Trending now

ខេត្ត An Giang គឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងគួរឲ្យជឿទុកចិត្តដែលត្រូវបានជ្រើសរើសដោយភ្ញៀវទេចរណ៍ជាច្រើន

11:10 | 29/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ខេត្ត An Giang គឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងគូរឲ្យជឿទុកចិត្តដែលត្រូវបានជ្រើសរើសដោយភ្ញៀវទេចរណ៍ជាច្រើន

ទេសភាពភ្នំ Cam ជាល្បីឈ្មោះនៅខេត្ត An Giang។ (រូបថត៖ Internet)

ការដែល​ភ្ញៀវទេសចជា​ច្រើន​បាន​លុប​ចោលកា​រធ្វើដំណើរ និងការស្នាក់នៅ បាន​​​ធ្វើ​ឱ្យផ្នែក​ទេសចរណ៍​នៅតា​មតំប​ន់ជា​ច្រើន​ជួបការ​លំ​បាក​យ៉ាង​ខ្លាំង​​ ដោយ​សា​រ​ផ​លប៉ះពា​ល់នៃការរីករាលដាលនៃ Covid-19។ ទោះ​យ៉ាង​ណាក៏​ដោយ ​នា​​ប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពនេះ​កំពុង​មានភា​ពប្រសើរ​ឡើង​ហើយ ជា​ពិ​សេស ​នៅតាមតំបន់នានាខៃភូមិភាគខាងលិច។

អ្នកទេសចរជាច្រើន​បាន​បង្ហាញ​ទំនុកចិត្ត ភាព​សុខ​សាន្ដ និង​​ផាសុកភាព ក្នុង​កំឡុង​ពេលធ្វើ​ដំណើរក​ម្សាន្តនៅ​កន្លែង​ដែល​មា​ន​អាកាស​ធាតុក្តៅ​ៗដូច​ជាខេត្ត An Giang។

ទីក្រុង Chau Doc។ (រូបថត៖ Internet)

ថ្មីៗនេះ សហគ្រាសទេសចរណ៍ក្នុងខេត្តបានអនុ​វត្ត​វិធានការណ៍​ជាច្រើន​ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំ​ងឺរាត​ត្បាត​ Covid-19 ។ គោល​ដៅទេសចរណ៍​ដ៏ពេញ​និ​យ​ម​​​បំផុតមួយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺទីក្រុង Chau Doc។ ដើម្បីធានាបាននូវ សុខភាពឲ្យ​ប្រជាជន និងភ្ញៀវទេសចរ គណៈកម្មាធិការប្រជាជនទីក្រុងChau Doc បានអនុវត្ត​ដំណោះស្រាយជាច្រើន ដើម្បីការពារ និង​ទប់​ស្កាត់​ជំងឺរាត​ត្បាត​ Covid-19។

រហូតមកដល់បច្ចុប្បន្ននេះ សហគ្រាស​ដែលធ្វើជំនួញក្នុងវិស័យ​ទេសច​រណ៍នៅទីក្រុងនេះ​បានអនុវត្តគោលការណ៍​ណែនាំ​បានល្អ ហើយ​​​អនុវត្ត​យ៉ាង​សកម្ម​នូ​​​វ​​​រាល់​វិធានការប្រកបដោយ​ប្រសិទ្ធភាពក្នុងការការពារ និងទប់ស្កាត់​ជំងឺ​រាត​ត្បា​ត ​ដូចជា ការ​ផ្សព្វផ្សាយ​​ដល់​ប្រជាជន និងភ្ញៀវទេសច​រ​ឱ្យ​បង្កើន​ការ​យល់​ដឹង​អំ​​​ពី​​ការការពារ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត​ត្បាត​ Covid-19 ផ្អាក​ការ​ទទួល​​ភ្ញៀវទេសចរពីតំបន់ដែលផ្ទុះរោគរាតត្បាត និង​​ផ្អាក​ការ​​បញ្ជូន​​ភ្ញៀវ​​ទៅ​ខេត្តនិងក្រុងដែលមានជំងឺរាតត្បាត ព្រម​ទាំង​​រៀប​ចំ​​ត្រួតពិនិត្យ​សីតុណ្ហភាព ហើយ​​ណែ​​នាំភ្ញៀវ និ​​ងបុគ្គលិកឱ្យ​អនុវត្តនូវ​វិធានការណ៍​ដូចជា ពាក់ម៉ាស់ និង​លាងដៃជាមួយ​សាប៊ូ​ជាដើម៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤