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ