Trending now
"កម្រមានប្រទេសណាដែលមានគំរូសាមគ្គីសាសនាដូចជានៅវៀតណាមឡើយ"
យុគសម័យ - បណ្តាវគ្គបណ្តុះបណ្តាលដែលត្រូវបានរៀបចំឡើងភ្លាមៗនៅក្នុងវិហារឥស្លាម ដោយមានការចូលរួមពីបណ្តាឥស្សរជនសាសនាព្រះពុទ្ធ; បណ្តាផ្ទះបាយសប្បុរសធម៌ជួយដល់សហគមន៍ក្នុងអំឡុងមហាភ័យន្តរាយកូវីដ-១៩ (COVID-19); សកម្មភាពសម្របសម្រួលថែទាំអ្នកជំងឺ HIV/AIDS នៅទីក្រុងហ្វេ (Hue)... គឺជាគំរូបណ្តុំនៃទំនាក់ទំនង និងការសម្របសម្រួលសាសនាដ៏លេចធ្លោមួយក្នុងចំណោមគំរូជាច្រើននៅវៀតណាម។
ការស្នើឱ្យបង្កើន ៨% នូវប្រាក់របបឧបត្ថម្ភអាទិភាពសម្រាប់អ្នកមានគុណបំណាច់ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦
យុគសម័យ - ក្រសួងមហាផ្ទៃកំពុងប្រមូលមតិលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់កម្រិតទទួលបានប្រាក់របបឧបត្ថម្ភ អាទិភាព និងរបបអាទិភាពផ្សេងៗសម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ ក្នុងនោះ មានការស្នើឱ្យបង្កើនកម្រិតប្រាក់របបឧបត្ថម្ភអាទិភាពគោល ពី ២.៧៨៩.០០០ ដុង ឡើងដល់ ៣.០១២.០០០ ដុងក្នុងមួយខែ ដែលស្មើនឹងការកើនឡើង ៨% ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៦ តទៅ។
ដំបូលផ្ទះដែលបានត្រឡប់មកវិញក្រោយគ្រោះមហន្តរាយធម្មជាតិ
យុគសម័យ - បន្ទាប់ពីគ្រោះទឹកជំនន់នាចុងឆ្នាំ ២០២៥ គ្រួសារជាច្រើននៅឃុំវ៉ាធិញ (Hoa Thinh) ខេត្តដាក់ឡាក់ (Dak Lak) បានធ្លាក់ក្នុងស្ថានភាពបាត់បង់ផ្ទះសម្បែង។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ ផ្ទះថ្មីជាច្រើនខ្នងត្រូវបានសាងសង់រួចរាល់ទាន់ពេលមុនរដូវផ្ការីកឈានចូលមកដល់ ក្រោមប្រភពជំនួយឧបត្ថម្ភពីរដ្ឋ ការរួមចំណែកពីសហគមន៍ និងដំណើរការចលនាផ្សារភ្ជាប់ជំនួយពីប្រព័ន្ធរណសិរ្សមាតុភូមិវៀតណាម (MTTQ)។
តំណាងដែលមានវ័យចាស់ជាងគេ និងវ័យក្មេងជាងគេ ផ្ញើនូវក្តីសង្ឃឹមចំពោះមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម
យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម (MTTQ) លើកទី XI អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា នៅទីក្រុងហាណូយ ដោយមានការអញ្ជើញចូលរួមពីតំណាងជាង ១.៣០០ រូប។ ក្នុងចំណោមនោះ លោកឧត្តមសេនីយ៍ត្រី Vo So វ័យ ៩៧ ឆ្នាំ និងកញ្ញា Lo Thi Nga វ័យ ២៣ ឆ្នាំ គឺជាតំណាងពិសេសពីររូប ដែលតំណាងឱ្យជំនាន់ពីរផ្សេងគ្នា ក្នុងការរួមគ្នាផ្ញើនូវក្តីសង្ឃឹមអំពីតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាម ក្នុងការប្រមូលផ្តុំស្រទាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ការយកចិត្តទុកដាក់លើជីវភាពរស់នៅ និងការពង្រឹងប្លុកមហាសាមគ្គីភាពជាតិទាំងមូល។
ការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្តាដំណោះស្រាយតស៊ូ បង្ការ ទប់ស្កាត់ និងដោះស្រាយរាល់សកម្មភាពរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា
យុគសម័យ - អនុនាយករដ្ឋមន្ត្រី លោក Ho Quoc Dung ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៣៨/CĐ-TTg ចុះថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០២៦ ស្តីពីការប្រមូលផ្តុំដឹកនាំអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបណ្តាដំណោះស្រាយតស៊ូ បង្ការ ទប់ស្កាត់ និងដោះស្រាយរាល់សកម្មភាពរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា។
ការលើកកម្ពស់កម្រិតការងារសតិអារម្មណ៍ក្នុងយុគសម័យឌីជីថល៖ ពី "ការតម្រង់ទិសមតិសាធារណៈ" ដល់ "ការគ្រប់គ្រងជំនឿទុកចិត្តក្នុងសង្គម"
យុគសម័យ - ក្នុងបរិបទដែលវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័ស ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ការងារសតិអារម្មណ៍របស់បក្សយើងកំពុងឈរចំពោះមុខតម្រូវការនៃការផ្លាស់ប្តូរថ្មីជាសារវន្ត ទាំងផ្នែកការគិត វិធីសាស្ត្រ និងការរៀបចំអនុវត្ត។ នារសៀលថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ គណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម សហការជាមួយបណ្ឌិតសភានយោបាយជាតិហូជីមិញ និងក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ ក្រោមប្រធានបទ “យុទ្ធសាស្ត្រការងារសតិអារម្មណ៍របស់បក្សក្នុងបរិបទនៃបរិវត្តកម្មឌីជីថល” សំដៅស្រាវជ្រាវ និងពិភាក្សាអំពីខ្លឹមសារយុទ្ធសាស្ត្រការងារសតិអារម្មណ៍របស់បក្សក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងបណ្តាដំណោះស្រាយទម្លាយភាពទាល់ច្រកដែលមានលក្ខណៈយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី។
សិស្សានុសិស្សជាង ១.៨០០ នាក់ ចូលរួមកម្មវិធីអប់រំអំពីសិទ្ធិកុមារ
យុគសម័យ - ក្នុងខែមេសា ឆ្នាំ ២០២៦ អង្គការ Good Neighbors Vietnam (GNI) បានអនុវត្តកម្រងកម្មវិធីអប់រំអំពីសិទ្ធិកុមារ (Child Rights Education - CRE) នៅតាមសាលាចំនួន ៦ រួមមាន៖ សាលាបឋមសិក្សា Yen Ha, បឋមសិក្សា Tan Trinh, បឋមសិក្សា Tan Bac, បឋមសិក្សា Bang Lang, សាលាបឋមសិក្សា និងមធ្យមសិក្សាស្នាក់នៅជនជាតិភាគតិច Yen Thanh និងសាលាបឋមសិក្សា និងមធ្យមសិក្សាស្នាក់នៅជនជាតិភាគតិច Ban Ria ក្នុងខេត្ត Tuyen Quang ដោយមានសិស្សានុសិស្សចូលរួមជាង ១.៨០០ នាក់។
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម៖ បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយប្រកបដោយគ្រប់ជ្រុងជ្រោយ
យុគសម័យ - នេះគឺជាប្រសាសន៍របស់លោកស្រី Ha Thi Nga សមាជិកមជ្ឈិមបក្ស អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ០៤ ខែឧសភា នៅទីក្រុងហាណូយ ដើម្បីផ្ដល់ព័ត៌មាន និងណែនាំអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XI នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៦-២០៣១។