យុគសម័យ - នារសៀលថ្ងៃទី ៧ ខែកញ្ញា លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang Le Van Phuoc បាននិយាយថា គណៈកម្មាធិការប្រជាជនខេត្តបានយល់ព្រមលើសំណើបស់មន្ទីរវប្បធម៌ - កីឡា និងទេសចរណ៍ ឲ្យមិនរៀបចំពិធីប្រណាំងគោ Bay Nui លើកទី ២៧ នៅឆ្នាំ ២០២០ នៅស្រុក Tinh Bien
ការប្រណាំងគោ Bay Nui ។ (រូបថត៖ អគ្គនាយកដ្ឋានទេសចរ)
យោងតាមលោក Nguyen Khanh Hiep ប្រធានមន្ទីរវប្បធម៌ - កីឡា និង ទេសចរណ៍ខេត្ត An Giang បានឲ្យដឹងថា ការប្រណាំងគោ Bay Nui លើកទី ២៧ នៅខេត្ត An Giang ក្នុងឆ្នាំ ២០២០ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅដើមខែតុលាឆ្នាំ ២០២០ នៅស្រុក Tinh Bien។ ក៏ប៉ុន្តែ ដោយអនុវត្តតាមស្មារតីដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីនិងគណៈកម្មាធិការប្រជាជនខេត្ត An Giang ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាល នៃ COVID-19 មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍បានដាក់សំណើទៅគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីសុំការអនុញ្ញាតឲ្យមិនរៀបចំការប្រណាំងគោ Bay Nui លើកទី ២៧ នៅឆ្នាំ ២០២០ និងទទួលបាន ការយល់ព្រមពីខេត្ត។
ពិធីបុណ្យប្រណាំងគោ Bay Nui លើកទី ៧ ត្រូវបានធ្វើឡើងក្នុងពិធីសែនដូនតារបស់ប្រជាជនខ្មែរណាមបូ ចាប់ពីថ្ងៃទី ២៩ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា តាមច័ន្ទគតិជារៀងរាល់ឆ្នាំ (ប្រហែលចុងខែកញ្ញា និងដើមខែតុលានៃប្រតិទិនសុរិយគតិ)
បច្ចុប្បន្ននេះ គណៈកម្មាធិការប្រជាជនខេត្ត An Giang បានផ្តល់សច្ចាប័នលើ “គម្រោងអភិរក្សនិងពង្រីកពិពីប្រណាំងគោ Bay Nui ក្នុងដំណាក់កាល ២០២០ - ២០២៥” ជាមួយនឹងថវិកាជិត ៥,៨ ពាន់លានដុង។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយរៀបចំផែនការនិងបង្កើតកម្មវិធីប្រណាំងគោដែលតភ្ជាប់នឹងលក្ខណៈវិនិច្ឆ័យនៃការពង្រីកបេតិកភណ្ឌវប្បធម៌អរូបីជាតិរបស់ក្រសួងវប្បធម៌ - កីឡានិងទេសចរណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ទាំងមូល។ ... ជាពិសេស ខេត្ត An Giang បានរៀបចំផែនទីបង្ហាញផ្លូវ កសាងគម្រោងរៀបចំការប្រណាំងគោ Bay Nui នៅតំបន់ដីសណ្តរទន្លេ Cuu Long ហើយលើសពីនេះទៀត គឺការលើកកម្ពស់ពិធីនេះទៅជាពិធីប្រណាំងគោដែលលក្ខណៈអន្តរជាតិ នាពេលអនាគត ដោយមានការចូលរួមពីប្រជាជនខ្មែរនៅកម្ពុជា និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍…-
មតិពីមិត្តអ្នកអាន